បទសម្ភាសន៍​៖ ប្រពៃណី​បុណ្យ​សែនដូនតា នៅ​កម្ពុជា​ក្រោម​

ដោយ ស៊ឺន ចែងចើន | VOKK

ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ៨ លាន​នាក់​នៅ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅក្រោម​ការគ្រប់គ្រង​ដោយ រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម បាន​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ពួកគាត់​ហៅ ថា​បុណ្យ​សែនដូនតា រយៈពេល ១៥ ថ្ងៃ ដូច​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ។​

ខ្មែរក្រោមនៅចំណុះជើងវត្តលាវចន្ទស្សារាម (ដីក្រហម) ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដង្ហែបាតបត្តបូរជំវិញព្រះវិហារ នៅពេលព្រឹកព្រលឹម ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ។
ខ្មែរក្រោមនៅចំណុះជើងវត្តលាវចន្ទស្សារាម (ដីក្រហម) ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដង្ហែបាតបត្តបូរជំវិញព្រះវិហារ នៅពេលព្រឹកព្រលឹម ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ។

នៅ​ឆ្នាំនេះ ពិធី​ភ្ជុំបិណ្ឌ​ចំ​ថ្ងៃ​ពុធ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ នឹង​ថ្ងៃទី ២០ ខែកញ្ញា​គ្រឹសសករាជ ២០១៧ ។​

​ចំណែក​ពិធីបុណ្យ​កាន់បិណ្ឌ ឬ​ពិធី​ដាក់​បាយបិណ្ឌ ប្រារព្ធ​រយៈពេល ១៣ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ ១ រោច ដល់​ថ្ងៃទី ១៣ រោច​ខែភទ្របទ ។​

​តើ​ពិធី​នេះ ពុទ្ធសាសនិក ប្រារព្វ​ឡើង​ក្នុង​គោលបំណង​អ្វី ? ។ តើ​របៀប​នៃ​ការធ្វើ​ពិធីបុណ្យ​សែនដូនតា នៅ​កម្ពុជា​ក្រោម និង​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ស្រុក​ខ្មែរ មាន​លក្ខណៈ​ខុសគ្នា​ចំណុច​ណាខ្លះ ? ។ តើ​ពាក្យ «​បុណ្យ​សែនដូនតា​» មានន័យ​យ៉ាងណា សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម និង​ហេតុអ្វី​ខ្មែរក្រោម ហៅ​ពិធីបុណ្យ​នេះ​ថា »​បុណ្យ​សែនដូនតា​» ខណៈដែល​អ្នក​នៅ​ស្រុក​ខ្មែរ​ហៅថា បុណ្យ​ភ្ជុំបិណ្ឌ ទៅវិញ ? ។ និង​ទស្សនៈ​ខ្លះ លើកឡើងថា ការបោះ​បាយបិណ្ឌ ជាការ​ធ្វើ​ទាន​ដ៏​ខ្ជះខ្ជាយ ? ។ ចម្ងល់​ទាំងអស់នេះ ត្រូវបាន​បកស្រាយ​ដោយ នៅក្នុង​កិច្ចសម្ភាសន៍​រវាង​លោក ស៊ឺន ចែង​ចើ​ន នៃ​ទូរទស្សន៍ ព្រៃនគរ និង​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត – និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖