ដោយ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃនគរ
សេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មានព័ត៌មានគ្មានព្រំដែន (RSF) នៅថ្ងៃទី ២៤ ខែកក្កដា បានថ្លែង ថា ខណៈដែលប្រមុខរដ្ឋវៀតណាមកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានី Washington ដើម្បីជួបប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូម៉ាមា គឺវៀតណាមជាប្រទេសជាប់លេខ ២ ដែលដាក់គុកអ្នកសរសេរប្លក់ និងអ្នកកាសែត Online ច្រើនជាងគេនៅក្នុងពិភពលោក បន្ទាប់ពីចិន ។

អង្គការអ្នកកាសែតគ្មានព្រំដែនទាមទារវៀតណាមដោះលែង Blogger ៣៥ នាក់
យោងតាមអង្គការនេះ ក្រុមអ្នកសរសេរប្លក់ និងអ្នកកាសែត Online ត្រូវប្រឈមនឹងការកាត់ទោសឲ្យជាប់ គុករយៈពេលយូរ ដល់ទៅ ១៣ ឆ្នាំ ពីបទផ្សាយព័ត៌មានមិនពិត ។ ពួកគេក្លាយជាជនរងគ្រោះនៃយុទ្ធនា ការបង្ក្រាបយ៉ាងសាហាវពីរដ្ឋាភិបាលវៀតណាមចំពោះក្រុមអ្នកបញ្ចេញយោបល់ខ្វែងគំនិត ។ អង្គការ អ្នក កាសែតគ្មានព្រំដែនបានសំណូមពរ និងទាមទារឲ្យរដ្ឋការក្រុងហាណូយដោះលែងក្រុមអ្នកសរ សេរប្លក់ ទាំង អស់ដោយគ្មានលក្ខខណ្ឌ ។
អង្គការអ្នកកាសែតគ្មានព្រំដែនបានថ្លែងថា “ ក្រុមអ្នកសរសេរ Blog មានតួនាទីយ៉ាងសំខាន់ ក្នុងការ ផ្ដល់ព័ត៌មានគួរឲ្យទុកចិត្ត ជាងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋវៀតណាម ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយ ត្រូវឋិតនៅក្រោមបញ្ជាពីថ្នាក់លើ និងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង” ។
អង្គការអ្នកកាសែតគ្មានព្រំដែនទាមទារឲ្យដោះលែងក្រុមអ្នកសរសេរ Blog និងអ្នកកាសែរ Online លែងជាបន្ទាន់ និងទាមទារឲ្យរដ្ឋាភិបាលវៀតណាមលុបចោលនូវរបបត្រួតពិនិត្យ និងច្បាប់ណាដែល បង្កើតឡើងដើម្បីបង្ក្រាបអ្នកសរសេរ Blog និងអ្នកកាសែត Online ជាពិសេស មាត្រា ៨៨ និង ៧៩ នៃច្បាប់ព្រហ្មទណ្ឌ ។
យោងតាមអង្គការអ្នកកាសែតគ្មានព្រំដែន គ្រាន់តែនៅក្នុងឆ្នាំ ២០១២ រដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀតណាម បានកាត់ទោសអ្នកតស៊ូមតិឡើងដល់ទៅ ៤៨ នាក់ ។
អង្គការអ្នកកាសែតគ្មានព្រំដែន បានចាត់វៀតណាមឲ្យជាប់ចំណាត់ថ្នាក់លេខ ១៧២ ក្នុងចំណោម ប្រទេសទាំង ១៧៩ ស្ដីពីសេរីភាពព័ត៌មាន និងបានស្ថិតនៅក្នុងបញ្ជី “ប្រទេសសត្រូវអិនធើណិត ឆ្នាំ ២០១៣” ៕