IPA រិះគន់ស្ថានភាពការត្រួតពិនិត្យ លើការបោះពុម្ពនៅវៀតណាម

សេចក្ដីថ្លែងការណ៍ជាលើកដំបូង ស្ដីអំពី សិទ្ធិសេរីភាព ក្នុងការបោះពុម្ព នៅក្នុង ប្រទេសវៀតណាម សមាគមបោះពុម្ព អន្តរជាតិ (IPA) បានបញ្ជាក់ថា ស្ថាន ភាពនៃការត្រួតពិនិត្យ លើការបោះពុម្ព សៀវភៅ នៅវៀតណាម មានបញ្ហា ស្មុគ្រស្មាញ ខ្វះតម្លាភាព មិនសម ហេតុផល និងមានការរឹតត្បិត យ៉ាងតឹង រ៉ឹង ។ IPA បានបញ្ជាក់ទៀតថា អាជ្ញា ធរបានចាប់បង្ខំ ឲ្យមានការត្រួតពិនិត្យ មុន និងក្រោយ ការបោះពុម្ពសៀវភៅ និង អត្ថបទដែលជាអ្នកអក្សរ ។

សេចក្ដីរាយការណ៍របស់ IPA ក៏បាន ផ្ដល់ជាអនុសាសន៍ជាក់ស្ដែង ដល់រដ្ឋាភិបាល វៀតណាម និង ទាមទាររដ្ឋការក្រុងហាណូយបើក សិទ្ធិសេរីភាព ក្នុងការបោះថែមទៀត។ សេចក្ដីថ្លែងការណ៍របស់ IPA បានលើកយកភស្តុតាងជាក់ស្ដែងមកបង្ហាញ ក្រោយ ពីក្រុម​របស់ ខ្លួនបានទៅមើលស្ថានការណ៍ នៅ ប្រទេសវៀតណាមកាលពីឆ្នាំទៅមិញ និងបានចេញផ្សាយទូទាំង ពិភពលោកនៅថ្ងៃទី ១៧ ខែមករា ម្សលមិញនេះ ពីក្រុង ហ្សឺណែវ ប្រទេសស្វិស ។ សមាគមបោះពុម្ព អន្តរជាតិបានសង្កត់ធ្ងន់ថា ក្រុមអង្គការការពារសិទ្ធិសេរីភាពក្នុងការ បញ្ចេញទស្សនៈ សហគមន៍អន្តរជាតិ ជាពិសេស ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ និង សមាគមអាស៊ាន (ASEAN) ត្រូវតែបង្កើន ការតាមដានស្ថានការណ៍ ទាក់ទិននឹងសេរីភាពក្នុងការបោះពុម្ព និង សេរីភាព ក្នុងបញ្ចេញទស្សនៈ នៅវៀតណាម ដើម្បីជម្រុញឲ្យរដ្ឋការក្រុងហាណូយអនុវត្ត នូវការផ្លាស់ប្ដូរជាចាំបាច់ ។ លោក  Smith-Simonsen  ប្រធានគណៈកម្មការសរីភាពបោះពុម្ពនៃ IPA បានឲ្យដឹងថា មូលហេតុ ដែលនាំឲ្យអង្គការ របស់លោក បញ្ជូនក្រុមទៅស្វែងយល់ពីស្ថានភាពពិតនៅ ប្រទេសវៀតណាមនោះ គឺដើម្បីវាយតម្លៃ និងស្វែងយល់ ឲ្យកាន់តែច្បាស់ថែមទៀត អំពីសេរីភាពនៃការបោះពុម្ពនៅក្នុងប្រទេស កុម្មុយនិស្តមួយនេះ ។ លោកបានបន្តទៀត ថា ការសម្រេចចិត្តនេះ បានផ្តើមចេញពី អ្នកនិពន្ធវៀតណាមម្នាក់ឈ្មោះ ប៊ូយ ឆាត (Bui Chat ) ដែលជាអ្នកបោះពុម្ពលួចលាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងធ្វើទារុណកម្ម ក្រោយពីគាត់បានទទួល ពានរង្វាន់សេរីភាពបោះពុម្ព ឆ្នាំ ២០១១ ពី IPA នៅប្រទេស អាខែនទីណា (Argentina) ហើយត្រឡប់ ទៅស្រុកវិញកាលពីខែមេសាឆ្នាំទៅមិញ ។ IPA ក៏បានសំណូមពរឲ្យរដ្ឋការក្រុងហាណូយបើកសិទ្ធិ ឲ្យមានការ បង្កើតរោងពុម្ពឯកជន ក្នុងវិស័យ បោះពុម្ព ឲ្យដូចជាខ្លួនធ្លាប់ បានអនុវត្តចំពោះក្រុមហ៊ុនផ្សេងៗផ្នែកឧស្សាហ កម្មដែរ ព្រោះនោះជា ជំហានដ៏សំខាន់បំផុតក្នុងការកែប្រែស្ថានភាពរួមអំពីសេរី ភាពនៃ ការបោះពុម្ពនៅវៀត ណាម ។ បានបង្កើតឡើងចាប់ពីឆ្នាំ ១៨៩៦ សមាគមបោះពុម្ពអន្តរជាតិ ជាអង្គការក្រៅរដ្ឋាភិបាល អន្តរជាតិ មួយ មានតួនាទីក្នុងការបង្កើន និងការពារសិទ្ធិសេរីភាពក្នុងការបោះពុម្ព ដើម្បី ជម្រុញឲ្យមនុស្សគ្រប់រូបបាន យល់ថា ការបោះពុម្ពគឺជាកម្លាំងឈានមុខក្នុងវប្បធម៌ និង នយោបាយនៅក្នុងពិភពលោក ។ បច្ចុប្បន្ន IPA មានអង្គការនិងសមាគមទាំងអស់ចំនួន ៦៥ ដែលមានមូលដ្ឋាននៅក្នុង ប្រទេសចំនួន ៥៣ ជាសមាជិក ។ គួរបញ្ជាក់ដែរថា ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងវៀតណាម បច្ចុប្បន្ន គ្មានរោងពុម្ព សម្រាប់បោះពុម្ពសៀវភៅ ជាភាសាខ្មែរដោយខ្លួនឯងទេ និងមិនមានស្ថាប័ន ព័ត៌មាន ជាកាសែត វិទ្យុ ទូរទស្សន៍ ឯកជនដែលផ្សព្វផ្សាយដំណឹងឯករាជ្យជា ភាសាខ្មែរ ឡើយ ៕ ប្រភព៖ សារព័ត៌មាន ព្រៃនគរ

.