កាលពី ១០ ឆ្នាំមុន នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សសាលាបំពេញវិជ្ជាបាលីមធ្យមសិក្សា ភាគខាងត្បូង ឬបាលីជាន់ខ្ពស់ ខេត្តឃ្លាំង ឋិតនៅក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង បានធ្វើបាតុកម្មទាមទារឲ្យ អាជ្ញាធរវៀណាមគោរពសិទ្ធិសេរីភាពរបស់ខ្មែរ ក្រោមនៅដែនដីកម្ពុជាក្រោម ។ ក្រោយពីព្រឹត្តិការណ៍មួយនេះ រដ្ឋាភិបាលវៀតណាម បានបង្ក្រាបលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលពាក់ព័ន្ធរឿងនេះ ដោយវិធី ផ្សេងៗ ដែលក្រុមសិទ្ធិមនុស្សនៅក្រៅប្រទេសចាត់ទុកថា រំការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋខ្មែរក្រោម ។

ក្នុងព្រឹត្តិការណ៍នេះ ព្រះសង្ឃ ៥ អង្គត្រូវបានតុលាការវៀតណាមផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ២ ទៅ ៤ ឆ្នាំ សមណសិស្សជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក និងបណ្ដេញចេញ ពីសាលា និងព្រះសង្ឃជាច្រើនអង្គបានភៀសខ្លួនចេញពីដែនដីកម្ពុជាក្រោម ទៅលាក់ ខ្លួនរស់នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ។
នៅក្នុងខួបគម្រប់ ១០ ឆ្នាំ ដែល នឹងឈានមកដល់នៅថ្ងៃទី ៨ កុម្ភៈខាងមុខនេះ លោក សឺន ថាយ ធន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើបទសម្ភាសន៍ជាមួយព្រះតេជព្រះគុណ យ័ញ តូន ស្ដីអំពីព្រឹត្តិការណ៍មួយនេះ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖