(ទីក្រុងបឹងកក់, ប្រទេសថៃ) – សកម្មជនតវ៉ារឿងស្រះគូ នៅខេត្តព្រះត្រពាំង នាង ស្រីណែត បានទៅព្យាបាលជំងឺជើង របស់ខ្លួននៅមន្ទីរពេទ្យមួយ នាទីក្រុងបឹងកក់ ប្រទេសថៃ បន្ទាប់ពីនាងបានចេញសេចក្ដីអំពាវនាវមួយតាមរយៈ បណ្ដាញ សង្គម Facebook សុំឲ្យសប្បុរសជនជួយនាងឲ្យរួចផុតពិការភាព ប្រសិនប់នាងបាន គ្រូពេទ្យព្យាបាលទាន់ពេល ។

ខណៈដែលនាងបានចូលមន្ទីរពេទ្យ ដើម្បីពិនិត្យអាការៈរោគជាបឋមនោះ សហការី នៃវិទ្យុសំឡេង កម្ពុជាក្រោម និង សារព័ត៌មាន ព្រៃនគរ លោក សឺន ថាយ ធន បានឱកាសជួបនាងផ្ទាល់ ដើម្បីធ្វើ កិច្ចសម្ភាស អំពីការព្យាបាលជំងឺរបស់ នាង និងអំពីរឿងស្រះគូត្រូវគោកដែលនាងធ្លាប់បានដាក់ញត្តិ ទាមទារឲ្យអាជ្ញាធរវៀតណាមស្ដារ ស្រះ និងមិនឲ្យធ្វើ ច្រាំងថ្មជុំវិញ នាពេលកន្លងមក ។
ក្រោយពីការតវ៉ា ប៉ូលិសវៀតណាមបានមកផ្ទះរបស់នាងដើម្បីសួរចម្លើយម្ដាយឱពុកនាងជាច្រើន លើក ក្នុងគោលបំណង មិន ឲ្យនាងចូលរួមសកម្មភាពតវ៉ានេះតទៅទៀត ។
សូមលោកអ្នកស្ដាប់ លោក សឺន ថាយ ធន សម្ភាស នាង ស្រី ណែត និង លោក ថាច់ ម៉ិន តឹម អ្នកបកប្រែប្រចាំមន្ទីរ ពេទ្យដែល នាង ស្រី ណែត កំពុងពិនិត្យជំងឺ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖