នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៣ ពលរដ្ឋខ្មែរក្រោម នៅប្រទេសកម្ពុជា នឹងធ្វើបាតុកម្មនៅមុខស្ថាន ទូតវៀតណាម នៅទីក្រុងភ្នពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែង ព្រះសង្ឃ ២ អង្គ និង ពលរដ្ឋខ្មែរក្រោម ៧ រូបដទៃទៀត ដែលត្រូវបានតុលាការបក្សកុម្មុយនិស្តវៀតណាម ប្រកាសសាលក្រម ឲ្យជាប់គុក ម្នាក់ៗ ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទប្រឆាំងរដ្ឋាភិបាល និងបង្កអសន្តិសុខទីសាធារណៈ កាលពីថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ ។

លោក សឺន ថាយ ធន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកិច្ចសម្ភាសន៍ លោក សឺន ជុំជួន ប្រធាន បណ្ដាញយុវជនខ្មែរកម្ពុជាក្រោម ដែលមានមូលរដ្ឋានៅប្រទេសកម្ពុជា ដូចតទៅ៖ សម្ភាសន៍ លោក សឺន ជុំជួន អំពីគម្រោងធ្វើបាតុកម្មមុខស្ថានទូតវៀតណាម