កាលពី ១០ ឆ្នាំមុន នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សសាលាបំពេញ វិជ្ជាបាលីមធ្យមសិក្សា ភាគខាងត្បូង ឬ បាលីជាន់ខ្ពស់ ខេត្តឃ្លាំង ឋិត នៅក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង បានធ្វើបាតុកម្ម ទាមទារឲ្យអាជ្ញាធរវៀណាមគោរពសិទ្ធិសេរីភាព របស់ ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។
ក្រោយ ពីព្រឹត្តិការណ៍មួយនេះ រដ្ឋាភិបាលវៀតណាមបាន បង្ក្រាបលើព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមដែលពាក់ ព័ន្ធរឿងនេះ ដោយវិធី ផ្សេងៗដែលក្រុមសិទ្ធិមនុស្ស នៅក្រៅប្រទេសចាត់ទុកថា រំការរំលោភសិទ្ធិមនុស្ស ជាទម្ងន់ លើពលរដ្ឋខ្មែរក្រោម ។
ក្នុងព្រឹត្តិការណ៍នេះ ព្រះសង្ឃ ៥ អង្គត្រូវបានតុលាការ វៀតណាមផ្ដន្ទាទោសឲ្យជាប់ ពន្ធនាគារពី ២ ទៅ ៤ ឆ្នាំ សមណសិស្សជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក និងបណ្ដេញចេញពីសាលា និងព្រះសង្ឃជា ច្រើនអង្គបានភៀសខ្លួនចេញ ពីដែនដីកម្ពុជាក្រោម ទៅលាក់ខ្លួនរស់នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ។
នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ជាខួបគម្រប់ ១០ ឆ្នាំ នៃព្រឹត្តិការណ៍ ៨ កុម្ភៈ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកិច្ចសន្ទនា មួយជាមួយនឹង លោក លី ហ្វាង ស្ដីអំពីព្រឹត្តិការណ៍មួយ នេះ ដែលមានខ្លឹមសារទាំង ស្រុង ដូចតទៅ៖