លោក ត្រឹង ម៉ាន់រិន្ទ ប្រធានផែនការ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលកំពុងរស់នៅលើដែនដីកម្ពុជាក្រោម ដែលបច្ចុប្បន្នវៀតណាមគ្រប់គ្រងនោះ ឲ្យចេះទប់ទល់ នឹងយុទ្ធសាស្ត្រនៃរបប់កុម្មុយនិស្តិ៍ក្រុងហាណូយ ដែលកំពុងអនុវត្តន៍ផែនការណ៍ធ្វើឲ្យខ្មែរក្រោមក្លាយជាវៀតណាម និងរំលាយពូជសាសន៍ខ្មែរក្រោម បន្តិចម្តងៗ ។ លោកចង់ឃើញពលរដ្ឋខ្មែរក្រោមទាំអស់បន្តរក្សាសាមគ្គីភាពជាធ្លុងមួយក្នុងការតស៊ូរ ដើម្បីឈានទៅសម្រេចបានគោលដៅរួម នៃការទទួលបានសិទ្ធិស្វ័យសម្រេច ក្នុងនាមជាជនជាតិដើម ស្របតាមច្បាប់អន្តរជាតិ ។ ចា៎! តទៅនេះ សូមលោកអ្នកនាង ស្តាប់បទសម្ភាសន៍រវាងលោក មាន ឫទ្ធិ នៃវិទ្យុអាស៊ីសេរី ជាមួយលោក ត្រឹង ម៉ាន់រិន្ទ ប្រធានផែនការ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញកង្វល់ នឹងបញ្ហាប្រឈមចម្បងៗ របស់ពលរដ្ឋខ្មែរក្រោម ។ ជាពិសេស បញ្ហារំលោភសិទ្ធិមនុស្ស សាសនា សង្គម វប្បធម៌ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖