លោក វិន បា ដែលជាសកម្មជនខ្មែរក្រោម មួយរូប ដែលហ៊ានក្រោកឡើង តវ៉ាទាមទារ រឿងបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំងនោះ រហូត ដល់លោក ត្រូវបានអាជ្ញធរយួន ចាប់ដាក់គុករយៈ ពេល ២ឆ្នាំ ដោយចោទប្រកាន់ថា លោកជាប់ពាក់ពន្ធ នឹងការកេញចំណេញ លើសិទ្ធិសេរីភាព លទ្ធិ ប្រជាធិបតេយ្យ និងរំលោភផលប្រយោជន៍ រដ្ឋអំណាច សិទ្ធិ ហើយ និងផលប្រយោជន៍ របស់អង្គការចាត់តាំង វណ្ណៈកម្មករ កសិករ តាមមាត្រាទី ២៥៨នៃច្បាប់ ព្រហ្មទណ្ឌ។ ប៉ុន្តែថ្មីៗនេះ ប្រភពព័ត៌មាន ពីក្រុមគ្រួសាររបស់លោក វិន បា បានឲ្យដឹងថា អាជ្ញាធរយួន នឹងដោះលែងលោកចេញ ពីមន្ទីរឃុំខាំង មុនកាលកំណត់ គឺនៅថ្ងៃទី ២៨ កុម្ភៈខាងមុខនេះ។ ព័ត៌មានលំអិត សូមស្តាប់លោក ហៅ ឈួនលីរាការណ៍៖