នៅថ្ងៃទី ១៤ ខែមេសា ខាងមុខ ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ មមែ សប្ដស័ក ព. ស. ២៥៥៩ គ. ស. ២០១៥ នឹងឈានមក ដល់ ។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ពីប្រទេសកាណាដា ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៥ លោក ថាច់ ង៉ុក ថាច់ ប្រធាន ប្រតិបតិបត្តិសហព័ន្ធ ខ្មែរកម្ពុជាក្រោម បានផ្ញើសារប្រគេន និងជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម និងក្រៅប្រទេស ទូទាំងពិភពលោក ។

សារជូនពរឆ្នាំថ្មីនេះ មានសេចក្ដីថា៖
សូមគោរពមកជនរួមឈាមទាំងនៅក្នុងស្រុក និងក្រៅស្រុកដោយសេចក្តីនឹករឪឭកអំពីយើងខ្ញុំ ព្រះករុណា ខ្ញុំបាទ ។
នាឱកាសចូលឆ្នាំថ្មី ឆ្នាំមមែ សប្តស័ក ព. ស. ២៥៥៩ នេះ ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម សូមប្រគេន និងជូនពរដល់ជនរួមឈាមឲ្យបានប្រកបដោយសេចក្តីសុខ សុភមង្គល និងជួបជុំកូនចៅញាតិផៅសន្ដាន រាល់ទិវា រាត្រី ។
យើងខ្ញុំព្រះកុណាខ្ញុំបាទសូមប្រគេននិងជំរាបនូវផែនការឆ្នាំថ្មីនេះផងដែរក្រោមការសម្រេច នៃអង្គសន្និបាត ប្រចាំឆ្នាំ នាទីក្រុងឡងប៊ិច រដ្ឋ កាលីហ្វញ្ញ៉ា សហរដ្ឋអាមេរិកដូច ខាងក្រោម៖
១. កិច្ចការអន្តរជាតិ
២. កិច្ចការកម្ពុជាក្រោម
៣. កិច្ចការនៅកម្ពុជា និងប្រទេសថៃដែលមានខ្មែរក្រោមរស់នៅ
៤. សៀវភៅកិច្ចការរដ្ឋបាលនិងបោះពុម្ភជាថ្មីជាភាសាខ្មែរនិងអង់គ្លេស ។
“ទោះបីជាយើងមិនអាចវិលត្រឡប់ទៅអតីតកាលវិញ និងមិនអាចចាប់ផ្តើមសាជាថ្មីយ៉ាងណាក៏ដោយ ប៉ុន្តែ យើងអាចផ្តើមពន្លកថ្មី ដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនជនរួមឈាមរបស់យើងដែលជាអ្នករស់នៅក្នុង ស្រុក នាពេលបច្ចុប្បន្ន បានដែរ” ។
សំឡេងតែមួយ ភាសាតែមួយ ទឹកចិត្តតែមួយ ដើម្បីខ្មែរក្រោមទាំងអស់គ្នានោះ យើងអាចនឹងទទួលបាននូវ លទ្ធផលដ៏ប្រសើរ និងបានសម្រេចដូចបំណងរបស់យើងដែលបានប៉ងទុកជាយូរមកហើយនូវ “សិទ្ធិសម្រេចវាសនា ខ្លួនដោយឯង” លើមាតុភូមិកម្ពុជាក្រោម ដ៏កម្សត់របស់យើង ។
សូមទេវតាឆ្នាំថ្មី ព្រះនាង រាគ្យស:ទេវី ប្រសិទ្ធិពរបវរសួស្តី និងសូមប្រកបដោយ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ។
សូមអរព្រះគុណ និងសូមអរគុណ
……………………………………….
ទាញយក File PDF Khmer New Year 2015 Message of KKF President