ប្រវត្តិ នៃការបង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បានធ្វើ សន្និបាត​ប្រចាំឆ្នាំ ២០១៨ រយៈពេល​បី​ថ្ងៃ គឺ នៅ​ថ្ងៃទី ៧, ៨ និង ៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​ចេញ​ផែនការ​ជាក់ស្ដែង​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ ២០១៩ ។ សន្និបាត​នេះ បានធ្វើ​នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមាន​ថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​វាគ្មិន​បរទេស បាន​អញ្ជើញ​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក ចូលរួម​យ៉ាងច្រើន​កុះករ ។

លោក ចៅ ស្វា​ញ ជា​សហ​ស្ថាបនិក នៃសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន
លោក ចៅ ស្វា​ញ ជា​សហ​ស្ថាបនិក នៃសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន

​នៅក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ លោក ថាច់ វឿ​ង នៃ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ សំឡេង​កម្ពុជា​ក្រោម (VOKK) បានធ្វើ​កិច្ចសម្ភាសន៍ លោក ចៅ ស្វា​ញ ជា​សហ​ស្ថាបនិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពី​ប្រវត្តិ នៃ ការបង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖