[twocol_one]ពាក្យថាមិត្តស្នាលស្និទ្ធរាប់អាន
មិត្តនោះកល្យាណសន្តានចិត្តល្អ
ជាមិត្តនាំផ្លូវត្រឹមត្រូវបវរ
បែងចែក ខ្មៅ~ស កំដរគ្រប់គ្រា ។
មិត្តនោះ ខុសថាខុស ត្រូវថាត្រូវ
តែងដឹកនាំផ្លូវតម្រូវរមនា
មិនមើលបំណាំប្រចាំនិន្ទា
ចេះចាំជួយគ្នាក្នុងគ្រាអាសន្ន ។
ជាមិត្តល្អពិតមានប្រយោជន៍ច្រើន
គ្រាន់នៅក្បែរក្រើនធុរះបន្ទាន់
ជាមិតប្រសិទ្ធគិតមិនឲ្យភាន់
ចិត្តល្អបែរបន់ឲ្យយើងបានសុខ ។[/twocol_one] [twocol_one_last]
នេះហៅថាមិត្តជីវិតគួររាប់
ដំណើប្រសព្វភ័ព្វមានទៅមុខ
ប្រាស្រ័យរួបរួមជំនួនម៉ែពុក
រួមសុខរួមទុក្ខមិនបង់ចោលគ្នា ។
នេះពាក្យថាមិត្តសេពចុះមិត្តអឺយ
មុនសេពកៀកកើយមើលមនុស្សល្អជា
ប្រយ័ត្នសេពចំមិត្តទ្រុស្តវេទនា
ឲ្យយើងគ្រាំគ្រាបកក្រោយលែងបាន ៕[/twocol_one_last]
ដោយ លឹម រង្សី
—————————–
អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។