ដោយ សារព័ត៌មាន ព្រៃនគរ
សមណនិស្សិតខ្មែរក្រោមមួយអង្គ ដែលកំពុងសិក្សានៅប្រទេសថៃ បាននិមន្តត្រឡប់ទៅស្រុកសួរសុខទុក្ខញាតិញោមក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មី កាលពីខែមេសា កន្លងទៅនេះ ត្រូវបានអាជ្ញាធរវៀតហៅទៅសួរចម្លើយ និងឲ្យចុះហត្ថលេខាលើក្រដាសមួយ បង្ខំឲ្យព្រះអង្គធ្វើចារកម្មឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀត ណាម ហើយព្រះអង្គបានបដិសេធចំពោះ កិច្ចការនេះ ។

រូបថតជាឧទាហរណ៍ ។
ដើម្បីសុវត្ថិភាពដល់ព្រះសង្ឃអង្គនេះ សារព័ត៌មាន ព្រៃនគរ សូម ដាក់ព្រះនាមសន្មតដល់ព្រះអង្គនេះថា ថាច់ សុខា ស្នាក់នៅ ក្នុង វត្ត មួយ នៃខេត្តព្រះត្រពាំង ។ ចំណែកកម្មាភិ បាលអាជ្ញាធរវៀត ណាម សូមសន្មតឈ្មោះ ថា ង្វៀង អាង ។
ព្រះសង្ឃខ្មែរក្រោមនៅកម្ពុជាក្រោមសព្វថ្ងៃ ក្លាយទៅជារឿងមួយ សាមញ្ញទៅ ហើយអំពីការឆ្លើយនូវសំណួរដែលអាជ្ញាធរ វៀត ណាមសួរចម្លើយនោះ ។ វាជាប្រពៃណីរបស់បក្សកុម្មុយនិស្តវៀតណាមឲ្យតែព្រះសង្ឃ ឬ ពលរដ្ឋខ្មែរក្រោមរូបណាដែល បានចេញ ទៅ ក្រៅ ខេត្តក្នុងដែន ដីកម្ពុជាក្រោម ឬ ចេញទៅសិក្សានៅ ក្រៅ ប្រទេសពេលត្រឡប់មកស្រុកកំ ណើតតែងតែត្រូវបានមកសួរ ចម្លើយដល់ ផ្ទះ ឬ ដល់វត្ត ឬ ហៅ ទៅសួរចម្លើយ នៅទីនាក់ការ ភូមិ ឃុំ ជាដើម ។
ព្រះតេជព្រះគុណ ថាច់ សុខា បានរៀបរាប់អំពីសកម្មភាពនេះដល់ សារព័ត៌មាន ព្រៃនគរ នៅពេលថ្មីៗនេះ បន្ទាប់ពីព្រះអង្គបានត្រ ឡប់ មកដល់ប្រទេសថៃវិញ ។ ដោយឃើញចម្លើយដែលព្រះអង្គ ឆ្លើយនឹងអាជ្ញាធរវៀតណាមបានល្អធ្វើឲ្យកម្មាភិបាលវៀតណាមបាក់មុខ និងអៀនខ្មាសយ៉ាងខ្លាំងដែលគួរឲ្យព្រះសង្ឃខ្មែរ ក្រោមដទៃទៀតយកមកធ្វើជាគំរូ សារព័ត៌មាន ព្រៃនគរ ដកស្រង់ ចំណុចសំខាន់ៗ នៃសំណួរចម្លើយ និង សកម្មភាពទាំងនេះមក ចុះផ្សាយដូចតទៅនេះ៖
ជនជាតិយួននៅថៃ៖
កម្មាភិបាលយួន៖ តើព្រះតេជព្រះគុណ នៅថៃមានបាន ឃើញ ជនជាតិយួន (Nguoi Viet) យើងនៅថៃច្រើន ទេ ? ជីវ ភាពគេ យ៉ាងណាដែរ ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ ពរ ! អាត្មាភាពឃើញមានច្រើន ដែរ ។ អំពីជីវភាពរបស់ពួកគេវិញ បងដឹងស្រាប់ហើយ អំពី ជនជាតិយួនយើង [Nguoi Viet] ។ ពួកគាត់នៅទីណាក៏ដោយ តែងតែមានជីវភាពធូរធាគ្រាន់បើជានិច្ច ហើយនៅថៃក៏យ៉ាង នោះ ដែរ ។ ពួកគាត់ នៅថៃ ដំបូងត្រូវបានគេសរសើរមិនដាច់ពី មាត់ អំពីភាពឈ្លាសវៃនិងឧស្សាហ៍ក្នុងការងាររបស់ពួកគាត់ ។ ប៉ុន្តែ….
កម្មាភិបាលយួន៖ ប៉ុន្តែយ៉ាងមេច ព្រះតេជព្រះគុណ ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ ប៉ុន្តែ មានបញ្ហាមួយចំនួន ជនជា តិយួន នៅ ថៃនោះ ធ្វើឲ្យបាត់មុខមាត់ប្រទេសវៀតណាម និងជនជាតិយួនយើងខ្លាំងណាស់ ។ គឺថាមានស្ត្រីជនជាតិ យួនជា ច្រើន ទៅ រកស៊ី ផ្លូវ ភេទ (ធ្វើស្រីពេស្យា) នៅថៃ និងមានបណ្ដាញ របស់គេទៀតផង ។ មិនត្រឹមតែនៅថៃទេ សូម្បីនៅកម្ពុជា ក៏មានច្រើនដែរ …។
បញ្ហាមួយទៀត គឺរឿងចាប់ឆ្កែគេស៊ី ។ នៅថៃ គេចិញ្ចឹមឆ្កែ គឺគេស្រ ឡាញ់ ដូចកូនចឹង តែជនជាតិយូននៅថៃ មួយចំនួន នៅមិនសុខ នាំគ្នាចាប់ឆ្កែគេធ្វើស៊ី និងបញ្ជូនមកលក់នៅវៀតណាមទៀត ។ រឿងនេះ ឡើងកាសែតថៃរាល់ថ្ងៃ ធ្វើឲ្យបាត់មាត់ដល់ប្រ ទេសវៀត ណាមខ្លាំងណាស់ ។
រឿងមួយសំខាន់ជានេះទៅទៀត គឺរឿងមានដៃ ឬ រឿងលួចទ្ រព្យសម្បត្តិគេ ។ នៅសាលារៀនរបស់អាត្មាភាព ត្រូវបានគេប្រ កាសជាសាធារណៈឲ្យសមណនិស្សិតទាំងអស់ប្រុងប្រយ័ត្នវត្ថុឬលុយកាក់របស់ខ្លួនក្រោយពីអ្នកធ្វើការការពារសន្តិសុខជាជនជាតិយួនម្នាក់មកពីខេត្តង៉ែអាង [ភាគកណ្ដាលវៀតណាម] បាន លួចលុយរបស់អ្នកបើក Taxi ម្នាក់ ។
ចឹងណាបង ។ ជនជាតិយួន យ៉ាងនេះ មុនដំបូងល្អណាស់ តែ ក្រោយមកធ្វើឲ្យប្រទេសវៀតណាមយើងខ្មាសគេខ្លាំងណាស់ …។
និស្សិតខ្មែរក្រោមនៅថៃ៖
កម្មាភិបាលយួន៖ ខ្ញុំឮថា និស្សិតខ្មែរក្រោមនៅថៃ មានចាត់តាំង កម្មវិធីអ្វីនោះ ព្រះតេជព្រះគុណបានជ្រាបទេរឿងនេះ ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ ពរ ! អាត្មាភាពបានជ្រាប !
រឿងនេះ វាដូច្នេះ នៅសាលារៀនរបស់អាត្មាភាព នៅប្រទេសថៃ នោះមាននិស្សិតជាច្រើនមកពីប្រទេសនានា មិន ត្រឹម តែនិស្សិត ខ្មែរ ទៅពីវៀតណាមប៉ុណ្ណោះទេ បង ។ ដូចនេះហើយ បានជា គោល ការណ៍របស់សាលា រាល់និស្សិតដែលមកពីប្រទេសនានា ដែលមានចំនូនលើសពី ២ រូបឡើងទៅសាលាគេឲ្យមានក្រុមដើម្បី ងាយ ស្រួលក្នុងការទាក់ទងគ្នារវាងសាលារៀននឹងនិស្សិត…។
បើបងចង់ដឹងច្បាស់ទេ ថ្ងៃណាមានឱកាស បងអាចឡើងទៅ មើល នៅសាលារៀនរបស់អាត្មាភាព មើលផ្ទាល់តែម្ដង ក៏កាន់ តែល្អ ដើម្បីបានដឹងពីសុខទុក្ខរបស់់សមណនិស្សិតខ្មែរ [ក្រោម] យើងនៅទីនោះមានស្ថានភាពយ៉ាងណា ផង ។
អាត្មាភាពតូចចិត្ត និង សោកស្ដាយខ្លាំងណាស់ ដោយឃើញ មន្ត្រីស្ថានទូតវៀតណាមយើងនៅថៃ មិនដែលមកសួរសុខទុក្ខព្ រះសង្ឃ ដែលកំពុងសិក្សានៅនោះសោះ សូម្បីតែទូរស័ព្ទមក សួរក៏មិនមានដែរ ខណៈដែលនិស្សិតនានា ប្រទេស ពេលមាន បុណ្យ ទាន ម្ដងគេតែងតែមកសួរសុខទុក្ខពលរដ្ឋរបស់គេមិន ដែល ខានទេ…។
អង្គការខ្មែរក្រោមនៅក្រៅប្រទេស៖
កម្មាភិបាលយួន៖ តើព្រះតេជព្រះគុណ បានដឹងក្រុមចលនា ខ្មែរក្រោមនៅក្រៅប្រទេសទេ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ រឿងនេះអ្នកណាក៏ដឹងដែរបង ។សូម្បីតែនៅប្រទេសវៀតណាមកន្លែងដែលគេហាមមិនឲ្យ ដឹង នៅតែ មានអ្នកគេដឹង ទម្រាំនៅថៃ ជាប្រទេសសេរី ពលរដ្ឋ មានសិទ្ធិ ពេញលេញក្នុងការទទួលនិងផ្សាយព័ត៌មាននោះ អ្នក ណា ដែលមិនដឹងនោះ ។
សូមបញ្ជាក់ថា នេះ ជាលើទីមួយដែលអាជ្ញាធរវៀតណាម បានណាត់ព្រះអង្គចេញទៅហាងឆាន់កាហ្វេ ហើយសួរចម្លើយ ។ ក្រោយពីការសួរលើកនេះ ឆ្លងពីរបីថ្ងៃក្រោយមក គេក៏បាននាំគ្ នាមកដល់វត្តជួប ព្រះតេជព្រះគុណ ថាច់ សុខា ដោយស្ងាត់ៗ តែម្ដង ។ មកដល់វត្តជួបព្រះអង្គលើកទី ២ នេះ មានយកក្រ ដាស ដែលបានសរសេរសេចក្ដីហើយស្រេចនិងភ្ជាប់មកដោយលុយដាក់ក្នុងសំបុត្រមួយ ។
ការបង្ខំឲ្យធ្វើការឲ្យបក្ស៖
កម្មាភិបាលយួន៖ សូមព្រះអង្គចុះស៊ីញេលើក្រដាសនេះទៅ ថ្ងៃក្រោយយើងសហការគ្នា ។
ព្រះតេជព្រះគុណ ថាច់ សុខា បានអានក្រដាសដែល មានខ្លឹមសារ ថា ឲ្យព្រះអង្គសន្យាធ្វើការសម្ងាត់ឲ្យ បក្សកុម្មុយ និស្តវៀត ណាមនោះ ចប់ ភ្លាមបានឆ្លើយទៅកាន់កម្មាភិបាលយួន នោះ យ៉ាងនេះ ។
ព្រះតេជព្រះគុណ ថាច់ សុខា៖ សូមទោសបង ! អាត្មាភាពមិន អាចចុះស៊ីញេបានទេ ព្រោះអាត្មាភាពមិនអាចធ្វើការងារនេះបាន ទេ។ នេះជាភារៈរបស់បងៗ តែអាត្មាភាពក៏មានការងារ ជាភារ កិច្ច របស់អាត្មាភាពដែលត្រូវធ្វើក្នុងនាមជាពលរដ្ឋវៀតណាមដែរ ។ការងាររបស់អាត្មាភាពគឺធ្វើរាល់ថ្ងៃដោយមិនចាំបាច់ ចុះស៊ីញេទេ ។
ដោយឃើញព្រះតេជព្រះគុណ ថាច់ សុខា មិនព្រមចុះស៊ីញេយ៉ាង នេះ ពួកគេក៏ហូតសំបុត្រចេញមកប្រគេនព្រះអង្គ ហើយពោលថា៖
កម្មាភិបាលយួន៖ ឥឡូវឲ្យព្រះតេជព្រះគុណ ចុះស៊ីញេ ក៏មិនព្រម ចឹងពេលនេះ យើងខ្ញុំមកនេះ ក៏មានលុយបន្តិចបន្តួចនេះ ប្រគេនព្រះតេជព្រះគុណ ជារង្វាន់ ។
ពេលឃើញកម្មាភិបាលយួនសុខៗយកលុយមកប្រគេនយ៉ាងនេះ ព្រះតេជព្រះ គុណ ថាច់ សុខានិយាយ យ៉ាងម៉ឹងម៉ាត់ទៅកាន់កម្មា ភិបាលយួនថា៖
ព្រះតេជព្រះគុណ ថាច់ សុខា៖ អាត្មាភាពមិនទទូលទេ ។ អាត្មា ភាពស្អប់បំផុតចំពោះ នរណាដែលមិនបានធ្វើការ ហើយបានស៊ី ស្រួលខ្លាំងណាស់ ។ នៅវត្តក៏យ៉ាងនេះ អាត្មាភាពស្អប់ព្រះ សង្ឃអង្គណា ដែលមិនបានសូត្រមន្ត ហើយមានបច្ច័យប្រគេន មកតាមក្រោមនោះណាស់ ។ ដូច្នេះ អាត្មាភាពមិនអាចទទួលយក លុយរបស់ បងបានទេ ។ សុភាសិតវៀតណាមធ្លាប់បានពោលថា «របស់ប្រគេនជារបស់ព្រួយ របស់ឲ្យជារបស់ជំពាក់» (Của biếu là của lo Của cho là của nợ) ដូច្នេះ បើអាត្មាភាពទទួលលុយពីបងៗ ហើយអាត្មាភាពមិនធ្វើការមានន័យថា ត្មាភាពជាប់ជំពាក់ បំណុល បងៗ …។
ក្រោយពីឲ្យស៊ីញេ និង ប្រគេនលុយ ត្រូវបានព្រះសង្ឃបដិសេធ ទាំងស្រុង កម្មាភិបាលយួនក៏បានសួរព្រះសង្ឃតទៀតថា ៖
កម្មាភិបាលយួន៖ ណ្ហើយចុះ! ប្រគេនលុយក៏ព្រះតេជព្រះគុណ មិនទទួល ឲ្យស៊ីញេក៏ព្រះតេជព្រះគុណបដិសេធ ។ តើការសិក្សា របស់ព្រះតេជព្រះគុណនៅថៃនោះ មានខ្វះខាតអ្វីទេ ?
ព្រះតេជព្រះគុណ ថាច់ សុខា៖ បងៗដឹងស្រាប់ហើយ ! អាត្មាភាព និងព្រះសង្ឃដែលខំទៅសិក្សាដល់ប្រទេសថៃនោះ សុទ្ធតែជាកូនកសិករ ឬ កូនអ្នកក្រីក្រ មិនមានអ្នកណាជា កូនអ្នកមានទេ ។ ដូច្នេះ ពិតជាមានការខ្វះខាតខ្លាំងណាស់ ។ តែអ្វី ម្យ៉ាង ដែលអាត្មាភាពមាន នោះ គឺមានរបស់ដែលចេះធ្វើឲ្យខ្លួន គ្រប់ ។
សួរត្រឹមនេះ ពួកកម្មាភិបាលយួនក៏ទាល់តម្រិះ ហើយបែរជា និយាយ លួងព្រះសង្ឃវិញថា៖
កម្មាភិបាលយួន៖ ទោះបីយ៉ាងណាក៏សូមព្រះអង្គកុំយករឿងនេះទៅប្រាប់អ្នកណាឲ្យសោះ ហើយយើងខ្ញុំមកនេះជាជនជាតិយួនពិតមែន តែម្នាក់សុទ្ធ តែមានប្រពន្ធ ជាជនជាតិខ្មែរទេ។
ពេលបានស្ដាប់កម្មាភិបាលយួននិយាយយ៉ាងនេះ មានន័យថា ពួកគេនៅតែប្រកាន់ខ្លួនជាខ្មែរជាយួននៅឡើយ ។ ទើបព្រះតេជ ព្រះ គុណ ថាច់ សុខា ឆ្លើយទៅកាន់ពួកគេថា ៖
ព្រះតេជព្រះគុណ ថាច់ សុខា៖ បងនិយាយយ៉ាងនេះមិនត្រឹម ត្រូវទាល់តែសោះ បងមិនត្រូវនិយាយថាបងបានប្រពន្ធជាខ្មែរ ឬ ជាយួននោះទេ អ្វីដែលសំខាន់នោះ គឺបងបានប្រពន្ធល្អ បានហើយ ។
ក្រោយពេលជួបព្រះតេជព្រះគុណ ថាច់ សុខាជាលើកទី ២ មក កន្លង ពីរបីថ្ងៃ ព្រះអង្គបានទូរស័ព្ទទៅហៅពួកកម្មាភិបាលយួន ទាំងណាត់គ្នាទៅហាងផឹកនិងឆាន់កាហ្វេម្ដងទៀត តែកម្មាភិបាល ទាំងនោះឆ្លើយថា «ជាប់រវល់» មិនអាចទៅបានទេ ។
ព្រះតេជព្រះគុណ ថាច់ សុខា បានប្រាប់ សារព័ត៌មាន អំពីមូល ហេតុ ដែលនាំឲ្យពួកគេមិនហ៊ានទៅជួបព្រះអង្គម្ដងទៀតនោះ ព្រោះ មានកត្តាដូចតទៅនេះគឺ ទីមួយ ពួកគេមិនមានលុយគ្រប់គ្ រាន់ក្នុងការប៉ាវកាហ្វេដល់ព្រះសង្ឃ ព្រោះលុយខែរបស់ពួកគេ តិច តួចពេក និងទីពីរត្រូវព្រះអង្គបដិសេធនិងបង្អាប់ពួកយ៉ាងធ្ងន់ ធ្ងរ ដែលធ្វើឲ្យពួកគេអាម៉ាស់មុខយ៉ាងខ្លាំង ៕