​កម្មវិធី​ប្រឡង​ចេញ​វស្សា និង​ការសិក្សា​ផ្នែក​ពុទ្ធិកសិក្សា​របស់​ព្រះសង្ឃ នៅ​ដែនដី​កម្ពុជា​ក្រោម​

ដោយ ស៊ឺន ចែងចើន|VOKK

ថ្ងៃពេញបូណ៌មី​ខែអស្សុជ ជា​ថ្ងៃ​ដែល​ពុទ្ធសាសនិកជន អ្នក​គោរព​ប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនា សម្គាល់ថា​ជា​ថ្ងៃ​ព្រះ​ភិក្ខុសង្ឃ​ចេញ​វស្សា ។ ជាមួយគ្នា នៅ​ថ្ងៃ ១៥ កើត​ខែអស្សុជ នៅ​ដែនដី​កម្ពុជា​ក្រោម ក៏បាន​រៀបចំ​ពិធី​បវារណា​ចេញ​វស្សា​ដែរ ។ ក្រៅពី ពិធី​កិច្ច​ចេញ​ព្រះវស្សានៅ​កម្ពុជា​ក្រោម​ ពុទ្ធបរិស័ទ​ខ្មែរក្រោម ក៏បាន​រៀបចំ​ពិធីបុណ្យ​មួយ​នេះ យ៉ាង​អ៊ឹកធឹក ដោយពុទ្ធបរិស័ទ​ខ្លះ នាំគ្នា​រៀបចំ​វេច​នំ យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ មាន​ទាំង​អន្សមជ្រូក អន្សមចេក អន្សមដូង នំគម នំ​ចាក់​អំបែង ។​ល​។ រួមមាន​ទាំង​បង្អែម និង​ចំអាប​ប្រណីត​វិសេស​បេះ​ទាំង​ផ្កា​ភ្ញី ទៀន ធូប ជា​គ្រឿង​ត្រៃ​ត​រន​បូជា ។​

សមណសិស្ស និងយុវសិស្ស ប្រលង នៅវត្តបិដកត្យារាម (ក្នុងស្រុក) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៤ ។
សមណសិស្ស និងយុវសិស្ស ប្រលង នៅវត្តបិដកត្យារាម (ក្នុងស្រុក) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៤ ។

​ទន្ទឹម នឹង​នោះ មុន​ថ្ងៃ​ចេញ​វស្សា គណៈកម្មការ​ពុទ្ធិកសិក្សា​នៅ​កម្ពុជា​ក្រោម និយម​កំណត់​កាលបរិច្ឆេទ​ប្រឡង​ឆមាស​ក្នុងឱកាស​បុណ្យ​ចេញ​វស្សា​នេះដែរ ។ ព្រោះថា​វត្តនី​មួយ ៗដែលមាន​បើក​សាលា សម្រាប់​សមណ​សិស្ស និង​សិស្សានុសិស្ស​សាលា​ពុទ្ធិកសិក្សា ចាប់តាំងពី​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ រហូតដល់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ សរុប​ទាំងអស់​មាន ៧ ថ្នាក់​ដែល​តម្រូវ​ឲ្យ​រៀន ៧ ឆ្នាំ​ទើប​ចប់សព្វគ្រប់ ។ ក្រោយពី​ប្រឡង នឹង​ប្រកាស​លទ្ធផល​រួច ពោលគឺ​នៅ​ថ្ងៃ ១ រោច លោកគ្រូ​ចៅអធិការ និង​លោកគ្រូ​អចិន្ត្រៃយ៍​សាលាអនុញ្ញាត​ឲ្យ​សមណ​សិស្សានុសិស្ស​និមន្ត និង​អញ្ជើញ​ទៅ​ស្រុកកំណើត​រយៈពេល ១ សប្តាហ៍ ដើម្បី​ថ្វាយបង្គំ​ព្រះ​ឧបជ្ឈា​យា​ចា​រ្យ និង​សួរសុខទុក្ខ ញោម មាតា បិតាញាតិសាលោហិត តាម​បវេណី​ពុទ្ធសាសនា ។ លុះដល់​ថ្ងៃ ៨ រោច​អស្សុជ​វិលត្រឡប់​មក​វត្ត​រៀន​ជា​បន្ត ។ ដើម្បី​ជ្រាប​ច្បាស់ អំពី​​កម្មវិធី​ប្រឡង​ចេញ​វស្សា និង​ការសិក្សា​ផ្នែក​ពុទ្ធិកសិក្សា​របស់​ព្រះសង្ឃ នៅ​ដែនដី​កម្ពុជា​ក្រោម​ លោក ស៊ឺន ចែង​ចើ​ន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើកិច្ចសម្ភាសន៍​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ​ព្រះ​នាម ភិក្ខុ ថាច់ ភក្តី ជាឧទ្ទេសាចារ្យ​បង្រៀន នៅវត្ត​គង​ជ័យ​រឹង​រិទ្ធ​ស័ក (ផ្នោ​កំ​បុត) ឋិត​នៅ​ក្នុង​ស្រុក​កំពុងធំ ខេត្តព្រះត្រពាំង ជុំវិញ​រឿងនេះ ដូចតទៅ​៖