ដោយៈ ស៊ឺន ចែងចើន | VOKK
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី នៅថ្ងៃសៅរ៍ទី ១៨ វិច្ឆិកានេះ ត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការហើយ ពីបទចោទលួចបញ្ចេញព័ត៌មានឲ្យរដ្ឋបរទេសនូវព័ត៌មាន ដែលអាចធ្វើឲ្យអន្តររាយការការពារជាតិ ដែលអាចត្រូវប្រឈមមុខជាប់ទោសពន្ធនាគារពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅព្រៃស (ម១) ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំហៅមកសាកសួរបន្តនីតិវិធីបើកការស៊ើបអង្កេតបន្ថែម ។