
នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ចុងសប្ដាហ៍កន្លងទៅនេះ ព្រះសង្ឃ និង យុវជនខ្មែរ ក្រោមមួយ ក្រុម ប្រ មាណ ១០០ អង្គ និង រូប បានណាត់គ្នាតាមរយៈបណ្ដាញសង្គម Facebook មកប្រមូល ផ្ដុំគ្នានៅស្រះគូ នាទីរួមខេត្តព្រះត្រពាំង ដើម្បីសម្ដែងអំពីកង្វល់របស់ខ្លួន និងតវ៉ាដោយសន្តិវិធី ទៅអាជ្ញាធរវៀតណាម អំពីបញ្ហាស្រះគូដែលត្រូវគោក ។
បន្ទាប់ពីការប្រមូលផ្ដុំនេះ តើរដ្ឋាភិបាលវៀតណាមបានបង្កបញ្ហាអ្វីខ្លះដល់អ្នកតវ៉ា តើ នឹងមានការប្រមូលផ្ដុំ នៅពេលខាងមុខទៀតទេ ប្រសិនបើរដ្ឋាភិបាលវៀតណាមមិនឆ្លើយតប ហើយស្រះគូមានសារៈសំខាន់យ៉ាងណាសម្រាប់ខ្មែរក្រោម ទើបមានការតវ៉ាយ៉ាងខ្លាំង ។
ដើម្បីបំភ្លឺបញ្ហានេះ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៦ ទូរទស្សន៍ ព្រៃនគរ បានផលិតនូវកិច្ច ពិភាក្សាមួយ រវាងព្រះសង្ឃខ្មែរក្រោមនៅសហរដ្ឋអាមេរិក ២ អង្គ គឺ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) អនុប្រធាន នាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម និងជានិពន្ធនាយក សារព័ត៌មាន ព្រៃនគរ ជាមួយនឹង ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង (នាថសីលោ) អតីតសាស្ត្រាចារ្យវិទ្យាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី ដែនដីកម្ពុជាក្រោម ផ្ដោតលើបញ្ហាទាំងនេះ ។
តើកិច្ចពិភាក្សានេះ មានអត្ថន័យយ៉ាង វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកមកចាក់ផ្សាយជូន លោកអ្នក ស្ដាប់ដូចតទៅ៖