បទវិចារណកថា៖ ជំងឺ​បាក់ស្បាត​នៅ​កម្ពុជាក្រោម​

ជំងឺ​បាក់ស្បាត​នៅ​កម្ពុជាក្រោម​
បទវិចារណកថា ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០​
ដោយ លោក ថាច់ វឿង​

ការ​ធ្វើអំពើ​អ្វីមួយ ដែល​ធ្វើឲ្យ​មនុស្ស​ខ្លាចរអា​មិន​ហ៊ាន​ធ្វើ​ទៀត មនុស្ស​ដែល​មាន​បញ្ញា​ចេះ​គិត​វាយ​មួយ​រំពាត់​ឈឺ​តែមួយ​រំពេច ពេល​អស់​ឈឺ​ធ្វើ​ទៀត សម្តី​ចាក់ដោត​ឈឺ​អស់មួយជីវិត រាងចាល​បាក់ស្បាត ដិតជាប់​ក្នុងចិត្ត​ជានិច្ច ។ នៅ​លើ​ពិភពលោក​នេះ ច្រើនតែ​របបផ្ដាច់ការ​ទេ ដែល​បង្កើត​ជា​បក្ស​ពួក គ្រួសារនិយម ចង់​បន្ត​រក្តោ​បក្តាប់​អំណាច​តកូនតចៅ រក​គ្រប់​មធ្យោបាយ បង្កើត​ព្រតិ្តការណ៍​លាប​ពណ៌ ចាប់ចង សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ធ្វើឲ្យ​មនុស្ស​ភ័យខ្លាច បាក់ស្បាត មិន​ហ៊ាន​ប្រឆាំង​នឹង​ខ្លួន ដើម្បី​បាន គ្រប់គ្រង​អំណាច​ជា​រៀង​រហូត ។ ការ​ធ្វើទុក្ខ​ទារុណកម្ម​នេះ បានតែ​សំបក​ក្រៅ​ប៉ុណ្ណោះ មិន​អាច​សម្លាប់ ឧត្តមគតិ​របស់​មនុស្ស​បាន​ឡើយ ក៏​ប៉ុនែ្ត​ត្រូវ​ដឹង​ថា លើ​លោក​នេះ គ្មាន​អី្វ​នៅ​ទៀងទាត់​ឋិតថេរ​ជា​អមតៈ នោះ​ទេ និង​មានការ​ផ្លាស់​ប្តូរ ប្រែប្រួល ក្រឡាប់ចាក់​ក្នុង​ថៃ្ង​ណាមួយ​មិនខាន មានតែ​ជាតិសាសន៍​ទឹកដី របស់​យើង​ទេ ដែល​អាច​នៅ​ឋិតថេរ​ជា​អមតៈ បើសិន​យើង​បេ្ត​ជ្ញា​ការពារ​តកូនតចៅ ។ ដូចជា​នៅក្នុង ប្រទេស​ថៃ របប​រាជា​និយម​រឹងមាំ​តាំងពី​ពេល​បង្កើត​ជា​ប្រទេស​មក តែ​ពេលនេះ មិន​នឹកស្មាន​ថា មា​នប្រ ជា​ជន​ថៃ​យ៉ាងច្រើន​កុះករ បាន​ចេញ​ធ្វើបាតុកម្ម​សុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​នោះ ហើយដែល​គេ​ហៅថា​មិន​ទៀងទាត់ ក្នុង​ធម៌ព្រះពុទ្ធ បាន​សមែ្តង​ថា អនិច្ចំ ទុក្ខំ អនត្តា មិន​ទៀង ជា​ទុក្ខ មិនមែន​ជា​របស់​ខ្លួន ។ ចង់​ដឹកនាំ​មនុស្សម្នាក់ ឲ្យ​ខ្លបខ្លាច ឲ្យ​បាក់ស្បាត មិនមែន​ធ្វើទុក្ខ​ទារុណកម្ម បាន សម្រេច​នោះ​ទេ គឺ​ត្រូវ​ប្រើ​បញ្ញា​ឈេ្វ​ងយ​ល់​អំពី​មនុស្ស​នោះ ដូច​ពាក្យចាស់​លោក​ពោល​ថា សមុទ្រ​ជ្រៅ នៅ​មិន​ខ្លាច អាវុធ​សស្ងាច​មិន​ខ្លាច​ដូច​បញ្ញា ។

ព្រះសង្ឃ ៥ អង្គដែលត្រូវបានវៀតណាមផ្ដន្ទាទោសពី ២ ទៅ ៤ ឆ្នាំ ក្រោយពីព្រឹត្តិការណ៍ ០៨ កុម្ភៈ ឆ្នាំ ២០០៧ ។

នៅ​កម្ពុជាក្រោម ក្រោម​ការគ្រប់គ្រង​របស់​យួន ខែ្មរ​ក្រោម​ទទួលរង​ទុក្ខវេទនា​ជាច្រើន​ជំនាន់ ណាស់​មក​ហើយ ពេល​ខែ្មរ​ក្រោម​ទាមទារ​អ្វីមួយ បំផុសគំនិត​សេ្នហា​ជាតិ​អ្វីមួយ បំផុស​ការសិក្សា​រៀន សូត្រ​អក្សរ​សាស្រ្ត​ខែ្មរ ជាពិសេស ស្ថាប័ន​ពុទ្ធសាសនា​របស់​ខែ្មរ​ក្រោម យួន​តែងតែ​ចោទប្រកាន់ ចាប់ ដាក់​ពន្ធនាគារ ធ្វើទុក្ខ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ មាន​ដូចជា លោក គឹម ប៉ុក​កែវ ព្រះ​តេជគុណ គឹម តុង​ចើង លោក ទឹម សា​ខន​, ចៅ ហេន​, យ័ញ ទោល​, គឹម មឿន​, លី សឿង​, លី ហ្វាង​. លី ចិន្តា​,ថាច់ ធឿន​, លីវ នី ជាដើម នៅ​មាន​ច្រើន​ទៀត ខ្លះ​ត្រូវ​សុគត ឬស្លាប់​ក្នុង​គុក ខ្លះទៀត​ពេល​ចេញ​មកវិញ​បាត់ ការ​ចងចាំ​ឈឺ​គ្រាំគ្រា​រហូតដល់​ស្លាប់ ធ្វើឲ្យ​ខែ្មរ​ក្រោម​កើតជំងឺ​ខ្លបខ្លាច​បាក់ស្បាត រត់​មក​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ទីពឹង ដោយ​សំអាង​លើ​ព្រះបន្ទូល​របស់ អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បា​ទស​មេ្តច ព្រះ នរោត្តម សីហនុ ដែល​បាន​ឡាយ​ព្រះ​ហស្ថ​លេខា នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ ទទួលស្គាល់​ថា ពលរដ្ឋ​ខែ្មរ​ក្រោម​ដែល​កើត​នៅ​ដែនដី​កម្ពុជាក្រោម នឹង​មាន​សិទ្ធិ​ទទួល​បាន​នូវ​សញ្ជាតិ​ខ្មែរ​ស្របច្បាប់ ពេលណា​ឡើង​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ព្រះបន្ទូល​នេះ ធ្វើឲ្យ​ខ្មែរក្រោម​មាន​សង្ឃឹមថា ពេល ទៅ​រស់នៅ​ស្រុកខ្មែរ នឹង​បាន​សុខសាន្ត បាន​រស់នៅ​ជា​ប្រជាជន​ខែ្មរ ឬដើម្បី​សុំ​សិ​ទិ្ធ​ជ្រកកោន នយោបាយ ឈាន​ទៅ​សាង​វាសនា កសាង​ជីវ​ភាព​ថី្ម​នៅ​ប្រទេស​ទីបី ពោរពេញ​ដោ​យសិ​ទិ្ធ​សេរីភាព បន្ត​ការ​តស៊ូ​របស់​ខ្លួន​ទៀត ។ ប៉ុនែ្ត​នៅ​ពេល​ថ្មី​ៗនេះ នៅ​ថៃ្ង​ទី ១៣ ខែមីនា ឆ្នាំ ២០២០ រដ្ឋសភា​នៃ ប្រទេស​កម្ពុជា បាន​អនុម័ត​យល់ព្រម លើ​សន្ធិសញ្ញា​ស្តី​ពី​ការ​ផេ្ទរ​ទណ្ឌិត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង ព្រះមហាក្សត្រ​ខែ្មរ ព្រះបាទ នរោត្តម សហ​មុនី បាន​ឡាយ ព្រះ​ហស្ថ​លេខា​ទទួលស្គាល់​ច្បាប់​នេះ នៅ​ថៃ្ង​ទី ២៧ ខែមីនា ឆ្នាំ ២០២០ ហើយ​ច្បាប់​នេះ នឹង​ចូលជាធរមាន​នៅ​ថៃ្ង​ទី ១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បី​អនុវត្ត​ជា​ផ្លូវការ ។ ខែ្មរ​ក្រោម​មិន​ចង់​ចាកចេញ​ចោល​ភូមិស្រុក​នោះ​ទេ ដោយសារ​រស់នៅ​មិនបាន​សុខ​ជាមួយនឹង​អាជ្ញាធរ​យួន ទើប បាន​ភៀសខ្លួន​ទៅ​ប្រទេស​កម្ពុជា គឺ​ដោយ​បញ្ហា​នយោបាយ ។ នៅពេលអនាគត ខែ្មរ​ក្រោម​រូប​ណា ដែល​ធ្វើការ​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​នៅ​កម្ពុជាក្រោម ពេល​ភៀសខ្លួន​ទៅ​ប្រទេស​កម្ពុជា អាច​នឹង​ត្រូវ​ប្រ ឈម​នឹង​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​យួន​វិញ​ជាមិនខាន ។

កាលពី​សម័យ​ទស្ស​វត្សរ៍ ៨០ ជំនាន់ KC50 បញ្ញវន្ត​ខែ្មរ​ក្រោម​ជាច្រើន មាន ព្រះតេជព្រះគុណ មហា ថាច់ សិរី ជាដើម បាន​និមន្ត​មកដល់​កម្ពុជា​ហើយ ត្រូវ​ចាប់​បញ្ជូន​សង​ទៅ​វៀតណាម​វិញ និង ក្រោយមក ព្រះតេជព្រះគុណ ទឹម សា​ខន ក៏​ត្រូវ​ចាប់​បញ្ជូន​ទៅ​ដាក់គុក​យួន ផង​ដែរ ។ ពេលនោះ មិនទាន់​មាន​ច្បាប់​ផេ្ទរ​ទណ្ឌិត​នេះ​ផង វៀតណាម​ហ៊ាន​រំលោភ​លើ​ដែន​អធិ​ប្ប​តេយ្យ​របស់​ប្រទេស​កម្ពុជា យ៉ាងនេះ​ទៅ​ហើយ ចុះ​ទម្រាំ​មានច្បាប់​នេះ​ទៀត យួន​អាច​ចាប់​បញ្ជូន​ខែ្មរ​ក្រោម​យក​មក​វៀតណាម​វិញ ដោយសេរី ដោយចំហ ដោយ​មិន​ចាំបាច់​លាក់លៀម​ទៀត​ឡើយ ។ ពេលនេះ ខែ្មរ​ក្រោម “ចុះ​ទឹក​ក្រពើ ងលើ​ខ្លា ចូលព្រៃ​បន្លា​” ។ ច្បាប់​នេះ ប្រទេស​កម្ពុជា មិនបាន​ទទួលផល​ប្រយោជន៍អ្វី​ឡើយ ចំណេញ​តែ ខាង​ភាគី​យួន​តែប៉ុណ្ណោះ ។ នៅ​ពេល​ថ្មី​ៗនេះ តុលាការ​យួន​បាន​លកា​ត់​ទោស​ប្រហារជីវិត​ស្រ្តី​ខ្មែរ​ម្នាក់ ដែល​បាន​ចូល​ទៅ​ជួញ​គ្រឿងញៀន​នៅក្នុង​ប្រទេស​វៀតណាម តែ​រដ្ឋាភិបាល​របប លោក ហ៊ុន សែន មិនបាន​តវ៉ា​យក​ទណ្ឌិត​រូប​នេះ​មក​កាត់ទោស​តាមច្បាប់​ស្រុកខ្មែរ​ឡើយ ដោយ​បណ្ដោយ​ទុកឲ្យ​យួន សម្លាប់​ជាតិសាសន៍​ខ្មែរ​ខ្លួនឯង​តាមទំនើងចិត្ត ។ រដ្ឋាភិបាល​វៀតណាម មិន​អាច​ធ្វើឲ្យ​ខែ្មរ​ក្រោម​ខ្លាច​បាក់ស្បាត មិន​ហ៊ាន​ងើប​តវ៉ា​បាន​ឡើយ ជំងឺ​បាក់ស្បាត ដែល​យួន​បាន​បង្កើត​ឡើង ដោយ​គ្រប់រូប​ភាព ខែ្មរ​ក្រោម​បាន​យល់ បានដឹង​អស់ហើយ មិន អាច​បំបាក់​ទឹកចិត្ត​ជាតិនិយម ឧត្តមគតិ​ជាតិ មនសិ​កា​ជាតិ របស់​ខែ្មរ​ក្រោម​បាន​ទៀត​ឡើយ ខែ្មរ​ក្រោម នៅតែ​តស៊ូ ហើយ​តស៊ូ​កាន់​តែ​ខ្លាំ​ជាង​មុន​ទៅទៀត ៕