សារប្រគេន និងជូនពរឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ របស់ លោក ចៅ រៀប

ជាបឋមខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះតេជគុណគ្រប់ព្រះអង្គជាទីសការៈ
សូមគោរពបងប្អូនជនរួមជាតិខ្មែរជាទីស្នេហា !

លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

នៅក្នុងឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ ឆ្នំារកា នព្វស័ក ព.ស.  ២៥៦១ នេះ  ក្នុងនាមស្ថាប័នសភាព្រឹទ្ធាចារ្យ  នៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំ បាទ ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ សូមឩទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទំាងបីបារមីនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក វិញ្ញាណក្ខន្ធវិរបុរសខ្មែរក្រោម ជាពិសេសព្រះបារមីទេវតាឆ្នំាថ្មី ព្រះនាមកិមិរាទេវី សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីបង្គលវិបុលសុខ មហាប្រសើរប្រគេន និងជូនចំពោះបងប្អូនជនរួមជាតិខ្មែរ ទំាងក្នុងនិងក្រៅប្រទេស ថ្នាក់ដឹកនំា សមាជិក សមាជិការ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ក្នុងឱកាសនេះដែរ ខ្ញុំព្រះករុណាខ្ញុំបាទ ក៏សូមបងសួង សូមឱ្យបងប្អូនជនរួមជាតិខ្មែរកម្ពុជាក្រោម សូមជៀសឱ្យផុតអំពី ការរំលោភបំពាននូវសិទ្ធិសិរីភាព អំពីរដ្ឋាភិបាលវៀតណាម និងសូមបានទទួលនៅសុខសន្តិភាពជារៀងរហូត ។

ជាទីបញ្ចប់នេះខ្ញុំព្រះករុណាខ្ញុំបាទ សូមប្រគេនពរ និងសូមជូនពរ ដល់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ព្រមទំាងថ្នាក់ដឹកនំា សមាជិក សមាជិកា សហព័ន្ធខ្មែរកម្ពុជាក្រោមទំាងអស់ សូមទទួលបាននូវព្រះពុទ្ធពរ បួនប្រការ គឺអាយុ វណ្ណះ សុខះ និងពលះ កុំឃ្លៀងឃ្លាតឡើយ ។

សូមព្រះតេជព្រះគុណគ្រប់ព្រះអង្គ និបងប្អូនជនរួមជាតិទទួលនូវការគោរពស្រឡាញ់អំពីខ្ញុំព្រះ ករុណាខ្ញុំបាទ ។

សូមអព្រះគុណ និងអរគុណ ។

ធ្វើនៅទីក្រុង តាខូមា រដ្ឋវ៉ាស៊ីនតោន  សហរដ្ឋអាមេរិក ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧
ប្រធានសភាព្រឹទ្ធាចារ្យ

ចៅ រៀប