សេចក្ដីថ្លែងអំណរគុណ របស់ លោក ចៅ រៀប ចំពោះព្រះសង្ឃ និងគណៈកម្មការវត្តខេមររង្សី

នៅថ្ងៃទី ៨ ខែកុម្ភៈ ម្សិលមិញនេះ លោក ចៅ រៀប ប្រធាន សភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម បានផ្ញើលិខិតថ្លែងអំណរគុណ ប្រគេន និងជូនចំពោះព្រះសង្ឃ និងគណៈកម្មការវត្តខេមររង្សី បន្ទាប់ពី លោកបានស្នាក់នៅក្នុងវត្តមួយនេះអស់រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ៣ ដល់ ទី ៧ ខែ កុម្ភៈ ដើម្បីផ្ដល់បទសម្ភាសន៍ដល់ លោក Matthew Torne ជាអ្នកដឹកនាំ និងអ្នកផលិតភាពយន្ត នៃផលិតកម្ម Torne Films ក្នុងការផលិតភាពយន្តខ្មែរក្រោម រឿង “Lost Crusade” ជារឿងមួយ ស្ដីពីអាថ៌កំបាំងរបស់ទាហានខ្មែរក្រោម នៅក្នុងសង្គ្រាមវៀតណាម ដែល លោក ចៅ រៀប ជាសាក្សី រស់ម្នាក់ធ្លាប់ធ្វើជាទាហាននៅក្នុងសង្គ្រាមនេះ ។ លោក ចៅ រៀប កើតនៅឆ្នាំ ១៩៤១ នៅស្រុក ស្វាយទង ខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម  សព្វថ្ងៃ លោក រស់នៅ នារដ្ឋ Washington State សហរដ្ឋអាមេរិក ។

ខាងក្រោមនេះ ជាខ្លឹមសារដើមនៃសារលិខិតថ្លែងអំណរគុណរបស់ លោក ចៅ រៀប ចំពោះ ព្រះសង្ឃ និង គណៈកម្មការវត្តខេមររង្សី៖

shB&nÆExµrkm¬úCaeRkam

ខាងក្រោមជាវីដេអូ ដែល លោក ប្រាក់ សេរីវុធ អនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមសម្ភាសន៍ លោក Matthew Torne អំពីគម្រោងផលិត រឿង Lost Crusade៖

ខាងក្រោមនេះ ជារូបថតសកម្មភាពរបស់ លោក ចៅ រៀប នៅទីក្រុង San Jose ដើម្បីផ្ដល់បទសម្ភាសន៍ ដល់លោក Matthew Torne៖

matthew-1 matthew-2

img_3160 img_3174 img_3189 img_3193 img_3202 img_3219 img_3221 img_3252

img_3208 img_3211 img_3227