សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងចូលរួម​ប្រារព្ធ​សន្និសីទ លើក​ទី ០៨ ក្រោម​ប្រធានបទ “​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​-​យើង​ជា​ប្រជាជន​”

ដោយ ថាច់ ប្រីជា គឿន – សារព័ត៌មាន ព្រៃនគរ​

​នៅ​ថ្ងៃ​សៅរ៍ ទី ២៩ ខែមិថុនា ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងចូលរួម​ប្រារព្ធ​សន្និសីទ លើក​ទី ០៨ ក្រោម​ប្រធានបទ “​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​-​យើង​ជា​ប្រជាជន​” (United Nations Charter We The Peoples) ដែល​នឹង​រៀបចំឡើង​ដោយ​អង្គការ​ចំនួន ៥ គឺ អង្គការ​លើកលែងទោស​អន្តរជាតិ សហរដ្ឋអាមេរិក (Amnesty International-USA), ក្រុមប្រឹក្សា​សន្ធិសញ្ញា​អន្តរជាតិ Indian                  (International Indian Treaty Council),  វេទិកា​សេរីភាព​ទាំង ៤ (Four Freedoms Forum) • សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampuchea-Krom Federation) និង វិជ្ជា​ស្ថាន​ហា​វ៉ា​យ ដើម្បី​សិទ្ធិមនុស្ស (Hawaii Institute for Human Rights)   ។

UPR San Fran

សន្និសីទ​នេះ ប្រារព្ធ​នៅ ការិយាល័យ អង្គការ​លើកលែងទោស​អន្តរជាតិ​លោកខាងលិច (Amnesty International Western Office) ដែល ឋិត​នៅ​ទីក្រុង San Francisco រដ្ឋកា​លី​ហ្វ​ញ៉ា – សហរដ្ឋ អាមេរិក ។  ខាងក្រោម​ជា​ខ្លឹមសារ​ដើម​នៃ​លិខិតអញ្ជើញ​របស់​គណៈកម្មកា​រ​ចាត់តាំង​សន្និសីទ​នេះ ។​

​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ -​យើង​ជា​ប្រជាជន នៃ​អង្គការសហប្រជាជាតិ​ ​រួមគ្នា​ដើម្បី​ពិភពលោក​កាន់តែ​ប្រសើរឡើង ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥

ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ មាន​កិត្តិយស​ធ្វើ​សន្និសីទ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំឭក​ដល់​ប្រវត្តិសាស្ត្រ របស់​ទីក្រុង San Francisco ដែលជា​កន្លែង​បង្កើត​អង្គការសហប្រជាជាតិ ។ នៅក្នុង​ស្មារតី​នៃ​ការប្តេជ្ញា ចិត្ត​លើ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង និង សិទ្ធិមនុស្ស សម្រាប់​មនុស្ស​ទាំងអស់  ។ សន្និសីទ​នេះ ផ្ដោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​ថ្មី​បំផុត​ទាក់ទង​-ING ជា​បញ្ហា​ដ៏​សំខាន់​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​អន្ដរជាតិ ។​

នៅ​ឆ្នាំនេះ សន្និសីទ​នេះ នឹង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ចលនា​ថ្មី​សម្រាប់​តុលាការ​ពិភពលោក​មួយ ស្ដីពី​សិ​ទិ្ធ​មនុស្ស ដែលមាន​ឥ​ទ្ទិ​ពល​ជា​លក្ខណៈ​អន្ដរជាតិ​នៃ​ចលនា​សិទ្ធិ ។ ថ្មីៗ​នេះ IBOR ទើបតែ​បានធ្វើ​សន្និសីទ​មួយ​នៅក្នុង​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ នៅក្នុង​បន្ទប់ ជា​កន្លែង​ដែល​លោកស្រី Eleanor Roosevelt បាន​ជួយ​ដល់​ការព្រាង​សេចក្តី នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ។​
​សិទ្ធិ​ជនជាតិដើម មាន​សារៈសំខាន់​យ៉ាងខ្លាំង និង​សេចក្ដីប្រកាស Alta តំណាងឱ្យ​តម្លៃ និង​ទស្សនវិស័យ​នៃ​ជនជាតិដើម​ទាំង ៧ តំបន់​នៅក្នុង​ពិភពលោក ។ ចលនា Moana Nui មានការ​ពិចារណា​ទៅ លើ​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​សិទ្ធិមនុស្ស ។​

ចុងបញ្ចប់  ការពិនិត្យ​ឡើងវិញ​ជាស​កល គឺជា​យន្តការ​ថ្មី​មួយ​ដែល​អនុញ្ញាតឱ្យ​អ្នក​រាល់គ្នា​នៅលើ​ផែនដី   រួមគ្នា​ចូល​មើល​ការ​កំណត់ត្រា​សិទ្ធិមនុស្ស របស់​ប្រទេស​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ  ។ សូម អញ្ជើញ​ចូល​សិក្សា​ស្វែងយល់​ពី​របៀប​ក្នុងការ​ចូលរួម​របស់​សហរដ្ឋអាមេរិក នៅក្នុង UPR នាពេល ខាង មុខ ។​

ផ្តោត​ការយកចិត្តទុកដាក់​ជា​លើកដំបូង​ក្នុង​រយៈពេល ៨ ឆ្នាំ

  • ឆ្នាំ ២០១៣ ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ  “​យើង​ជា​ប្រជាជន​” ។​
  • ឆ្នាំ ២០១២ ការ​ពិ​និ​ត​ឡើងវិញ នូវ​ពាក់កណ្ដាល​អាណត្តិ នៃ​ការ​ពិនិត្យឡើងវិញ​ជា​សកល​សម្រាប់​សហរដ្ឋ​អាមេរិក ។​
  • ​ឆ្នាំ ២០១១ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​៖ ៥ ឆ្នាំ ពិនិត្យឡើងវិញ​ម្ដង និង អនាគត រប​ស់សិ​ទិ្ធ​មនុស្ស ។​
  • ឆ្នាំ ២០១០ ការពិនិត្យ​អំពី​សិទ្ធិមនុស្ស​នៅ​សហរដ្ឋអាមេរិក នៅក្នុង​ការពិនិត្យ​ឡើងវិញ​ជាស​កល​នៃ​អង្គការសហប្រជាជាតិ ។​
  • ​ឆ្នាំ ២០០៩  សហរដ្ឋអាមេរិក​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ។​
  • ឆ្នាំ ២០០៨ ខួប ៦០ ឆ្នាំ នៃ​ទិវា “​សិទ្ធិមនុស្ស ១០ ធ្នូ ” ។​
  • ឆ្នាំ ២០០៧  ជម្រុញ​ឱ្យ​គណៈកម្មការ​អង្គការសហប្រជាជាតិ​អនុម័ត សេចក្តីប្រកាស​ជាស​កល ស្តីពី​សិទ្ធិ​ជនជាតិដើម នៃ​អង្គការសហប្រជាជាតិ ។​
  • ឆ្នាំ ២០០៦ ជម្រុញ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​យល់ព្រម​អនុម័ត​សេចក្តី ប្រកាស ជា​សកល​ស្តីពី​សិទ្ធិ​ជនជាតិដើម​របស់​អង្គការសហប្រជាជាតិ ។​

​កាលបរិច្ឆេទ​នៃ​ព្រឹត្តិការណ៍​

ចាប់ពី ម៉ោង ១២ ដល់ ម៉ោង ១ រសៀល ៖

ពង្រាងច្បាប់​ស្ដីអំពី​សិទ្ធិ​៖ ការអភិវឌ្ឍ​នៅក្នុង​សេចក្តីប្រកាស​របស់​មនុស្ស​ជាតិ ដើម្បី​រស់នៅ​ជាមួយគ្នា ។​
(The International Bill of Rights:  Developments in Hu- manity’s Declaration to Live Together)

​ចាប់ពី ម៉ោង ០១ ដល់ ០២ រសៀល​ ៖

សេចក្តីប្រកាស Alta ៖ សំឡេង​ជនជាតិដើម នៅក្នុង​សតវត្ស​ទី ២១, សន្ធិសញ្ញា​នៃ​ក្រុមប្រឹក្សា​អន្ដរជាតិ របស់​ជនជាតិ Indian  ។​
(The Alta Declaration: Indigenous Peoples Voice in the 21st Century Rochelle,  International Indian Treaty Council )

​ចាប់ពី ម៉ោង ២ ដល់ ០៣ រសៀល​ ៖

​ចលនា Moana Nui – ការពារ​សិ​ទិ្ធ​មនុស្ស​នៅ Oceania ដែល​ប្រឈម​កតិកាសញ្ញា​ពាណិជ្ជកម្ម​នៅ តំបន់​ប៉ាស៊ីហ្វិក ។
(The Moana Nui Movement:  Human Rights Advocates in Oceania Challenge Trade  Pacific Pact  )

ចាប់ពី ម៉ោង ០៣ ដល់ ០៤ រសៀល ​៖

ត្រួតពិនិត្យ​ជា​សាកល​ចំពោះ​ប្រទេស​កម្ពុជា​, វៀតណាម និង​សហរដ្ឋអាមេរិក​៖ ជា​ភាគី​ពាក់ព័ន្ធ​សម្រាប់​អាណត្តិ​ទី ២ ដែលជា​ម្ចាស់​បដិវត្ត​សិ​ទិ្ធ​នៅក្នុង​ច្បាប់​អន្ដរជាតិ  ។​
(The Universal Periodic Review of Cambodia, Vietnam & the United States of America:  Stakeholders Strate- gies for the Second Cycle for a Rights Holder Revolu- tion in International Law ) ។