ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៧) សត្វចាបមានផ្ទះរស់សុខសាន្ត គ្មានអ្នករំខានទន្ទ្រានចាប់ នៅក្នុងប្រទេសមានសណ្ដាប់ មនុស្សគោរពច្បាប់សិទ្ធិនានា ។ បក្សីបក្សាដើរសេរី គ្មានអ្នកបំភ័យគំរាមវា មានសិទ្ធិត្របាញ់វេញគេហា នៅជិតមនុស្សាដោយក្សេមក្សាន្ត […]
ថាច់ ប្រីជា គឿន
អ្នកណាជាមនុស្សសំខាន់បំផុត?
តើអ្នកណាជាមនុស្សសំខាន់បំផុតសម្រាប់មនុស្សយើង ? កាលណាមនុស្សគ្រប់រូបយល់អំពីសារៈសំខាន់របស់មនុស្សហើយ តើនាំមកប្រយោជន៍អ្វីខ្លះដល់ខ្លួន, សង្គម និងគ្រួសារ ? ដើម្បីបានជ្រាបច្បាស់ សូមលោកអ្នកស្ដាប់ និងទស្សនា នូវធម្មកថារបស់ ភិក្ខុ ថាច់ ប្រីជា គឿន […]
គុក
ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៧) គុកសម្រាប់ឃុំឧក្រិដ្ឋជន ប្រព្រឹត្តទោសធ្ងន់បង្ហិនគេ ចោរប្លន់សម្បត្តិមានម្ចាស់ថែ យកធ្វើជាកេរខ្លួនឥតខ្មាស ។ គុកសម្រាប់ឃាំងឃាតក គ្មានមនុស្សធម៌សាងបាបក្រាស់ សម្លាប់គេឯងដោយមោហៈ គួរច្បាប់រូតរះដាក់ពិន័យ […]
បេះដូងកុំព្យូទ័របំរើខ្មែរក្រោម
ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៧) បេះដូងខ្ញុំមួយព្រួយអនេក ពេលយប់មិនដេកចម្លែកក្រៃ ថាគូស្នេហ៍ចុះព្រាត់ទីទៃ កើតរោគស្នេហៃរីងរៃចិត្ត ។ យប់ជ្រៅណាស់ហើយម្តេចឡើយខ្ញុំ រែកទុក្ខប៉ុនភ្នំខំសួរចិត្ត ថាខ្លួនមិនយំម្ដេចភ័ក្រ្តពិត ទឹកភ្នែកដាមដិតជិតនេត្រា […]
ព្រាត់
ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៧) ធម្មជាតិបច្ចុប្បន្នប្លែកសែនប្លែក ក្លាយជារហែកញែកពីគ្នា ឲ្យឃ្លាតទីទៃសែនរងា កម្មអ្វីផ្តន្ទាឲ្យទុក្ខា ។ ព្រះចន្ទនិមលព្រាត់រាត្រី ឯព្រះសុរិយឫទ្ធថ្លៃថ្លា ព្រាត់ប្រាសពេលថ្ងៃសែនខ្លោចផ្សា ញ៉ាំងលោកអន្ធការាស្ត្រទុក្ខភ័យ […]
កវី
ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៩) កវីគឺជានាវាផ្ទុកវោហារ ឬជាអ្នកបញ្ជូនសារអាថ៌កំបាំង កកាយប្រាយប្រាប់មនុស្សគ្មានលាក់បាំង ឬជាកញ្ចក់បញ្ចាំងផ្ទាំងជីវិត ។ កវីគឺជាអ្នកស្រមើស្រមៃ រាល់យប់ថ្ងៃដងប៉ាកកាគឺជាមិត្ត យកក្រដាសកាសធម្មជាតិឲ្យចូលជិត មកនែបនិត្យរួមស្នេហស្និទ្ធនឹងមនុស្សា […]
កញ្ឆែតលើគោក
ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៩) ជាតិកញ្ឆែត អណ្តែតខ្លួនស្ងួនស្ម័គ្រស្មោះ ប្រឹងបោះពួយត្រួយលូតលាស់ស្រស់ខៀវខ្ចី មានប្រយោជន៍ដល់ពូជមនុស្សបេះទៅឆី ជាអន្លក់ឬអន្លៃទាំងស្រីប្រុស ។ រដូវប្រាំងរាំងហែងហួតស្ងួតផែនដី ត្រពាំងរីងដាច់អាល័យក្ស័យស្រណោះ កញ្ឆែតស្គមវលិលោមដីដើម្បីរស់ […]
ខ្ញែរឡើងទ្រើង
ដោយ ថាច់ ប្រីជា គឿន (មេពាក្យ៧ ) វស្សាភ្លៀងធ្លាក់ចាក់ជោកដី ខ្ញែរដុះផុតដីត្រួយខ្ចីលាស់ ស្មានថាប្រពាយអន្លក់ស្រស់ ធ្វើទ្រើងឲ្យបោះពួយវលិថ្លៃ ។ ថែទាំថ្នមថ្នាក់ចាក់ស្រោចទឹក ក្នុងចិត្តគិតនឹកនឹងបានឆី បន្លែខ្ចីស្រស់ផ្លែប្រពាយ បីបាច់រាល់ថ្ងៃក្នុងចម្ការ […]
ក្រឹមមាសក្នុងដប
ដោយ ថាច់ ប្រីជា គឿន (បទកាកគតិ) ក្រឹមមាសពូជត្រី រស់ក្នុងកុន្នទី ពុំស្គាល់សមុទ្ទ បានចូលក្នុងដប ម្ចាស់គាប់ស្នេហ៍ស្និទ្ធ សម្ញែងពលឫទ្ធ ដាក់តែគ្នាឯង ។ ស្រកីស្រកា ដូចមាសភ្លឺថ្លា […]
ពូជមាន់ជល់
ដោយ ថាច់ ប្រីជា គឿន (មេពាក្យ ៩) ពូជអណ្ឌៈញាស់ពីមាន់មេតែមួយ កើតទុក្ខព្រួយកូនមួយគ្រករកជល់គ្នា ភ្លេចសម្បុកស៊កចំបើងទ្រាប់ពងភ្ងា ផ្គាប់ម្ចាស់ថ្មីចិត្តពាលាជាសត្រូវ ។ ម្ចាស់ចិញ្ចឹមត្រឹមទុកជល់ភ្នាល់ចំណេញ ឲ្យចំណីឆីឥតម្នេញវេញតម្រូវ ទទះស្លាបជាប់ក្នុងជាលពាលពេកកូវ ប្រឹងរងាវស្ទាវរងើមិនពើស្លាប់ […]
ព្រះខ្លប
(មេពាក្យ ៨) ដោយ ថាច់ ប្រីជា គឿន បុប្ផាជនបទស្រគត់ស្រគំ មារយាទរមទមសក្តិសមលើសស្រី ឫកពាអឹមអៀមស្ងៀមមិនចេញស្តី ញញឹមប្រិមប្រិយមិនស្តីថ្លាថ្លែង ។ មើលភ័ក្ត្រក្រឡង់ក្រហមស្ទើរស្វាយ ស្ងួនបង្ហាញកាយក្រោមផ្ទៃសូរ្យសែង ព្រះពាយផាត់មករករឿងថ្លាថ្លែង ផ្កាខ្មាសគេឯងតែងបាំងភក្រ្តា […]
ចេញពីគុកកូនពេញក្រមុំ
ចេញពីគុកកូនពេញក្រមុំ (កំណាព្យមេពាក្យ ៧) ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១១ សូមឧទ្ទិសកំណាព្យនេះជូនដល់យុទ្ធជនខ្មែរក្រោម ដែលបានបូជាជីវិតក្នុងព្រឹត្តិការណ៍ […]
គដល់ស្លាប់
គដល់ស្លាប់ | និពន្ធដោយ ថាច់ ប្រីជា គឿន (កំណាព្យមេពាក្យ ៩) ថ្ងៃចន្ទ ១៥ កើត ខែចេត្រ ឆ្នាំថោះត្រីស័ក ព. […]
កូនកំព្រា
កូនកំព្រា | ដោយ ថាច់ ប្រីជា គឿន ៥*ប្រឹងរត់រកលោកមេបាការពារពង្ស ប្រុងរត់រកជ្រកកាយអង្គប្រុងរួមរស់ ប្រុងរត់រកពុកម៉ែឯងក្រែងផុតគ្រោះ ប្រុងរត់រកលោកបង់បោះគ្រោះដល់ស្លាប់ ។ ៦*ពេលដឹងខ្លួនពួនឱបទុក្ខពុកជាប់ទ្រុង ពេលដឹងខ្លួនម្តាយជាប់ជង់ក្នុងភក់ល្បាប់ ពេលដឹងខ្លួនបេះដូងស្វិតចិត្តកកខាប់ ពេលដឹងខ្លួនពុកម៉ែស្លាប់ជាប់ចំណង […]