របៀប​ទទួល​ទេវតា​ថ្មី ឆ្នាំរកា តាម​ក្បួន​មហាសង្ក្រាន្ត​

​មហាសង្ក្រាន្ត ឆ្នាំរកា នព្វស័ក​​ពុទ្ធសករាជ ២៥៦១ គ្រឺ​ស្ត​សករាជ ២០១៧ មហាសករាជ ១៩៣៩ ចុល្លសករាជ ១៣៧៩

​យោងតាម​ក្បួន​មហាសង្ក្រាន្ត ឆ្នាំ រកា នព្វស័ក ព​.​ស​. ២៥៦១ ដែល​រៀបរៀង​ដោយ លោក អ៊ឺ​ម បុរិន្ទ នាយក​នៃ​គណកម្មការ​ស្រា​ជ្រាវ​វិជ្ជា​ហោ​រាស្ត្រ​និង ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ  បាន​បញ្ជាក់ថា សង្ក្រាន្ត​ឆ្នាំនេះ នឹង​ចូលមក​នៅ​ថ្ងៃ​សុក្រ ៣ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ​. ស​.  ២០១៧ វេលា​ម៉ោង ០៣:១២ នាទី  អធ្រាត្រ​។ ទេពធីតា​ដែល​នឹង​យាង​ចុះមក​បន្តវេន​រក្សា​មនុស្សលោក​ឆ្នាំនេះ គឺ​ព្រះ​នាង កិ​មិ​រា​ទេវី ជា​បុត្រ​ទី ៦ នៃ​កបិល​មហាព្រហ្ម​ទ្រង់​គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ សេត លម្អ​នៅ​ព្រះ​កាណ៌​ដោយ​បុប្ផា ច​ង្កុ​រ​ណី អ​ភរ​ណៈ កែវ​បុស្ស​រា​គ័​ម ភក្សាហារ​ទ្រង់ ចេកណាំវ៉ា ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះ​ខ័​ន្ធ ព្រ​ហស្ត​ឆ្វេង​ទ្រង់​ពិណ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង ម​ហិង្សា  (​ក្របី​) ជា​ពាហនៈ ។​

ទេវតាឆ្នាំថ្មី ។ រូបគំនូរ ថៃ សាន
ទេវតាឆ្នាំថ្មី ។ រូបគំនូរ ថៃ សាន

វារៈ​មហាសង្ក្រាន្ត​៖

​ថ្ងៃ​សុក្រ ៣ រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ​. ស​.  ២០១៧ វេលា​ម៉ោង ០៣ និង ១២ នាទី អធ្រាត្រ ជា​ថ្ងៃ​ចូលឆ្នាំ រកា នព្វស័ក ។​

​វារៈ​វ​ន័​បត​៖

​ថ្ងៃ​សៅរ៍ ៤ រោច ខែចេត្រ​ត្រូវ​នឹង​ថ្ងៃទី ១៥ ខែមេសា គ​. ស​. ២០១៧ ។​

​វារៈ​ឡើងស័ក​

​ថ្ងៃអាទិត្យ ៥ រោច​ខែចេត្រ​ត្រូវ​នឹង​ថ្ងៃទី ១៦ មេសា គ​. ស​. ២០១៧ នៅវេលា​ម៉ោង ០៦ និង ៤៦ នាទី  ។​

​រណ្តាប់​ទទួល​ទេវតា​៖

​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា​មាន​ជាអាទិ៍ បាយសី ៩ ថ្នាក់​មួយគូ​បាយសី ៧ ថ្នាក់​មួយគូ បាយសី ៥ ថ្នាក់​មួយគូ​បាយសី ៣ ថ្នាក់​មួយគូ​បាយសី​ប៉ាឆា​ម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់​លើ​ជើងពាន ១ គូ​ចេកនួន​ចេកណាំវ៉ា​ដាក់​លើ​ជើងពាន​មួយគូ ផ្លែឈើ ១១ មុខ រៀប​ដាក់​ជើងពាន ១១ គូ ដូង​ឡៅ​មួយគូ ទឹកស្អាត​ពី​កែវ ។ ស្រេច​ហើយ​នៅវេលា​ម៉ោង​ដែល​ទេវតា​ចុះមក​ត្រូវ​ជួបជុំ​ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​រតនត្រ័យ​ស​មា​ទាន​សីល​ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​រិ​សុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង​តម្កល់ចិត្ត ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរ​ឮ​ក លុះ​ចប់​ពិធី​ទទួល​ទេវតា ។​

​ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​និង​មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង តែ​ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់ ចុះមក​ឬ​រៀបចំ​ត្រឹម​គ្រឿង​សក្ការបូជា​ដែលមាន​ទៀន ៥ ធូប ៥ ស្លាធម៌​កូន​ចេក​មួយគូ​ក៏​ល្មម​សមគួរ​ដែរ ។ ចំពោះ​ផ្លៃ​ឈើ​សម្រាប់​ប្រជារាស្ត្រ​គូរ​រៀប​ឲ្យ​បាន​ត្រឹម​៣ ឬ ៥ មុខ ក៏​ជាការ​ប្រសើរ​គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន ។ នៅ​គ្រ​ប់ដ​ង្វា​យ​ទាំងអស់​ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ នៅលើ​ជើងពាន​និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ ។​

​ចូល​ពុទ្ធសករាជ​ថ្មី​៖

​ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា​អតិ​ក្ត​ន្តា​កន្លង​ទៅហើយ​បាន ២៥៦០ ត្រឹម​ថ្ងៃ​ពុធ ១៥ កើត ខែ​ពិសាខ លុះដល់​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ ។ ពុទ្ធសករាជ ២៥៦១ នឹង​ចូល​ត្រូវ​ថ្ងៃ ព្រហស្បតិ៍ ១ រោច ខែវិសាខ ឆ្នាំ រកា នព្វស័ក ត្រូវ​នឹង​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ ៕​