ខ្មែរ​ជា​ជនជាតិ​មួយ ងាយ​ត្រូវ​វប្បធម៌​បរទេស​ពង្វឹក​?

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ប៉ុន្មាន​ថ្ងៃនេះ ព័ត៌មាន​ស្រុក​ខ្មែរ​នាំគ្នា​ផ្សាយ​អំពី​ការបោះឆ្នោត​នៅ​ប្រទេស​ភូមា ។ អ្វីដែល​ធ្វើ​ឲ្យ ខ្ញុំ​មានការ ចាប់ អារម្មណ៍​នោះ អត្ថបទ​រាយការណ៍រ​បស់​ពួក​អ្នកកាសែត​ភាគច្រើន គេ​ហៅ​ប្រទេស “​ភូមា​” ថា “​មី​យ៉ាន់​ម៉ា​” ទៅ វិញ ។ តាម​ខ្ញុំ​គិត ការប្រើ​ពាក្យ “​មី​យ៉ាន់​ម៉ា​” ជំនួស​ឲ្យ​ពាក្យ “​ភូមា​” នោះ ប្រហែលជា​ពួក អ្នក កាសែត​ទាំង នោះ​គិតថា ពួកគេ​កំពុងតែ ប្រើ​ភាសា​អ្វីមួយ​ដែល​អ្នកស្រុក​ខ្មែរ​និយម​ហៅថា “​ភាសា​ផ្លូវ ការ​” ។ ប៉ុន្តែ​តាមពិត ទៅ ពួក​អ្នក កាសែត និង​ពលរដ្ឋ ខ្មែរ​រូប ណា​ដែល​កំពុងតែ​ចូលចិត្ត​ប្រើពាក្យ “​ម៉ី​យ៉ាន់​ម៉ា​” នោះ ជា​អ្នក​ដែល កំពុងតែ ភ្លេច​នូវ ភាសា​ជាតិខ្មែរ​របស់ខ្លួន និង​អាច​កំពុងតែ​ក្លាយទៅជា “​មនុស្ស​ដែល​ងាយ​ត្រូវ វប្បធម៌​បរទេស​ពង្វឹក​” ដោយ​មិន ដឹងខ្លួន ។​

Burma or Myanmar 2

“​ភូមា​” និង “​មី​យ៉ាន់​ម៉ា​” ខុសគ្នា​ដូចម្ដេច​ក្នុង​ភាសា​ខ្មែរ​?

​ពាក្យ “​ភូមា​” និង “​មី​យ៉ាន់​ម៉ា​” ជា​ឈ្មោះ​ពីរ​ខុសគ្នា តែ​ប្រើ​សម្រាប់​ហៅ​សំដៅលើ​ប្រទេស “​ភូមា​” តែមួយ ។ “​ភូមា​” ជា ឈ្មោះ មួយ​មាននៅ​ក្នុង​ភាសា​ខ្មែរ ដែល​ជនជាតិខ្មែរ​ធ្លាប់ប្រើ​តាំងពីដើម​រៀងមក ។ ពាក្យ “​ភូមា​” ចេញ មក​ពាក្យ “​បើ​ម៉ា​” (Burma) នៅក្នុង​ភាសា​ភូមា តែ​ដូនតា​ខ្មែរ​បាន​បង្កើត​ពាក្យ​នេះ​ឲ្យ​ទៅជា​ភាសា​ខ្មែរ សុទ្ធ សាធ​មួយ ដើម្បី​តម្រូវ​ទៅតាម​ការបញ្ចេញ សំឡេង ឬ តម្រូវ​ទៅតាម​បំពង់ក​របស់​ជនជាតិ​ខ្មែរ ។​

យោងតាម​វចនា​ខ្មែរ​បាន​ពន្យល់​ត្រង់​ពាក្យ “ ភូមា​” ថា​៖

“ ភូមា ( ន​. ) ឈ្មោះ​ប្រទេសមួយ​ក្នុង​ភាគ​ដី​ឥណ្ឌូចិន​នៅ​ជា​ខាង​ឯលិច​ប្រទេស​សៀម : ប្រទេស​ភូមា ។ ពួក មនុស្ស​អ្នក​ប្រទេស​នោះ​ក៏​ហៅថា ភូមា​ដែរ : ជាតិ​ភូមា​, ពួក​ភូមា ជា​ពុទ្ធ​សាស និក​ថេរវាទ​ដូច​ខ្មែរ​ដែរ​” ។​

​ពាក្យ “​ភូមា​” នៅតែ​ពេញនិយម​ប្រើ​ជា​ផ្លូវការ​សម្រាប់​ប្រទេស​លោកខាងលិច​មួយចំនួន ដូចជា អង់គ្លេស​, សហរដ្ឋអាមេរិក​, អូស្ត្រាលី និង អៃ​ឡែ​ន (Ireland) ជាដើម ដោយ​ប្រទេស​ទាំងនោះ នៅតែ​ប្រើ​ភាសា​អង់ គ្លេ​ស​ហៅ​ពលរដ្ឋ “​ភូមា​” ថា “Burmese” ដដែល ។​

​ពាក្យ “​មី​យ៉ាន់​ម៉ា​” មិនមាន​ពន្យល់​នៅក្នុង​វចនានុក្រម​ខ្មែរ​ទេ តែ​ពាក្យ​នេះ កើតចេញ​មកពី​ពាក្យ “Myanmar” នៅក្នុង​ភាសា​អង់គ្លេស ។ ប្រវត្តិ​ពាក្យ “Myanmar” បានកើត​ឡើង​នៅ​ឆ្នាំ ១៩៨៦ ដោយ​គណៈកម្មការ យោធា​ភូមា បាន​ប្ដូរ នាមសព្ទ​ប្រទេស​របស់ខ្លួន​ក្នុង​ភាសា​អង់គ្លេស​ពី​ពាក្យ “​ភូមា​” (Burma) ទៅជា​ពាក្យ “​មី​យ៉ាម៉ា​” (Myanmar) វិញ ។ ការផ្លាស់ប្ដូរ​កាលនោះ ពួកគេ​បាន​ប្ដូរ​ឈ្មោះ​ភូមិសាស្ត្រ​ជា​ភាសា​អង់គ្លេស ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស ដូចជា ឈ្មោះ ទីក្រុង “​រាំង​ហ្គូ​ន​” (Rangoon) ទៅជា​ទីក្រុង “​យាំង​ហ្គូ​ន​” (Yangoon) ជាដើម ។​

​ការផ្លាស់ប្ដូរ​ឈ្មោះ​ប្រទេស​ពី “​ភូមា​” ទៅជា “​មី​យ៉ាន់​ម៉ា​” នេះ ជា​បញ្ហា​ចម្រូងចម្រាស​មួយ​នៅក្នុង​ទីលាន នយោបាយ​ប្រ ទេស ភូមា ។ មាន​ក្រុម​ជាតិ​ភូមា​ជាច្រើន​នៅតែ​បន្ត​ហៅ​ប្រទេស​របស់ខ្លួន​ថា “​ភូមា​” ដដែល ពីព្រោះ ពួកគេ មិនបាន​ទទួល ស្គាល់​នូវ​លក្ខណៈ​ស្របច្បាប់ ឬ​ផ្លូវការ​ណាមួយ​ដែល​បានកើត​ចេញពី​រដ្ឋា ភិ​បាល​យោធា ដែល​បានធ្វើការ​ផ្លាស់ប្ដូរ ឈ្មោះ​ប្រទេស​របស់​ពួកគេ​ឡើយ ។​

​តើ​ជនជាតិខ្មែរ​គួរប្រើ​ឈ្មោះ​ទាំងពីរ​នេះ​ដូចម្ដេច​?

“​ភូមា​” (Burma) ជា​ពាក្យ​ដែល​ខ្មែរ​គួរតែ​យកមកប្រើ​ជា​ផ្លូវការ​ក្នុងការ​សរសេរ និង​និយាយ​ក្នុង​ភាសាជាតិ​ខ្មែរ របស់ខ្លួន ។ ឧទាហរណ៍​ដូចជា​សរសេរ និង និយាយថា “​ខ្ញុំ​ចង់ទៅ​ប្រទេស​ភូមា​” ឬ “​ខ្ញុំ​បាន​ជជែក​គ្នា​ជា មួយ​នឹង​ជន ជាតិ​ភូមា​” ជាដើម ។​

“​មី​យ៉ាន់​ម៉ា​” (Myanmar) ជា​ពាក្យ​សម្រាប់​ប្រើ​ជា​ផ្លូវការ​នៅក្នុង​ភាសា​អង់គ្លេស ដើម្បី​សំដៅ​ដល់​ប្រទេស ភូមា មានន័យថា បានតែ​ប្រើ​ក្នុង​ភាសា​អង់គ្លេស​តែប៉ុណ្ណោះ ។ ឧទាហរណ៍​ថា “I want to go to Myanmar” ជាដើម ។ ផ្ទុយទៅវិញ​ក្នុង​ភាសា​និយាយ ជនជាតិខ្មែរ​មិនអាច​និយាយ​ភាសា​អង់គ្លេស​ថា “I want to go to Purmea” បានទេ ព្រោះថា ពួក​បរទេស គេ​មិនដែល​បាន​ស្គាល់​ពាក្យ​ថា “​ភូមា​” ឡើយ ។​

ភាពស្រដៀងគ្នា​ក្នុង​ភាសា​ខ្មែរ​ដែល​ជនជាតិខ្មែរ​គួរ​ពិចារណា​៖

ពាក្យ “​ចិន​”, “ China” និង “中国” ៖

ខ្ញុំ​កត់សម្គាល់ឃើញ​ពាក្យ​មួយ​ដែល​ខ្មែរ​នៅតែ​ប្រើ​ក្នុង​លក្ខណៈ​ជា​ខ្មែរ​ដដែល​នោះ​គឺ ពាក្យ​ថា “​ចិន​” ដែល​ពាក្យ នេះ​ចេញ​មកពី​ពាក្យ “​ឆៃ​ណា​” (China) នៅក្នុង​ភាសា​អង់គ្លេស និង​ពាក្យ “​ជុង​ហ្គួ​រ​” (中国) ក្នុង​ភាសា​ចិន ។ ពាក្យ “​ចិន​” នេះ ជនជាតិខ្មែរ​និយាយ​សំដៅលើ​មនុស្ស​ផង និង​ទឹកដី​ផង ។ បើ​ប្រើ​សំដៅលើ​ទឹកដី​ខ្មែរ ប្រើ​ថា “​ប្រទេស​ចិន​” តែបើ​ប្រើ​សំដៅលើ​មនុស្ស ឬ​ជាតិ​ហាន (Han) វិញ ខ្មែរ​ប្រើ​ថា “​ជនជាតិ​ចិន​” និង​បើ​ចង់​ប្រើ សំដៅលើ ក្រុម មនុស្ស គ្រប់​ជនជាតិ​នៅក្នុង​ប្រទេស​ចិន ខ្មែរ​ប្រើពាក្យ​ថា “​ពលរដ្ឋ​ចិន​” ។​

វចនានុក្រុមខ្មែរបានបញ្ជាក់ថាត្រង់ពាក្យ “ចិន” ថា៖

“ចិន ( ន. ) ជាតិ​មនុស្ស​មួយ​ប្រភេទ ដើម​កំណើត​នៅ​ប្រទេស​ចិន ឬ​មក​ពី​ប្រទេស​ចិន មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង” ។

ពាក្យ “​លាវ​”, “Laos” និង “ລາວ” ៖

ពាក្យ “​លាវ​” នេះ ជាឈ្មោះរបស់ជាតិ​មនុស្ស​មួយរស់នៅក្នុងទឹកដីលាវ ដែលជា​ដែន​មួយ​ក្នុង​ភាគ​ផែន​ដី​ឥណ្ឌូ​ចិន សព្វថ្ងៃជាប្រទេសមួយជាប់ព្រំដែនភាគខាងជើងនៃប្រទេសកម្ពុជា ហៅថា  សាធារណរដ្ឋប្រជាធិបតេយ្យប្រ​ជាមានិតលាវ ។ ពាក្យ “លាវ” នេះ ជាភាសាខ្មែរកើតចេញពីភាសាសៀម និងលាវ  ដែលជនជាតិសៀម និងជនជាតិលាវខ្លួនឯងនិយាយ និងអានថា “ល៉ាវ” ។ ជនបរទេសប្រើភាសាអង់គ្លេសក្នុងការនិយាយ និងសរសេរសំដៅលើជនជាតិ “លាវ” ថា “Laos” អានថា “ល៉ាវ” ។

យោងតាម​វចនានុក្រម​ខ្មែរ សម្ដេច​សង្ឃរាជ ជួន ណាត ទ្រង់​បានបញ្ជាក់​ត្រង់ពាក្យ “លាវ”ថា៖

“លាវ ស. ល. ( ន. ) (អ. ថ. ល៉ាវ) ជាតិ​មនុស្ស​ក្នុង​ដែន​មួយ​ក្នុង​ភាគ​ផែន​ដី​ឥណ្ឌូ​ចិន, ហៅ​តាម​គោត្រ​កូល​ក្នុង​សម័យ​ពី​ដើម​មាន​ច្រើន​ពួក​គឺ លាវ​កាវ, លាវ​ភុង​ដាំ, លាវ​ភុង​ខាវ, ងៀវ, ខឺន, ញួន, ភួន, លឺ, ល៉ែម, ល៉ៈវ៉ៈ, ល៉ៈវ៉ា ឬ លួៈ, ថៃ, ភូ​ថៃ, ថូ, យ៉, យ៉ូយ, កល៉ឺង ជាដើម; ហៅ​ដោយ​រួប​រួម​ថា លាវ​ៗ ដូច​គ្នា: ជាតិ​លាវ, ប្រទេស​លាវ” ។

​ពាក្យ “​យួន​” ៖

ពាក្យ “​យួន​” ជា​នាមសព្ទ​ក្នុង​ភាសា​ខ្មែរ​ដែល​ដូនតា​ខ្មែរ​បា​នវ​ប្រើ​ជា​យូរយារ​ណាស់​មកហើយ សម្រាប់​ហៅ សំដៅលើ​ជនជាតិ និង​ប្រទេសមួយ​នៅ​ខាងកើត​ប្រទេស​កម្ពុជា ដែល​ភាសា​យួន​ហៅថា ជនជាតិ កិន (Kinh) និង ប្រទេស វៀតណាម (Vietnam) ។ បរទេស​និយាយ និង​សរសេរ​ជា​ភាសា​អង់គ្លេស​សំដៅលើ​ជាតិ​មនុស្ស “​យួន​” ថា “Kinh People” ឬ សំដៅលើ​ក្រុម​អម្បូរ​មនុស្ស​ផ្សេងៗ​គ្នា​ទាំង ៥៤ ជនជាតិ​នៅក្នុង​ប្រទេស​យួន​ថា “Vietnamese” ដែលប្រែជាភាសាខ្មែរថា “ពលរដ្ឋវៀតណាម”  និង​សំដៅលើ​ប្រទេស​យួន​ថា “​វៀតណាម​” (Vietnam) ។​

តើ​ខ្មែរ​ប្រើពាក្យ “​យួន​” ដូចម្ដេច​ទើប​ត្រឹ​វ​ត្រូវ​៖

នៅក្នុង​ភាសា​ខ្មែរ ពាក្យ “​យួន​” យើង​អាច​ប្រើ​សម្រាប់​ហៅ​សំដៅលើ​មនុស្ស​ផង និង​ទឹកដី​ផង ។ បើ​ប្រើ​សំដៅ លើ​ជាតិ​មនុស្ស​យួន ត្រូវ​ប្រើ​ថា “​ជនជាតិ​យួន​” ដែល​ភាសា​អង់គ្លេស​ប្រើ​ថា Kinh People តែបើ​ចង់​ប្រើ​សំដៅ លើទឹក​ដី ឬ ប្រទេស​ទេស​វិញ ត្រូវ​ប្រើ​ថា “​ប្រទេស​យួន​” ឬ “​ប្រទេស​វៀតណាម​” ។ សូមកុំ​ច្រឡំ​ប្រើពាក្យ​ថា “​ជនជាតិ​វៀតណាម​” បើ​ចង់​ប្រើពាក្យ​បែបនេះ គេ​គួរតែ​ប្រើពាក្យ​ថា “​ពលរដ្ឋ​វៀតណាម​” គឺ​សំដៅលើ​ក្រុម​អម្បូរ មនុស្ស​ទាំងអស់​មាន ៥៣ ជនជាតិ ក្រៅពី​ជនជាតិ​យួន (Kinh) ក្នុងនោះ​មាន ជនជាតិខ្មែរ ឬ ខ្មែរក្រោម , ចាម្ប៍ , ម៉ុង​តៃ​ញ៉ា​, តៃ​, ចិន និង ហ្មុ​ង ជាដើម ដែល​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​សព្វថ្ងៃ បានទទួល ស្គាល់​ជា​ផ្លូវការ​ថា​ជា “​ជនជាតិភាគតិច​” នៅក្នុង​ប្រទេស​យួន ។​

វចនានុក្រុមខ្មែរបានបញ្ជាក់ថាត្រង់ពាក្យ “យួន” ថា៖

“យួន ( ន. ) ជាតិ​មនុស្ស​អ្នក​ដែន​តុងក័ង, ដែន​អណ្ណាម, ដែន​កូស័ងស៊ីន : យួន តុងក័ង, យួន​អណ្ណាម, យួន​កូស័ងស៊ីន; ពាក្យ​សាមញ្ញ​ច្រើន​ហៅ​យួន​តុងក័ង​ថា យួន​ហាណូយ, ហៅ​យួន​អណ្ណាម​ថា យួន​ហ្វេ, ហៅ​យួន​កូស័ងស៊ីន​ថា យួន​ព្រៃ​នគរ” ។

​មិនមែន​រើសអើង​ពូជសាសន៍​ទេ តែ​ជាការ​រក្សា​ភាសា​ខ្មែរ​៖

​ខ្មែរ​បាន​ប្រើពាក្យ​ដែល​អង់គ្លេស​ហៅថា “​ឆៃ​ណាៗ​” (China) នោះ ថា “​ចិនៗ​” តាំងពីដើម​រៀងមក គេ​មិន ដែល​ឃើញ​ខ្មែរ​រូប​ណា​ម្នាក់​លើកឡើងថា “​ជាការ​រើសអើង​ពូជសាសន៍​” ទេ ប៉ុន្តែ​ពេល ខ្មែរ​ប្រើពាក្យ​ដែល​អង់ គ្លេ​ស​ថា “Vietnam” ឬ “Vietnamese” ថា “​យួន​” មាន​មនុស្ស​ខ្មែរ​ខ្លះ លើកឡើងថា “​ជាការ​រើសអើង​ពូជ សាសន៍​” ទៅវិញ ។ ប្រសិនបើ​ជនជាតិខ្មែរ​និយាយ​ពាក្យ​ថា “​យួនៗ​” ជាការ​រើសអើង​ពូជសាសន៍​នោះ ហើយ មាន​មនុស្ស​ខ្លះ​បង្ខំ​ឲ្យ​ខ្មែរ ប្រើពាក្យ​ថា “​វៀតណាម​” វិញ​នោះ វា​គួរ​ណាស់​តែ​ពាក្យ “​ចិនៗ​” ដែល​សង្គម ខ្មែរ​កំពុងតែ​ប្រើ​រាល់ថ្ងៃនេះ ជា “​ការរើសអើង​ពូជសាសន៍​លើ​ជន​ជាតិចិន​” ផងដែរ ហើយ​គួរតែ​ខ្មែរ​ត្រូវ​ប្ដូរ​ពាក្យ “​ចិន​” ទៅជា “​ឆៃ​ណា​” វិញ ទើប​ត្រឹមត្រូវ ។​

​ដូច្នេះ ការប្រើ​ពាក្យ​មួយចំនួន ដូចជា សៀម​, លាវ​, យួន​, ចិន និង ភូមា ជាដើម​នោះ មិនមែនជា​ការរើសអើង ពូជសាសន៍​អ្វី​ទេ ប៉ុន្តែ​វា​ជាកា​រក្សា​ភាសា និង​វប្បធម៌​ខ្មែរ​ឲ្យ​គង់វង្ស​តែប៉ុណ្ណោះ ។ សម្រាប់​អ្នក​ដែល​ចូលចិត្ត លើកឡើងថា ការប្រើ​ពាក្យ​ថា “​យួន​” ជាការ​រើសអើង​ពូជសាសន៍ និង ការប្រើ​ពាក្យ មី​យ៉ាន់​ម៉ា ជំនួស​ឲ្យ​ពាក្យ “​ភូមា​” នៅក្នុង​ភាសា​ខ្មែរ​នោះ ជា​អ្នក​ដែល​កំពុងតែ​ចូលរួម​ក្នុង​លុបបំបាត់​ភាសា​ខ្មែរ និង​ជាម​នុស្ស​ងាយ នឹងត្រូវ​ពង្វឹក​ដោយ វប្បធម៌ បរទេស ៕​