ភូមិធម៌ល្អសុខ

(បទកាកគតិ)

[twocol_one]១/ ភូមិធម៌ល្អសុខ
កូនអឺយចាំទុក
នៅមុខរាល់ថ្ងៃ
ចូរចេះអៀនបាប
ស្តាប់ព្រះធម៌ថ្លៃ
រស់ពេញតម្លៃ
កែច្នៃជីវិត ។

២/ភូមិធម៌ល្អស្រស់
ចូរចេះសោមនស្ស
ស្មោះនិងញាតិមិត្ត
ចិត្តចេះសន្តោស
ប្រស់ព្រំប្រណីត
នោះហើយជីវិត
នាំពិតក្តីសុខ ។

៣/ភូមិធម៌បវរ
ចិត្តបុណ្យកុំក្រ
ចាកធម៌នាំទុក្ខ
អប់រំសន្សំ
ប្រឹងខំទៅមុខ
ធ្វើរក្សាទុក
សុខតាមរក្សា ។[/twocol_one] [twocol_one_last]

៤/ភូមិធម៌ល្អល្អះ
ធម៌ព្រះជាម្ចាស់
ច្បាស់ក្នុងលោកា
កូនអឺយចូរចាំ
បណ្តាំមេបា
ចូរចេះកាប់ឆ្ការ
ចិត្តអវិជ្ជា ។

៥/ភូមិធម៌ល្អឆើត
ចូរកុំព្រើលព្រើត
នាំកើតវេរា
កុំអាងកោងកាច
បន្លាតអ្នកជា
នាំចិត្តចងពៀរ
វេទនាដាក់ខ្លួន ៕[/twocol_one_last]

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។

ទាក់ទងលោក លឹម រង្សី តាមរយៈ Facebook