កិច្ចសន្ទនាសិទ្ធិមនុស្សអូស្ត្រាលី និង វៀតណាម
បទវិចារណកថា ដោយ លោក ថាច់ វឿង
ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២០
ដោយសារការមិនទុកចិត្តរបបកុម្មុយនិស្ត ដែលតែងតែមិនគោរពកិច្ចសន្យា និងលក្ខខ័ណ្ឌនានា មុននិងផ្តល់ជំនួយ Foreign Aid របស់ប្រទេស Australia ទៅរដ្ឋាភិបាលវៀតណាម ជារៀងរាល់ឆ្នាំ ក្រសួងការបរទេសទទួលបន្ទុកផែ្នកពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអូស្ត្រាលី បានបើកកិច្ចសន្ទនា ស្តីអំពីសិទ្ធិមនុស្សរវាង Australia និង វៀតណាម (Human Rights Dialogue Between Australia and Vietnam) ដែលហៅកាត់ថា DFAT ដើម្បីយល់ដឹងឲ្យបានច្បាស់លាស់ នូវការរំលោភសិទិ្ធមនុស្ស នៅក្នុង ប្រទេសវៀតណាម ព្រោះរដ្ឋាភិបាលវៀតណាមនៅតែបិទបាំងការពិត និងបានរាយការណ៍ជូនប្រទេស Australia ថា ខ្លួនបានធ្វើត្រឹម ត្រូវល្អតាមច្បាប់លិទ្ធិប្រជាធិប្បតេយ្យ គោរពសិទិ្ធមនុស្ស អភិបាលកិច្ចល្អ តុលាការឯករាជ តាមសំណោមពរ តាមការស្នើរបស់រដ្ឋាភិបាលអូស្ត្រាលី ទើបរដ្ឋា ភិបាលអូស្ត្រាលី នៅតែបន្តរផ្តល់ជំនួយ ជារៀងរហូតមកដល់ឆ្នាំនេះ ។ ក្នុងបរិបទសង្គមបែបនេះ មានតែអង្គការក្រៅរដ្ឋាភិបាលទេ ;ដែលដឹងការពិត តាម ដានការរំលោភសិទិ្ធមនុស្ស ជិតស្និទ្ធជាមួយ ប្រជាជន ដឹងច្បាស់អំពីទុក្ខសោករបស់ជនជាតិដើមទាំងអស់ នៅក្នុង ប្រទេសវៀតណាម មានខែ្មរ កម្ពុជាក្រោមជាដើម នៅក្នុងពិភពលោកនេះ ប្រទេសលទិ្ធប្រជាធិប្បតេយ្យ គេចាត់ ទុកអង្គក្រៅរដ្ឋា ភិបាល ជាដៃគូរអភិវឌ្ឍន៏ដែលមិនអាចខ្វះបាន ។ ចំណែកប្រទេសសង្គមនិយមវិញ គេចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាសត្រូវ ទើបក្រសួងការបរទេសអូស្ត្រាលី បានអញ្ជើញអង្គអន្តរជាតិក្រៅរដ្ឋា ភិបាល នានាជាច្រើន ក្នុងនោះមាន អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និងសហព័ន្ធខែ្មរកម្ពុជាក្រោម និងអង្គការជនជាតិយួនខ្លះទៀត ជាដើម ចំនួន ២០ អង្គការ ដើម្បីចូលរួម ពិភាក្សាប្តូរយោបល់ និងលើកឡើងអំពីការទុក្ខកង្វល់ព្រួយបារម្ភរបស់ខ្លួន អំពីស្ថានភាពសិទ្ធិមនុស្ស និងការរំលោភសិទិ្ធមនុស្ស នៅ ក្នុងប្រទេសវៀតណាម ។ ប្រទេសអូស្ត្រាលី ជាដៃគូរពាណិជ្ជកម្មដ៏ សំខាន់របស់វៀតណាម រាល់ជំនួយប្រទេសអូស្ត្រាលី ទៅប្រជាជនវៀតណាមដោយស្មាះត្រង់ ដោយ បរិសុទ្ធ គ្មានចង់បានផលចំណេញ គ្មានចង់បាន សំណងអ្វីឡើយ ។ ហេតុនេះហើយ បានជារដ្ឋាភិបាល អូស្ត្រាលី មានឥទ្ធិពលលើរដ្ឋាភិបាលវៀតណាម ។ ទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់ ប្រទេស ទាំងពីរនេះ ហើយ បានជាមានជនជាតិអូស្ត្រាលី ម្នាក់ គឺលោកសាស្រ្តាចារ្យ Philip Taylor បានទៅស្នាក់នៅ កម្ពុជាក្រោមរាប់ឆ្នាំ ដើម្បីស្រាវជ្រាវអំពីខែ្មរក្រោម ពេលបានយល់ច្បាស់ថា ខែ្មរក្រោម ជាម្ចាស់ទឹក ដីជាជនជាតិដើមនៅកម្ពុជាក្រោម លោកបានសរសេរសៀវភៅមួយ មានចំណងជើងថា The Khmer Land Of Vietnam មានន័យថា ទឹកដីខែ្មរ ប៉ុនែ្តប្រទេសវៀតណាម ។

វេទិកាសន្ទនា បានចាប់ផ្តើមប្រព្រឹត្តទៅ នៅថៃ្ងទី ២៥ ខែសីហា ឆ្នាំ២០២០ នាវេលា ម៉ោង១០:៣០ ដល់ម៉ោង ១២:០០ ថៃ្ងត្រង់ សមាសភាព គណៈប្រតិភូសហព័ន្ធខែ្មរកម្ពុជាក្រោម ដែលបានអញ្ជើញ ចូលរួមជារបៀបទូរ សន្និបាតរួមមាន៖
- លោក ថាច់ ច័ន្ទតូ ប្រធានទីបអូស្យានី នៃសហព័ន្ធខែ្មរកម្ពុជាក្រោម
- លោក យ័ញ បូណាត ប្រធានសាខាសហព័ន្ធខែ្មរកម្ពុជាក្រោម ទីក្រុង Melbourne
- លោក គឹម ប៊ិន យុវជនសហព័ន្ធខែ្មរកម្ពុជាក្រោម ប្រទេសអូស្ត្រាលី
- លោក ទៀ ថេន ទីព្រឹក្សាសហព័ន្ធខែ្មរកម្ពុជាក្រោម ទីក្រុង Sydney
- លោកបណ្ឌិត្យ Joshua Cooper ទីព្រឹក្សាសហព័ន្ធខែ្មរកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
ខ្លឹមសារសំខាន់ៗ ដែលសហព័ន្ធខែ្មរកម្ពុជាក្រោម ធ្វើរបាយការណ៍ដាក់ជូនអង្គសន្ទនានោះ ថែ្លងដោយលោក ថាច់ ច័ន្ទតូ មានដូចជា ករណីដែលអាជ្ញាធរយួន រឹបអូសយកដីធ្លីពលរដ្ឋខែ្មរក្រោម នៅភូមិប៉ប្រក់ ស្រុកព្រៃមេង ខេត្តក្រមួនស ហើយអាជ្ញាធរយួន បានចាប់លោក Huynh Van Dep ដាក់ពន្ធនាគាររហូតមក ដល់ពេលនេះ មានរយៈកាល ៣ ខែហើយ មិនទាន់មានដំណោះស្រាយ មិន ទាន់ប្រកាស់ស្រាលក្រមអី្វទាំងអស់ ការឃុំឃាំងនេះហួសកាលកំណត់ ខុសនិងនីតិវីធីច្បាប់ ខុសទាំង ច្បាប់ជាតិ និងច្បាប់អន្តរជាតិ សហព័ន្ធខែ្មរកម្ពុជាក្រោម បានស្នើក្រសួងការបរទេសអូស្ត្រាលី ជួយធ្វើ អន្តរាគមន៍ឲ្យមានការដោះលែង លោក Huynh Van Dep ដោយឥតលក្ខខ័ណ្ឌ ដោយអញ្ជើញ ចុះទៅត្រួតពិនិត្យដោយផ្ទាល់ ។
ករណីដែលរដ្ឋាភិបាលវៀតណាម បង្កើតច្បាប់ Cyber Law ដើម្បីត្រួតពិនិត្យសន្តិសុខសង្គម តាមរយៈ ច្បាប់នេះហើយ ដែលជាប្រពភនៃការរឹតបន្តឹង និងរំលោភបំពារបំពានទៅលើសិទិ្ធបញ្ចេញមតិ សិទិ្ធចែក ចាយព័ត៌មាន តាមបណ្តាញសង្គម Facebook របស់យវជនខែ្មរកម្ពុជាក្រោម មានការឆក់ យកទូរស័ព្ទដៃ មានការចាប់បង់ពិន័យជាទឹកប្រាក់ ចាប់បង្ខំឲ្យចុះកិច្ចសន្យា មានយុវជន To Hoang Chuong យុវជន Thach Cuong និងយុជនផេ្សងៗទៀតជាដើម សហព័ន្ធខែ្មរកម្ពុជាក្រោម បានស្នើ ក្រសួងការបរទេសអូស្ត្រាលី អន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម សុំឲ្យមានការត្រួតពិនិត្យច្បាប់ នេះ ឡើងវិញ និងសុំឲ្យលើកលែងដល់ យុវជនខែ្មរក្រោមទាំងអស់ ។
ករណីពលករខែ្មរក្រោមរាប់រយនាក់ ត្រូវរោងច័ក្រ Shing Mark Vina និងរោងច័ក្រ Sun Lim Furniture នៅខេត្តវាលប្រើស ( Dong Nai ) ហាមមិនឲ្យចូលធ្វើការវិញ បន្ទាប់ពីបានឈប់សម្រាក ពេលដែលជំងឺ Covid19 កំពុងរាតត្បាត ប៉ុនែ្តជនជាតិដទៃគេអនុញ្ញតិ្តឲ្យចូលធ្វើការវិញ លើងលែងខែ្មរ ក្រោម តែមួយគត់ គេមិនអនុញ្ញត្តិឲ្យចូលធ្វើការវិញ ទោះជាពលរកខែ្មរក្រោមរួបរួមគ្នាផ្តិតស្នាមមេដៃ ដាក់ញ្ញាតិ្តតវ៉ា ទៅរដ្ឋាភិបាល ទៅក្រសួងពលកម្មវៀតណាម ក៏នៅតែគ្មានដំណោះស្រាយ គ្មាន អន្តរាគមន៍ អី្វទាំងអស់ សហព័ន្ធខែ្មរកម្ពុជាក្រោម បានចេញលិខិតថ្កោលទោស ចេញលិខិតអន្តរាគមន៍ ផ្ញើរទៅរោងច័ក្រទាំងពីរនេះ ប៉ុនែ្តគ្មានទទួលបានការឆ្លើយ តបអី្វឡើយ សហព័ន្ធខែ្មរកម្ពុជាក្រោម បានលើកឡើងថា រោងច័ក្រទាំងពីរនេះមាននិន្នាការរើសអើងពូជសាសន៍ និងធ្វើខុសច្បាប់អង្គការ ពលកម្មអន្តរជាតិ ( ILLO ) វៀតណាមក៏ជាសមាជិករបស់ ( WTO ) ដែរ ត្រូវគោរពច្បាប់ ការងារ មិនត្រូវ រើសអើងពូជសាសន៍ឡើយ សហព័ន្ធខែ្មរកម្ពុជាក្រោមបានស្នើរ ក្រសួងការបរទេស Australia ជួយធ្វើអន្តរាគមន៍ចុះទៅសេពអងេ្កតរោងច័ក្រទាំងពីរនេះដោយផ្ទាល់ ។
លោកណ្ឌិត្យ Joshua Cooper បានរាយការណ៍បនែ្ថមថា ការអភិវឌ្ឍន៍ប្រកបដោយចិរភាព ទាំង ១៧ គោលដៅ ដែលវៀតណាមទទួលបានជំនួយជាច្រើន ពីអង្គការសហប្រជាជាតិ ត្រូវតែមាន ការអភិវឌ្ឍន៍ ឲ្យបានដល់ជនជាតិដើមខែ្មរក្រោម ដែលកំពុងរស់នៅលើទឹកដីសណ្តរតាមដងទនេ្លមេគង្គ ពោលគឺប្រជាជនទាំងអស់គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោលឡើយ ។
កិច្ចសន្ទនាក៏បានបញ្ចប់ទៅ ក្រសួងការបរទេសអូស្ត្រាលី ទទួលបន្ទុកផែ្នកពាណិជ្ជកម្មអន្តរជាតិ បាន សន្យាថា នឹងបញ្ជូនរបាយការណ៍ ទាំងអស់ទៅឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំទីក្រុង Hanoi ដើម្បីចរចារ និងរដ្ឋាភិបាលវៀតណាម ។
ករណីរំលោភបំពានសិទិ្ធមនុស្ស ពីសំណាក់អាជ្ញាធររដ្ឋាភិបាលវៀតណាម មកលើខែ្មរកម្ពុជា ក្រោម ជាម្ចាស់ទឹកដី ជាជនជាតិដើម សហព័ន្ធខែ្មរកម្ពុជាក្រោម ទាំងសាខាប្រចាំទី្វបអូស្យានី ទាំងនៅ ទី្វប អឺរ៉ុប ទាំងនៅ សហរដ្ឋអាមេរិក និងសាខាសហព័ន្ធខែ្មរកម្ពុជាក្រោម នៅប្រទេសនានាទៀតជុំវិញ ពិភពលោកខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្ម កសាងសំណុំរឿងមានភស្តុតាងពិតប្រាកដ ទៅតាម សម័យបចេ្ចកវិទ្យាទំនើប ដាក់ប្តឹងតវ៉ាស្ទើរតែគ្រប់ច្រកល្ហកលើពិភពលោកនេះអស់ហើយ សឹងតែគ្រប់ ប្រទេសហើយ ដែលល្គាល់ខែ្មរកម្ពុជាក្រោម ជានរណា មកពីណា នៅទីណា ដូចេ្នះខែ្មរក្រោម ត្រូវរួបរួម សាមគ្គីគ្នា ទាមទារសិទិ្ធសំរេចវាសនាខ្លួនដោយខ្លួនឯង តាមច្បាប់អន្តរជាតិ ៕