អូស្ត្រាលី​បញ្ជូន​ជនភៀសខ្លួន​យួន ១៥ នាក់​ត្រឡប់​ទៅ​ស្រុក​វិញ​

ដោយ ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃនគរ​

​យ៉ាងហោចណាស់​មាន​ជន​ភៀសខ្លួន​យួន ១៥  នាក់ ដែលមាន​បំណង​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស អូ​ស្ត្រ​លី ត្រូវបាន​អាជ្ញាធរ​ចាប់បញ្ជូន​សង​មក​ប្រទេស​វៀតណាម​វិញ ព្រោះ​មិន​គ្រប់​ល​លក្ខខណ្ឌ ។​

​អ្នកនាំពាក្យ​ក្រសួងអន្តោប្រវេសន៍ និង​សញ្ជាតិ​អូស្ត្រាលី​បាន​ថ្លែងថា នេះ​ជា​ជនភៀសខ្លួន​យួន​ដំបូង​ដែល បាន​ចាក​ចេញពី​កោះ Manus របស់​អូស្ត្រាលី កន្លែង​ដែលមាន​ជនភៀសខ្លួន​ជាច្រើន ដែល​គេ​នាំទៅ ជ្រើសរើស ។​

គិតចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ មានទូកភៀសខ្លួនចំនួន ៧៥៩ គ្រឿង បានទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី ។
គិតចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ មានទូកភៀសខ្លួនចំនួន ៧៥៩ គ្រឿង បានទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី ។

​អ្នកនាំពាក្យ​រូបនេះ​បាន​ឲ្យ​ដឹងថា អូស្ត្រាលី​នៅតែ​បន្ត​បញ្ជូន​នូវ​បុគ្គល​ដែល​អូស្ត្រាលី​ចាត់ទុកថា ខ្លួន​នឹងមិន មាន​កាតព្វកិច្ច​ការពា​រ​ពួកគេ និង​ឲ្យ​ពួកគេ​បាន​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ ។
​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ  អូស្ត្រាលី​បានចេញ​ផ្សាយ​នូវ​ដំណឹង​ថា មនុស្ស​ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស អូ​ស្ត្រ​លី នឹងត្រូវ​បាន​គេ​បញ្ជូនទៅ​តាំងទី​លី​នៅៗ​កោះ Papua New Guinea ប្រសិនបើ​ពួកគេ​គ្រប់     លក្ខខណ្ឌ​ជា​ជនភៀសខ្លួន ។

​សូមបញ្ជាក់ថា ថ្មីៗ​នេះ កាសែត​អូស្ត្រាលី បាន​ផ្សព្វផ្សាយ​នូវ​ស្ថិតិ​ពី​ក្រសួងអន្តោប្រវេសន៍ នៃ​ប្រទេសមួយ នេះ​ថា ពលរដ្ឋ​វៀតណាម​បាន​ទៅសុំ​សិទ្ធិ​ជ្រកកោន​ក្នុងនាម​ជា ជនភៀសខ្លួន​កាន់តែ​កើនឡើង ។​

ក្រសួង​នេះ​បាន​ឲ្យ​ដឹងថា គិត​ចាប់តាំងពី​ដើមឆ្នាំ​មកដល់ពេលនេះ មាន​ទូក​ភៀសខ្លួន​ចំនួន ៧៥៩ គ្រឿង បាន​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​អូស្ត្រាលី ។

​ថ្មីៗ​នេះ ទូក​ភៀសខ្លួន​ដែល​នាំ​មនុស្ស​ប្រមាណ ៨៤ នាក់ ភាគច្រើន​ជា​ជនជាតិ​យួន ត្រូវបាន​គេ​ឃាត់​មក ខណៈដែល​ជនភៀសខ្លួន​ទាំងនេះ ប្រុង​ចេញដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី ។

​ក្រុម​សមត្ថកិច្ច​អូស្ត្រាលី នៅ​មិនទាន់​ប្រកាស​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​ទូក​ភៀសខ្លួន​ចូលទៅ​ប្រទេស អូស្ត្រាលី កាន់តែ​កើនឡើង​នៅឡើយ​ទេ ។​

​ទីភ្នាក់ងារ​ព័ត៌មាន ABC បាន​ស្រង់​សម្ដី​របស់​តំណាង​អង្គការ​ជនភៀសខ្លួន​វៀតណាម​មួយ​ដែលមាន មូលដ្ឋាន​នៅក្រៅ​ប្រទេស បាន​បញ្ជាក់ថា ចំនូ​ន​ដែល​កើនឡើង​នោះ មកពី​រដ្ឋាភិបាល​វៀត​ណា​ម​គាប សង្កត់​សំឡេង​អ្នកជំទាស់ និង​ក្រុម​អ្នក​កាន់សាសនា​ផ្សេងៗ​ទៀត ។​

​ប្រធាន សមាគម​ជនជាតិ​យួន​នៅ​ទីក្រុង​ស៊ីដនី​យ៍ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​ថា មូលហេតុ​ខាង លើ​ពិតជា​សម​ហេតុ​សម​ផល ។​    ​

​យោងតាម​កាសែត​អូស្ត្រាលី វៀតណាម​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំង ៣ ដែល​ត្រូវបាន គេ​មើលឃើញថា មាន​ជនភៀសខ្លួន​មកសុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី​ច្រើនជាងគេ នៅក្នុង​ឆ្នាំ   នេះ  ៕