ដោយ សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ១៨ មេសា កន្លងទៅនេះ ព្រះអនុប្រធានសមាគម ព្រះសង្ឃសាមគ្គីស្នេហា ជាតិខេត្តព្រះត្រពាំង ឬ ហៅត្រាវិញ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត បានសរសេរ លិខិតមួយច្បាប់ ផ្ញើជូនស្ថាប័ន ព័ត័មាននៅក្នុងប្រទេសវៀត ណាម ដើម្បីប្រតិកម្ម ចំពោះអត្ថបទព័ត៌មានមួយចំនួនដែល បានចុះផ្សាយតាម អ្វីដែលព្រះអង្គបានអះអាង ថា “ខុសការ ពិត” ស្តីពីការដាក់តាំងរូបភាពរបស់ លោក ត្រឹម បេ និងសមា ជិក គ្រួសារនៅលើជញ្ជាំង ព្រះវិហារ វត្តកំពង់ពោធិព្រឹក្ស (ហៅ វត្តបង្រៃចាស់) និង វត្តលាវចន្ទស្សរារាម (ហៅវត្ត ដីក្រហម) ស្ថិតនូវ ឃុំ ហាមយ៉ាង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ។ ===>>> បរិច្ចាគលុយជួយកសាងវត្តខ្មែរ នៅកម្ពុជាក្រោម ដើម្បីអ្វី?

យោងតាមលិខិតដែលនេះ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត ក្នុងនាមតំណាងឲ្យព្រះសង្ឃ ខ្មែរក្រោម នៅ ខេត្តព្រះត្រពាំង បានអះអាងថា នៅកម្ពុជាក្រោម “នៅមិនទាន់មានវត្តអារាម ខ្មែរមួយ ណាដែលបានដាក់ ឈោះថា វត្តត្រឹមបេ នៅឡើយទេ” ។
លិខិតបាន បន្តទៀតថា “នៅថ្ងៃទី ១១ ខែមេសា ២០១៣ យើងខ្ញុំ ព្រះ ករុណាបានឃើញអត្ថបទ [ភាសាយួន] មួយចំនួនដែល បានចុះ ផ្សាយតាម បណ្តាញអ៊ិនធើណេត និងមាន ភ្ជាប់ជាមួយរូប ភាពរបស់វត្តកំពង់ពោធិព្រឹក្ស និង វត្តលាវចន្ទស្សរារាម ។ ក្នុងអត្ថ បទទាំងនោះ យើងខ្ញុំព្រះ ករុណាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះពាក្យមួយឃ្លាថា “វត្តលោក ត្រឹម បេ” ធ្វើឲ្យទាស់ភ្នែកខ្លាំង ណាស់” ។
លុបបំបាត់ឈ្មោះខ្មែរ៖
ព្រះតេជព្រះគុណ ដែល មានព្រះជន្ម ៦០ ព្រះវស្សាអង្គនេះ បាន បញ្ចេញអារម្មណ៍ ខ្ញាលយ៉ាងខ្លាំង ខណៈ វត្តកំពង់ពោធិព្រឹក្ស ដែលមានអាយុកាលជាង ៦០០ ឆ្នាំ ត្រូវបានគេប្តូរឈ្មោះទៅជា “ វត្តត្រឹមបេ” ទៅវិញ ។
សារលិខិតដដែលបានបន្តទៀតទៀតថា “នៅខេត្តព្រះត្រពាំង មានចំនួន ១៤១ វត្តអារាមខែ្មរ មានព្រះ សង្ឃ ជាង ៣.០០០ អង្គ និងមាន ៩៩% នៃពលរដ្ឋខ្មែរក្រោមអ្នកកាន់ព្រះ ពុទ្ធសាសនា ដែលជាសាសនា របស់ជាតិ ។ តាំងដើមរៀងមកនៅមិនទាន់ មានវត្តអារាមណាមួយត្រូវបានកសាងឡើង ហើយត្រូវបាន ដាក់ ឈ្មោះថា “វត្តត្រឹមបេ” នោះទេ ។ អស់លោកមានការភាន់ច្រឡំ ហើយ ឬ ? ១៤១ វត្ត នៅតែ ១៤១ វត្តដដែល ហើយប្រសិនបើ មានការស្ថាបនាកសាងវត្ត ១ ថែម ទៀតសម្រាប់ខ្មែរ ត្រូវគេដាក់ ឈ្មោះជាវត្ត ត្រឹម បេ ក្តី នោះក៏ជាការប្រសើរទេតើ គឺមានអ្នក ណារិះគន់ទេ?

រំឭកអំពីរឿងប្រវត្តិនៃការកសាងវត្ត ព្រះតេជព្រះគុណ ថាច់ សុខ សាន្ត មានពុទ្ធដីកាថា ៖ “ប្រវត្តិនៃវត្តខ្មែរ នៅខេត្តព្រះត្រពាំង ត្រូវ បានបង្កស្ថានបនាឡើងមានអាយុកាលជាងមួយពាន់ឆ្នាំមក ហើយ និងវត្តដែល ត្រូវបានកសាងថ្មីបំផុតក៏មានអាយុកាលជាង ៤០ ឆ្នាំហើយដែរ វត្តនីមួយៗសុទ្ធតែមាននាមបញ្ញត្តិ ជាភាសា បាលីរៀងៗខ្លួន ឬក៏ត្រូវបានគេហៅឈ្មោះតាមរយៈឈ្មោះតំបន់ ភូមិសាស្ត្រដែល បងប្អូនប្រជា ពលរដ្ឋខ្មែរ ចំណុះជើងវត្តទីនោះ រស់នៅ រសិនបើពួកគាត់មិនសូវជាយល់ដឹងអំពីនាមបញ្ញត្តិជា ភាសាបាលី ។ ដូចជា វត្តធម្មរាជាដួងកែវកំពង់ដូង គេហៅកាត់ថា វត្តផ្នូរដួង ជាដើម ។ បើនិយាយតាមផ្នែក អក្សរសាស្ត្រ នាមស័ព្ទ ឬ ឈ្មោះបុគ្គលមិនអាចផ្លាស់ប្តូរ ឬ ហៅខុសឈ្មោះបានតាម អំពើចិត្តឡើយ ? ហើយប្រសិនបើដាក់ឈ្មោះ ឬ ឈ្មោះវត្តអារាម របស់យើងខ្ញុំព្រះករុណាតាមតែចិត្តចង់ដូច្នេះ មានន័យ ថា ចង់ កាឡៃភាសាជាតិខ្មែរ ឬ ក៏ចង់មើលងាយឈ្មោះវត្តរបស់យើង ខ្ញុំព្រះករុណាយ៉ាងចំហហើយ “។
ព្រះតេជព្រះគុណមានពុទ្ធដីកា បន្តទៀតថា ៖ “ទោះបីយើងខ្ញុំ នៅ មិនសូវចេះភាសាវៀតណាមយ៉ាង ណាក៏ដោយ តែការហៅឈ្មោះ របស់យើងខ្ញុំខុស ឬ ត្រូវ ក៏យើងខ្ញុំក៏អាចដឹងខ្លះដែរ រួចអស់លោក យល់ ឃើញយ៉ាងណា?” ។ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត បានបន្ត ៖ ឈ្មោះវត្តអារាមរបស់យើងខ្ញុំបានដិតជាប់ក្នុងអារម្មណ៍ របស់ញាតិញោមពុទ្ធបរិស័ទ និងព្រះសង្ឃខ្មែរទាំងអស់រួចទៅ ហើយ ចំណែកខាងរដ្ឋាបាលវិញ ក៏ត្រូវបាន បានចុះបញ្ជីរួចហើយ ដែរ ម្ល៉ោះហើយ គ្មានអ្នកណាម្នាក់មានសិទ្ធិប្តូរឈ្មោះផ្សេងឡើយ ហើយក៏នូវមិន ទាន់មានវត្តខ្មែរណាមួយ ដែលត្រូវបានគេដាក់ ឈ្មោះ វត្តត្រឹមបេ នៅមុខក្លោងទ្វារនោះទេ ។ នេះប្រហែល មកពី អស់លោកមិនចេះអានអក្សរខ្មែរ ឬអស់លោកមិនចង់មើល ឬក៏ ចង់ដាក់ឈ្មោះវត្តដោយប្រើឈ្មោះ ផ្សេងក្នុងគោលបំណងលុប បំបាត់ទីវត្តអារាមរបស់ខ្មែរនៅខេត្តព្រះត្រពាំង ។ ការឆ្លាក់ឈ្មោះ ឬ តាំងរូប ចម្លាក់… គ្មានអ្វីប្រាសចាកសីលធម៌ ប្រពៃណីប្រជា ជាតិខ្មែរឡើយ ។
កម្ទេចព្រះវិហារបុរាណ សាងព្រះវិហារថ្មី ?
ឆ្លើយតបនឹងព័ត៌មានដែលបានចុះផ្សាយទាក់ទិននឹងវត្តកំពង់ពោធិ ព្រឹក្ស និង វត្តលាវចន្ទស្សរារាម ដាក់ តាំងរូបថត លោក ត្រឹម បេ និងសមាជិកក្រុមគ្រួសារនៅកណ្តាលព្រះវិហារ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត កត់សម្គាល់នៅក្នុងសារលិខិតដោយចោទជា សំណួរថា ៖ “លោក ត្រឹម បេ គឺជាអាជីវករ សម្បូរទ្រព្យ ធន់មួយរូប ហើញលោកក៏ជាពុទ្ធបរស័ទម្នាក់ដែលពោរពេញដោយចិត្តសប្បុ រស ។ លោក មានគំនិតផ្តួច ផ្តើមកសាងសំណង់សង្គមកិច្ចជា ច្រើនកន្លែង ដូចជា សាលារៀន, សង់លំនៅឋាន ជូនប្រជាពល រដ្ឋក្រីក្រ ខេត្តព្រះត្រពាំង រាប់ពាន់ខ្នង, ផ្តល់សេវាថែទាំសុខភាព ដល់អ្នកក្រដោយឥតគិតថ្លៃ ដោះស្រាយការងារ រាប់រយករណី ជូនបងប្អូននៅមូលដ្ឋាន, និងការចូលរួមចំណែកយ៉ាងច្រើនក្នុង ការលុប បំបាត់ភាពក្រីក្រ នៅខេត្តព្រះត្រពាំង នោះជាសកម្មភាព ពិត ហើយជាសកម្មភាពដ៏វិជ្ជមានរបស់គាត់ទៀត ម្ត៉េចក៏មិនឃើញ មានលើកទឹកចិត្តផង? ។ លោក និងសមាជិកគ្រួសារសុទ្ធសឹង ជា ពុទ្ធសាសនិកស្រ ឡាញ់ និងគោរពព្រះពុទ្ធសាសនា ការផ្តួចផ្តើម គំនិតកសាង និងជួសជុលវត្តអារាម គឺជាប្រការមួយគួរ ឲ្យកោត សរសើរ និងទទួលបានការដឹងគុណទើបត្រូវ ។ ហេតុអ្វីបានជា ត្រូវទទួលរងការរិះគន់ យ៉ាងដូច្នេះ? ករណី មនុស្សពិតសកម្មភាព បែរជាត្រូវគេរិះគន់ ចំណែកករណីស្រមើស្រមៃត្រូវបានគេសរ សើរទៅវិញ ។ បើដូច្នេះមែនតើភាពដឹងគុណរបស់មនុស្សយើង យកទៅដាក់នៅកន្លែងណាទៅ?
សារលិខិតបន្តទៀតទៀតថា “ការដែល លោក ត្រឹម បេ ជួយ ជួសជុលវត្តអារាម សង់ព្រះវិហារ សាលាទាន ហោត្រៃថ្មី ជាដើម រួចឆ្លាក់ឈ្មោះ [ជាអក្សរយួន] ឬ រូបចម្លាក់របស់ ក្រុមគ្រួសារលោក នៅខាងក្រៅ ព្រះវិហារ មិនមែននៅខាងក្នុងផង ហើយក៏មិនមែន នៅកន្លែងដាក់ព្រះពុទ្ធបដិមាផង តើមានអ្វីខុសនឹង ច្បាប់ទម្លាប់ ប្រពៃណីខ្មែរទៅ? នោះគឺជាសកម្មភាពដើម្បីកត់ត្រា និងបញ្ជាក់នូវ ការគោរពដឹងគុណពី សំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះ ជើងវត្តដល់បុគ្គលដែលមានគុណក្នុងការជួសជុលកសាងវត្ត អារាម ។

សារលិខិតបានកត់សម្គាល់ដល់ពាក្យចរចាមអារាមថា ”លោក ត្រឹម បេ បានបំផ្លាញព្រះវិហារបុរាណ នៅវត្តកំពង់ពោធិព្រឹក្ស ទាំងស្រុង ហើយទើបលោកកសាងថ្មីឡើងវិញ ថា “តាមពិត ការកសាងព្រះវិហារ វត្តកំពង់ពោធិព្រឹក្ស លោក ត្រឹម បេ បាន ចំណាយថវិកាផ្ទាល់ខ្លួន យ៉ាងច្រើន សន្ថឹកសន្ធាប់ដើម្បីអញ្ជើញ លោក ង្វៀង កាំ ឡី (Nguyen Cam Luy) មករើសំណង់ព្រះវិហារ បុរាណយកទៅដាក់កន្លែងថ្មី រួចទើប លោកធ្វើការជួសជុល ព្រះវិហារនោះ ដោយរក្សានូវទម្រង់ដើមសំណង់ប្រវត្តិសាស្ត្រ របស់វត្តបុរាណ កំពង់ ពោធិព្រឹក្ស ។ ដូច្នេះ ព័ត៌មានដែលល្បីថា លោក ត្រឹម បេ បានកម្ទេចសំណង់ចាស់ រួចសង់សំណង់ថ្មី ហើយលើកតម្កើងថា ជាវត្តរបស់ ត្រឹម បេ នោះរឿងនេះមិនពិត ទេ “ ។
ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរវត្តដីក្រហម នមស្ការសំពះ រូបថតគ្រួសារ លោក ត្រឹម បេ?
កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៣ កាសែតអប់រំ (Bao Giao Duc) វៀតណាមបានចុះផ្សាយ ព័ត៌មានទាក់ទិននឹងវត្តកំពង់ ពោធិព្រឹក្ស និងវត្តលាវចន្ទស្សរារាម ដោយបានភ្ជាប់នឹងរូបថត វត្តផង ។ កាសែតនេះបានរាយការណ៍អំពីលក្ខណៈព្រះវិហារថា ខាងលើមានទ្វារចេញចូល ៤ ទ្វារធំ ១ ទ្វារអម សង់ខាង ២ និងទ្វារ ក្រោយ ១ ។ ទ្វារធំត្រូវបានដាក់នៅទិសខាងកើត លើជញ្ជាំងទ្វារធំ គេបានចារ សិលាចារឹកកត់ត្រាគុណសម្បត្តិរបស់ លោក ត្រឹម បេ និង ភរិយាអ្នកស្រី វឿង ដុង អាញ់ ។ ច្រកចូលទ្វារ ខាងស្តាំ លើ ជញ្ជាំងមានឆ្លាក់ឈ្មោះ និងរូបថតឪពុកបង្កើតលោក ត្រឹម បេ គឺ លោកតា យឿង ក្វើ និងម្តាយ បង្កើត លោក ត្រឹម បេ គឺលោក យាយ ត្រឹម ធី ស៊ិញ និងរូប្រពន្ធដើមឪពុក លោក ត្រឹម បេ គឺ លោកយាយ ថាច់ ធី ស៊ិញ ។ ច្រកចូលទ្វារខាងឆ្វេងដាក់តាំងផ្ទាំង សិលាចារឹកកត់ត្រាគុណសម្បត្តិ របស់បុត្រា បុត្រី ទាំង ៣ រូបរបស់ លោក ត្រឹ មបេ ជាអក្សរយួន គឺ ត្រឹម ត្រុង ង៉ឹង , ត្រឹម ថ្វៀក គីវ និង ត្រឹម ខាយ ហ្វា ។ ច្រកចូលទ្វារខាងក្រោយ មានរូបថតខ្នាតធំ ដាក់តាំងរូបថត លោក ត្រឹម បេ និង ភរិយា និងបុត្រាបុត្រី របស់ គាត់នៅជញ្ជាំងខាងក្រៅព្រះវិហារ ។ ជញ្ជាំងព្រះវិហារខាងក្នុង ទាំងទាំង ៤ ទិស ត្រូវបានគេគូររូប គំនូរពុទ្ធប្រវត្តិ ទៀតផង ។

ឆ្លើយតបនឹងការរិះគន់នៅលើកាសែតអប់រំវៀតណាមថា ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរនៅវត្តកំពង់ពោធិព្រឹក្ស និងវត្តលាវចន្ទស្សរារាម នមស្ការគោរពចំពោះរូបថតគ្រួសារ លោក ត្រឹម បេ នោះ ព្រះតេជ ព្រះគុណ ថាច់ សុខសាន្ត បានអះអាងក្នុងសារលិខិតថា “ជារឿង មិនត្រឹមត្រូវទេ” ។
លោក ង្វៀង តឹង ស៊ឺ (Nguyen Tan Su) អតីតលេខាធិការដ្ឋានបក្ស កុម្មុយនិស្តវៀតណាមប្រចាំឃុំហាម យ៉ាងចាប់ពីឆ្នាំ ១៩៨១ ដល់ ១៩៩២ បានប្រាប់ កាសែតវៀតណាមក្នុងស្រុកថា លោកធ្លាប់ បានបួស រៀននៅវត្តកំពង់ពោធិព្រឹក្ស ហើយក៏ធ្លាប់បានគង់នៅ រយៈពេលខ្លីនៅវត្តលាវចន្ទស្សរារាមដែរ ។

លោក ង្វៀង តឹង ស៊ឺ បានបន្តទៀតថា លោកនិង ពុទ្ធបរិស័តខែ្មរ ខឹងសម្បាយ៉ាងខ្លាំងចំពោះព័ត៌មានថា ពួកខ្លួនបានដាក់តាំងរូបថត លោក ត្រឹម បេ និង ក្រុមគ្រួសារនៅចំ កណ្តាលព្រះវិហារ វត្ត ទាំង ពីរ នេះ ៕