មិត្តសមាគមខ្មែរកម្ពុជាក្រោម សូមជម្រាបជូនដំណឹងដល់ភរិយា បង ប្អូន កូនចៅ និងញាតិមិត្ត សាច់សាលោហិតរបស់លោក ត្រឹង ហាវ៉ាង (Tran Ha Quang) កើតឆ្នាំ ១៩៦៧ នៅទីរួមស្រុកខ្សាច់ ស្រុកខ្សាច់ ខេត្តឃ្លាំង (កម្ពុជាក្រោម) ឲ្យបានជ្រាបជាព័ត៌មានថា ៖
កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ មិត្តសមាគមខ្មែរកម្ពុជាក្រោមបានទទួលដំណឹងពីនគរបាលនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ថា លោក ត្រឹង ហាវ៉ាង ដែលមានអាយុ និង ស្រុកកំណើតដូចខាងលើ បានទទួលមរណភាពហើយ នៅភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមិនដឹងពីពេលវេលា និងមូលហេតុស្លាប់នោះទេ គឺសពនេះនៅសល់តែគ្រោងឆ្អឹង សម្លៀកបំពាក់ ប័ណ្ណសមាជិកនៃសមាគម និង ឯកសារផ្ទាល់ខ្លួនមួយចំនួនតែប៉ុណ្ណោះ ។
ដូច្នោះ ប្រសិនបើភរិយា បង ប្អូន កូនចៅ និងញាតិមិត្ត សាច់សាលោហិតណា ដែលបានបាត់សមាជិក ដែលមានភិនភាគ ឈ្មោះ អាយុ ភេទ និងអាសយដ្ឋានដូចខាងលើនោះ សូមទំនាក់ទំនងមកមិត្តសមាគមខ្មែរកម្ពុជាក្រោម ៖
ប្រធាន ប៊ុន មុនី +855. 11 45 16 17, +855. 17 604 965
លោក ស៊ីម វិចិត្រ អគ្គលេខា +855. 17 53 92 68
លោក លី សុខា +855. 17 873 504
ព្រះតេជព្រះគុណ ថាច់ ហាសំអាង ព្រះចៅអធិការវត្តសាមគ្គីរង្សី +855. 96 222 1510
ព្រះតេជព្រះគុណ ថាច់ វណ្ណា +855. 78 79 33 66
ជាពិសេស សូមបងប្អូនជួនចែករំលែកដំណឹងនេះ ឲ្យបានទូលំទូលាយផង !