សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ២៤ មីនា ខាងមុខនេះ នឹងធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីរៃអង្គាសប្រាក់បញ្ជូនព្រះសង្ឃខ្មែរក្រោម ចំនួន ១០ អង្គទៅបន្តការសិក្សានៅក្រៅប្រទេស ។
យោងតាមលិខិត និមន្ត និងអញ្ជើញ បានបញ្ជាក់ថា ពិធីបុណ្យនេះ នឹងធ្វើនៅ ថ្ងៃអាទិត្យ ទី ២៤ ខែមីនា ខាងមុខនេះ ក្នុងគោលបំណងរៃអង្គាសប្រាក់ ដើម្បីរៀបចំឯកសារ និង ដោះស្រាយមធ្យោបាយផ្សេងៗបញ្ជូនសមណនិស្សិតចំនួន ១០ អង្គទៅបន្តការសិក្សា នៅប្រទេសថៃ និងផ្ដល់ជាអាហារូបករណ៍ដល់សមណនិស្សិតក្រីក្រ ដែលកំពុងសិក្សាមហាវិទ្យាល័យនានា នៅក្នុង ប្រទេសកម្ពុជា ចំនួន ៣៩ អង្គ និង រូប ។
ពិធីបុណ្យនេះ នឹងធ្វើនៅកុដិ ១៧ នៃ វត្តបទុមវតី ឋិតនៅក្នុងសង្កាត់ចតមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ព្រះតេជព្រះគុណ ថាច់ ស្នាល តំណាង សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម អាននូវលិខិតនិមន្ត និងអញ្ជើញ ដូចតទៅ៖