អាណិតស្រះស្រី

(បទអក្សរគូ)

srah koo 2016

[twocol_one]១~ស្រីស្រស់ក្រោះក្រៀម បានបៀមទូលទុក្ខ
ក្ដៅក្ដាត់គគុក មុខមាត់អត់អង់-
អាចអាប់ស្ងាត់ស្ងម នាំនាងលន្លង់-
អាណិតអនង្គ ក្រញង់ក្រញូវ ។

២~គោកគាំងរាំងរីង នឹមនួនអួលអាក់
ហួតហែងរាចរាក់ ទាក់ទុក្ខពាលពៅ
ព្រេងព្រាត់ប្រុសប្រាណ ឋិតឋានសោកសៅ
ប្រាំងប្រាណក្ដួលក្ដៅ នៅហ្នឹងឯកឯង ។

៣~ស្រីស្រស់ស្រកស្រុត ទ្រុឌទ្រោមឆោមឆើត
ឆួលឆេះអង្គអើត កើតកម្មស្លាក់ស្លែង
ស្លុតស្លាប់ក្រាប់ក្រៀម ស្ងៀមស្ងាត់ឯកឯង
រេរកថ្លាថ្លែង ប្រាប់ប្រុសជិតជួយ ។[/twocol_one] [twocol_one_last]

៤~ឈើឈររោទិ៍រែក ស្រែកស្រីភ័នភាំង
ខ្លួនខ្លោចគោកគាំង ខ្លាំងខ្លបព្រឺព្រួយ
ឈូកឈប់លូតលាស់ ងាកងើបមួយៗ
ដើមដក់ត្រក់ត្រួយ ព្រួយព្រោះគង្គា ។

៥~ខ្លោចខ្លួនពេកពន គន់គូស្រះស្រី
រៀមរែងរីងរៃ យល់យំគ្រាំគ្រា
គ្រោះគ្រេចម្ដេចម្ដង ឆ្លាស់ឆ្លងពានពារ
ឲ្យអូនជួនជា គ្រាគ្រាំសមសុខ ។

៦~អង្គអូនស្ងួនស្ងៀម ត្រាំត្រៀមរូបរាង
ដល់ដើមភ្លឹកភ្លៀង នាងនឹងមានមុខ
ស្រស់ស្រាយឆើតឆោម ព្រមព្រឹមសមសុខ
ក្ស័យខ្សត់ចាប់ចុក មុខមាត់មានមន្ត ៕៚[/twocol_one_last]

ដោយ លោក គ្រូ ស៊ីន វត្តចុងមិស