ទោះបី

ដោយ សឺ​ង សម្រេច​ | ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៣

Althoughទោះបី

[twocol_one]​

១. ទោះបី​ហូបបាយ​ចេញពី​ឆ្នាំងដី

ជញ្ជាត់​កូន​ត្រី​តាម​បឹង​ប្រឡាយ​

បេះ​ត្រួយ​ត្រកួន​ត្រកៀត​រៀង​អាយ

ជីវិត​ដោះស្រាយ​តាម​កម្ម​វាសនា​។​

 

២. ទោះ​នៅក្នុង​ខ្ទម​ទ្រោម​ទ្រុឌ​លេច​ភ្លៀង

ស្តាប់​ហ៊ីង​ស្រែកច្រៀង​រដូវវស្សា​

ដេក​មុង​រហែក ដងរែក​លើ​ស្មា

ធ្វើស្រែ​ចំការ​ដី​តា​ទុក​កេរ​។​

 

៣. ទោះ​ភ្លឺ​ដោយសារ​ចង្កៀងប្រេងកាត

យប់​ង​ងិ​ត​ស្ងាត់​សូន្យឈឹង​ទទេ​

ទោះ​ត្រូវ​ដើរ​ឆ្ងាយ​ទៅ​បឹង​ទន្លេ

គ្មាន​ទឹក​នៅក្បែរ​ស្រែ​រីង​ខែប្រាំង។

 

៤. ទោះ​រទេះគោ​បរ​ដឹក​កណ្តាប់

ជិត​ឆ្ងាយ​យូរ​ឆាប់​ក្រោម​ថ្ងៃ​ក្តៅ​ខ្លាំង​

ភ្ជួរ​រាស់​ដក​ស្ទូង​ហត់​អស់កម្លាំង

ក៏ត្រូវ​តតាំង​ច្បាំង​ភាព​ក្រក្រី​    ​    ​។​​

[/twocol_one] [twocol_one_last]

 

៥. សូម​តែ​បាន​រស់​ជា​ម្ចាស់​នគរ

ឯករាជ្យ​បវរ​មាន​សិទ្ធិ​សេរី​

រដ្ឋ​ជួយ​គាំពារ​ប្រជា​ប្រុស​ស្រី

នាម៉ឺន​ប្រណី​អ្នកស្រែ​ចម្ការ​។​

 

៦. បើ​ស្រឡាញ់​រាស្ត្រ​សូម​ស្នេហ៍​ដោយស្មោះ

គ្មាន​ស្នៀត​បញ្ជោះ​ឃុបឃិត​លាក់​ការណ៍​

ហុច​នំ​ពីមុខ​ក្រោយ​ចង់​ប្រហារ

នោះ​ទើប​កម្ពុជា​សុខសាន្ត​វែងឆ្ងាយ​។​

 

៧. នេះ​ជា​បណ្តាំ​ពី​កម្ពុជា​ក្រោម

ត្បិត​អ៊ី​កន​ខ្ញុំ​ទួញ​យំសោក​ស្តាយ​

សេរីភាព​យើង​យួន​បាន​រំលាយ

ទៅមុខ​វែងឆ្ងាយ​សាយ​ដល់​កម្ពុជា .!…​។

​​[/twocol_one_last]