ប្រតិកម្ម​រឿង​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​គោក​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅពេល ថ្មី នេះ មរ ណី ដ្ឋា ន ស្រះ គូ នៅ ខេត្ត ព្រះ ត្រពាំង ត្រូវ រីងស្ងួត ដែល មិន ធ្លាប់មាន តាំង មុន មក ធ្វើ ឲ្យ មានការ ងឿងឆ្ងល់ និង ប្រតិកម្ម យ៉ាងខ្លាំង នៅតាម បណ្ដាញ សង្គម Facebook ពី សំណាក់ ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោម នៅ ទូទាំង ដែនដី កម្ពុជា ក្រោម ថា រដ្ឋាភិបាល បក្ស ក ម្មុយ និ ស្ត វៀតណាម មិនបាន គិតគូរ ដល់ បញ្ហា នេះ ហើយ មានបំណង ចង់ លុប បំបាត់ដាន ទីតាំង ប្រវត្តិសាស្ត្រ នៅ ដែនដី កម្ពុជា ក្រោម ។ ដោយសារ ឃើញ គ្មាន ចំណាត់ការ ណាមួយ ពី រដ្ឋាភិបាល វៀត ណា ម និង មន្ត្រី សង្ឃ ខ្មែរ នៅ ខេត្ត ព្រះ ត្រពាំង ទើប ព្រះសង្ឃ បាន អំពាវនាវ ឲ្យ ពលរដ្ឋ ខ្មែរក្រោម មកជួបជុំ គ្នា នៅ ស្រះ គូ ដើម្បី នាំគ្នា ស្ដារឡើងវិញ ដោយ ខ្លួនឯង ក្នុងនាម ជា ម្ចាស់ ស្រុក នៃ ដែនដី កម្ពុជា ក្រោម ។ ការបញ្ចេញមតិ និង សេចក្ដីអំពាវនាវ នេះ បានធ្វើ ឡើងទៅ តាម គណ នេ យ្យ Facebook នីមួយៗ អមដោយ ទិដ្ឋភាព រមណីយដ្ឋាន ស្រះ គូ បច្ចុប្បន្ន ដែល ត្រូវ រីងស្ងួត ដី បែកក្រហែង និង ទិដ្ឋភាព មនុស្ស កំពុងតែ ប្រមាញ់ ចាប់ ត្រី ក្នុង ស្រះ យ៉ាង អនាធិបតេយ្យ ។

ស្រះគូត្រូវគោក ។
ស្រះគូត្រូវគោក ។

ទិដ្ឋភាព ស្រះ គូ ក្លាយទៅជា ស្រះ គោក ដែលមាន ដី បែក ល្ហែ ង និង ក្រុមមនុស្ស កំពុងតែ ប្រមាញ់ ចាប់ ត្រី នៅក្នុង ស្រះ ត្រូវ ក្រុម អ្នក ប្រើ បណ្ដាញ សង្គម Facebook ផ្សព្វផ្សាយ និង ចែករំលែក ពី មនុស្ស ម្នាក់ ទៅ មនុស្សម្នា ក់អម ជាមួយនឹង ពាក្យ ស្ដីបន្ទោស យ៉ាងខ្លាំង ទៅ រដ្ឋាភិបាល វៀតណាម និង គណៈ មន្ត្រី សង្ឃ ខ្មែរ ខេត្ត ព្រះ ត្រពាំង ថា មិនបាន អើពើ ដល់ បញ្ហា ដែល កំពុង កើតឡើង ។

នៅលើ គណនេយ្យ Facebook ឈ្មោះ កែវ វីរៈ (Keo Vira) បាន បង្ហោះ នូវ វីដេអូ យុវជន ម្នាក់ កំពុងតែ អង្គុយ ផ្លុំ ខ្លុយ នៅ មាត់ ស្រះ គូ អម ជាមួយនឹង រូបភាព ស្រះ ដែល កំពុង រីងស្ងួត និង មាន សរសេរ ដើម្បី សម្ដែង នូវ អារម្មណ៍ ខ្លួន ថា ៖ “ ផ្លុំ តាមចិត្ត មិន ត្រូវ បែប បទ អ្វី ទេ សូម អធ្យាស្រ័យ ដល់ ខ្ញុំ ផង ។ យក ទេសភាព ស្រះស្រី ដើម្បី និយាយ អំពី អារម្មណ៍ របស់ខ្ញុំ នៅពេលនេះ ” ។

សូម ស្ដាប់ នូវ សំឡេង ខ្លុយ ដែល បុរស នេះ បាន ផ្លុំ អម ជាមួយនឹង ត្អូញត្អែ យ៉ាងនេះ ៖

នៅលើ គណនេយ្យ Facebook ឈ្មោះ ខ្មែរ ឯករាជ្យ (Khmer Ekareach) នៅ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៦ នេះ បាន បង្ហោះ រូបថត ព្រះសង្ឃ មួយក្រុម មក ប្រមូល ផ្ដុំគ្នា នៅក្បែរ ស្រះ គូ ហើយ បង្ហោះ ពាក្យ ថា “ ថ្ងៃនេះ យើងខ្ញុំ នៅ គ្រប់ និគម ស្រុក នានា បានមក ជួបគ្នា នៅ រមណីយដ្ឋាន គូ ស្រះស្រី ដើម្បី សង្កេតមើល អ បាតុភូត នៃ ការ គោក រីង របស់ ស្រះ គូ ” ។

គណនេយ្យ Facebook ខ្មែរ ឯករាជ្យ បាន បន្ត ថ្កោលទោស រដ្ឋាភិបាល យួន ថា ថា ៖ “ យួន កំពុងតែ យក កាំបិត មក ផ្ជុ ង ក ខ្មែរ ។ ហើយ កាត់ សរសៃ ដៃ បង្ហូរឈាម ខ្មែរ កម្ពុជា ក្រោម ឲ្យ ហូរ ស្លាប់ យ៉ាង ឈឺចាប់ រីងរៃ បន្តិច ម្តងៗ ” ។

គណនេយ្យ ខ្មែរ ឯករាជ្យ បាន បន្ត ចោទសួរ ក្នុង លក្ខណៈ ស្ដីបន្ទោស ចំអក ដល់ មន្ត្រី សង្ឃ មន្ត្រី តំណាង ខ្មែរក្រោម ដែលមាន មុខងារ នៅក្នុង រដ្ឋាភិបាល បក្សកុម្មុយនិស្ត វៀតណាម ថា ៖ “ តើ អ្នកធំ ខ្មែរ ត្រូវ ថ្នាំ សណ្តំ របស់ យួន អស់ហើយ ឬ ? ម ន្រី សង្ឃ ខ្មែរ ទៅណា អស់ហើយ ? ។ ស្រះ គូ ក៏ គោក ខ្លោងទ្វារ ក៏ យួន បំផ្លាញចោល តើ នេះ ជា គោ នយោបាយ រក្សា វប្បធម៌រ បស់ ខ្មែរ ដែល ពួក មន្ត្រី ខ្មែរ និង មន្ត្រី សង្ឃ ថ្នាក់ ធំ តែង ដើរ ប្រកាស ក្តែ ងៗ ថា យួន ជួយ ខ្មែរ មិន បំបាត់ វប្បធម៌ ខ្មែរ ទៅណា បាត់ អស់ហើយ មិន បើកភ្នែក មើល ទេ ឬ ?”

ចំណែក ភិក្ខុ នាថ សី លោ ត្រឹង ថាច់ យុង អតីត សាស្ត្រាចារ្យ វិជ្ជា ស្ថាន ពុទ្ធសាសនា ខ្មែរ នៅ ទីក្រុង ព្រៃ ក ឫស្សី បាន លើក ឡើង ថា ប្រសិនបើ រដ្ឋាភិបាល វៀ ត ណា ម និង គណៈ មន្ត្រី សង្ឃ ខ្មែរ នៅ កម្ពុជា ក្រោម មិន បានគិត គូរ ដល់ បញ្ហា នេះ ទេ ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោម ទាំងអស់ ត្រូវតែ នាំគ្នា មក ប្រមូលផ្ដុំ សាមគ្គី គ្នា ស្ដារ ស្រះ នេះ ឡើងវិញ ដោយ ខ្លួនឯង ដូច កាលសម័យ ដែល ដូច តា ខ្មែរ បាន ជីក ស្រះ កាល ពី សម័យ បុរាណ ឡើងវិញ ។ នេះ បើ យោងតាម ថេរ ដីកា របស់ ព្រះអង្គ ដែល បាន ថ្លែង នៅក្នុង កិច្ចពិភាក្សា មួយ ជាមួយនឹង ព្រះតេជព្រះគុណ សឺ ង យ៉ឹ ង រតនា ប្រធាន នាយដ្ឋាន ព័ត៌មាន សហ ព័ន្ធ ខ្មែរ កម្ពុជា ក្រោម និង ជា អភិបាល សារព័ត៌មាន ព្រៃនគរ ស្ដីអំពី បញ្ហា ស្រះ គូ ដែល ត្រូវ រីងស្ងួត ។

លោក ត្រឹង ថា ន់ ទឿ ង ( Trần Thanh Thưởng) នាយក មន្ទីរ វប្បធម៌ កីឡា និង ទេសចរណ៍ ខេត្ត ព្រះ ត្រពាំង (Sở Văn hóa, Thể thao và Du lịch Trà Vinh) នៃ រដ្ឋាភិបាល វៀតណាម បាន ថ្លែងប្រាប់ សារព័ត៌មាន រដ្ឋ បក្សកុម្មុយនិស្ត វៀតណាម ទាក់ទង នឹង ករណី ស្រះ គូ ដែល ត្រូវ រីងស្ងួត ថា ៖ “ ស្រះ គូ បាន បង្កើតឡើង តាមបែប ធម្មជាតិ ទើប គេ មិនអាច ស្ដារ បានទេ ។ នៅពេល ថ្មីៗ នេះ ដោយសារ មិនមាន ភ្លៀង ទើប នាំ ឲ្យ ស្រះ គោក ។ ស្ថានភាព គោក រាំង ឆ្នាំនេះ ខ្លាំង ជាង ឆ្នាំមុនៗ ។ ស្រះ គូ ជា ស្ថាន កេរដំណែល ថ្នាក់ជាតិ វា ចាំបាច់ ត្រូវសុំ យោបល់ ពី ក្រសួង មន្ទីរ វប្បធម៌ កីឡា និង ទេស ចរណ៍ (Bộ VH-TT-DL) ។ ពេលណា ក្រសួង យល់ព្រម ទើប យើង ប្រជុំ ស្ថាប័ន ពាក់ព័ន្ធ រួច ចេញ នូវ គម្រោង ស្ដារ ឡើង វិញ ” ។

សូមបញ្ជាក់ ស្រះ គូ ឬ គូ ស្រះស្រី ជា រមណីយដ្ឋាន ល្បីឈ្មោះ មួយ ស្ថិតនៅ ក្នុងភូមិ តា គូ ឃុំ សំរោង ស្រុក កំពង់ធំ ខេត្ត ព្រះ ត្រពាំង (ấp Tà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដី កម្ពុជា ក្រោម ។ សព្វថ្ងៃ ទីតាំង របស់ ស្រះ គូ ត្រូវ រដ្ឋាភិបាល វៀតណាម ប្ដូរ អាសយដ្ឋាន ថ្មី ទៅជា សង្កា ត់ទី ៣ ខណ្ឌ ទី ៨ ទីក្រុង ព្រះ ត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះ គូ នៅជាប់ នឹង វត្ត អង្គរ រាជបុរី ( អង្គ ) និង សារមន្ទីរ ខ្មែរ ខេត្ត ព្រះ ត្រពាំង ចម្ងាយ ពី មជ្ឈមណ្ឌល ទីក្រុង ព្រះ ត្រពាំង ប្រមាណ ៧ គីឡូម៉ែត្រ តាម បណ្ដោយ ជាតិ លេខ ៥៣ ។ ស្រះ គូ មាន ទំហំ ទទឹង ៣០០ ម៉ែត្រ និង បណ្ដោយ ៥០០ ម៉េ ត្រ ក្នុង បរិវេណ ផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះ ផ្ទៃដី ស្រះ ប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ ។ នៅ ជុំវិញ បរិវេណ ស្រះ មាន ដើម ឈើទាល និង គគីរ ដែលមាន អាយុកាល រាប់ ឆ្នាំ ដោយមាន ឫស គង នៅ លើដី កម្ពស់ ជិត ២ ម៉េ ត្រ បង្កើត ទៅជា ទេសភាព ធម្មជាតិ មួយ យ៉ាង ស្រស់ត្រកាល ។

វត្ត អង្គរ រាជបុរី ( អង្គ ) ដែល នៅ ជិត ស្រះ គូ នោះ បានកកើតឡើង នៅ ចុង សតវត្ស ទី ១០ ក្នុង គ្រឹសសករាជ ៩៩០ ។ បើ គិត មកដល់ ឆ្នាំ ២០១៦ នេះ វត្ត អង្គរ រាជបុរី ( អង្គ ) មាន អាយុកាល ១.០២៦ ឆ្នាំ ។

ឆ្នាំ ១៩៩៦ បរិវេណ វត្ត អង្គ និង ស្រះ គូ ត្រូវបាន មន្ទីរ វប្បធម៌ និង ព័ត៌មាន នៃ រដ្ឋាភិបាល ប ក្ស កុ ម្មុយ និ ស្ត វៀតណាម ទទួលស្គាល់ថា ជា “ កេរដំណែល វប្បធម៌ ប្រវត្តិសាស្ត្រ ថ្នាក់ជាតិ ” របស់ ប្រទេស វៀតណាម ។
ស្រះ គូ ជាទី កំសាន្ត និង កន្លែង សម្រាប់ ចាត់តាំង បុណ្យជាតិ សំខាន់ៗ របស់ ពលរដ្ឋ ខ្មែរក្រោម នៅ ខេត្ត ព្រះ ត្រពាំង ដូចជា ពិធីបុណ្យ អកអំបុក និង ពិធីបុណ្យ ចូលឆ្នាំ ជាដើម ៕