គោលបំណងវិទ្យុសំឡេងកម្ពុជាក្រោម
វិទ្យុសំឡេងកម្ពុជាក្រោម គឺជាសំឡេងរបស់សហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោក ផ្សាយចេញ ពីសហរដ្ឋអាមេរិក សម្រាប់បំរើដល់បងប្អូនជនរួមឈាមខែ្មរ និងខែ្មរក្រោម ដែលកំពុងរស់នៅ លើមាតុភូមិកំណើតដ៏សែនស្រណោះរបស់យើង។
វិទ្យុសំឡេងកម្ពុជាក្រោម ផ្សាយជាខេមរភាសា ដែលផលិតដោយសហព័ន្ធខែ្មរកម្ពុជាក្រោម បានចាប់បដិសន្ធិ នៅវថៃ្ងទី ០១ ខែមិថុនា ឆ្នាំ ២០០១ ក្នុងគោលបំណងផ្សព្វផ្សាយនូវព្រឹត្តិការណ៍ថ្មីៗ ពីមាតុភូមិកម្ពុជាក្រោម និងសកម្មភាព ចលនា តស៊ូ ដោយអហឹង្សា នៃសហព័ន្ធខែ្មរកម្ពុជាក្រោម លើឆាកអន្តរជាតិ ព្រមទាំងពាំនាំ នូវទង្វើរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋអំណាចយួន កុម្មុយនិស្ត ទៅលើបងប្អូនជនជាតិដើមខែ្មរក្រោម។
វិទ្យុសំឡេងកម្ពុជាក្រោម ជាប្រភពព័ត៌មានពិត ដើម្បីផ្តល់នូវភាពយុត្តិធម៌ សច្ចធម៌ ក្នុងការទាមទារ សិទ្ធិសេរីភាព និងជំនឿសាសនា ពីរបបគ្រប់គ្រងក្រុងហាណូយ ជូនដល់បងប្អូនជន រួមឈាមខែ្មរក្រោម ដែលកំពុងទន្ទឹងរង់ចាំនូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ស្របតាមច្បាប់អង្គការសហប្រជាជាតិ។
វិទ្យុសំឡេងកម្ពុជាក្រោម ផ្សាយជារៀងរាល់ថៃ្ង តាមប្រព័ន្ធគេហទំព័រ http://www.vokk.net
វិទ្យុសំឡេងកម្ពុជាក្រោម សូមប្រសិទ្ធិពរជ័យ ដល់ប្រិយមិត្តអ្នកតាមដានស្តាប់ នៅគ្រប់មជ្ឈដ្ឋាន សូមប្រកប ដោយព្រះពុទ្ធពរទាំងឡាយ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយហោង៕
សូមអរព្រះគុណនិងអរគុណ !