ប្រវត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩៦ មហាសន្និបាតលើកទី៥ នៃខ្មែរកម្ពុជាក្រោម ពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុង តូរនតូ ប្រទេសកាណាដា បានឯកភាពគ្នាបង្កើត សហព័ន្ធខ្មែរកម្ពុជាក្រោម ប៉ុន្តែប្រវត្តិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានចាប់ផ្តើមតាំងពី ឆ្នាំ៩៨៥ មកម្ល៉ោះ និងដើម្បីបំរើផលប្រយោជន៍ជាតិ និងសង្គមខ្មែរក្រោម។
អំពីទង់ជាតិខ្មែរកម្ពុជាក្រោម៖
ទង់ជាតិខ្មែរកម្ពុជាក្រោម មានបីឆ្នូត ដែលមានទំហំស្មើគ្នា និងមានពណ៌ផ្សេងគ្នា ហើយមានខ្នាតទទឹងពីរភាគបី បណ្តោយបីភាគបី។
- ឆ្នូតពណ៌ខៀវនៅខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាពនិងប្រជាធោបតេយ្យដែល ជាសិទ្ធិខ្ពស់ជាងគេបំផុត។
- ឆ្នូតពណ៌លឿងនៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម ដែល ស្រឡាញ់សន្តិភាពនិងយុត្តិធម៌។
- ពណ៌ក្រហមនៅខាងក្រោម ជានិមិត្តរូប នៃវីរភាព អង់អាចក្លាហាន របស់វីរជន ខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិរស់។
ទង់ជាតិខ្មែរកម្ពុជាក្រោម
អំពីរូបសញ្ញាសហព័ន្ធខ្មែរកម្ពុជាក្រោម៖
គំនូររាហួចាប់ច័ន្ទ ដែលជាសញ្ញារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ពិពណ៌នាអំពី ព្រះច័ន្ទកំពុងត្រូវរងគ្រោះថ្នាក់ ដោយត្រូវរាហូត្របាក់លេប ប្រៀបធៀបទៅនឹង ទឹកដីកម្ពុជាក្រោម ដែលកំពុងត្រូវយួនលុកលុយ។
រាហូចាប់ច័ន្ទ ប្រៀបបានដូចព្រះច័ន្ទគ្រាស គឺវាមិនឋិតថេរចិរកាលទេ។ យ៉ាង ណាមិញ ខ្មែរកម្ពុជាក្រោមក៏ដូច្នេះដែរ ទុក្ខវេទនាដែលយើងកំពុងទទួលរងគ្រោះ សព្វថ្ងៃនេះ និងត្រូវបានផុតរលត់ជាស្ថាពរក្នុងអនាគតជាមិនខាន ដូចជាព្រះច័ន្ទ ដែលបានរើបំរៈផុតពីក្រញាំដៃរាហូយ៉ាងនោះដែរ។ នេះជាច្បាប់ធម្មជាតិ។
ប្រស្នានេះ គឺជានិមិត្តរូននៃសេចក្តីសង្ឃឹមយ៉ាងមាំរបស់ប្រជាពលេរដ្ឋខ្មែរកម្ពុ ជាក្រោមគ្រប់រូប ដែលកំពុងធ្វើការតស៊ូ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ យុត្តិធម៌ត្រូវតែឈ្នះ អយុត្តិធម៌។ នេះជាច្បាប់អន្តរជាតិ។

យុទ្ធសាស្ត្រ និងយុទ្ធវិធី៖
គោលដៅ
តស៊ូទាមទាមឱ្យរដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង របស់ខ្មែរក្រោម ដែលជាជនជាតិដើមនៅលើដែនដីកម្ពុជាក្រោម។
សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង មានន័យយ៉ាងណា?
-យោងតាមសេចក្តីប្រកាសនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ ស្តីអំពីសិទ្ធិជនជាតិ ដើម របស់អង្គការសហប្រជាជាតិ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង មាន ន័យថា ជនជាតិដើម មានសិទ្ធិជ្រើសរើសស្ថានភាពនយោបាយ និងរបៀប កសាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយសេរី។
-យោងតាមកាលៈទេសៈ លទ្ធផលនៃការតស៊ូទាមទារសិទ្ធិនេះ នឹងអាចសម្រេច ទៅជាបីបែប៖
១-រួមរស់ ក្នុងរដ្ឋអំណាចអាណានិគម ដោយមានការគោរពសិទ្ធិសេរីភាព ពេញលេញ គោរពយុត្តិធម៌ និងកិត្តិយសពូជសាសន៍ នៃជនជាតិដើម។ តួយ៉ាង ដូចស្ថានភាព នៃជនជាតិ អ៊ីនឌាន នៅសហរដ្ឋអាមេរិក។
២-ស្វ័យភាព ក្នុងនោះជនជាតិដើម មានរដ្ឋាភិបាលគ្រប់គ្រង់ដោយខ្លួនឯង ប៉ុន្តែឋិននៅក្រោមលក្ខខណ្ឌរបស់អំណាចសហភាព (Federation or Union) តួយ៉ាងដូចស្ថានភាព នៃតំបន់ នូណាវុត (Nunavut) នៅប្រទេសកណាដា។
៣-ឯករាជ្យ ក្នុងនោះជនជាតិដើម មានរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯង ដោយម្ចាស់ការពេញទី លើផែនដីរបស់ខ្លួន តួយ៉ាងដូចស្ថានភាពនៃ កូសូវ៉ូ នៅប្រ ទេសយូហ្គូស្លាវី។
មាត្រា៣៖ ជនជាតិដើម មានសិទ្ធិស្វ័យសម្រេច។ តាមស្មារតីនៃសិទ្ធិនេះ ជន ជាតិដើម ធ្វើសេចក្តីសម្រេចចិត្ត អំពីស្ថានភាពនយោបាយរបស់ខ្លួនដោយសេរី ព្រមទាំងធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដោយសេរី។
គោលជំហរ៖
• សហព័ន្ធកើតឡើង ដោយប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដើម្បីប្រជាជាតិខ្មែរ ក្រោម ជាពិសេសជនរួមជាតិក្នុងមាតុភូមិ។
• ជៀងវាងការបែកកម្លាំងសាមគ្គីជាតិ ដោយគោរពសិទ្ធិសេរីភាព ប្រជាធិប តេយ្យ ពហុទស្សនៈ ហើយមិនជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងរបស់អង្គការនយោ បាយខ្មែរក្រោមផ្សេងៗ ក្រៅពីសហព័ន្ធ។
• មិនចូលរួមឬបំរើគណៈបក្សនយោបាយណាមួយ នៅកម្ពុជាឡើយ ប៉ុន្តែសហ ព័ន្ធ នឹងធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាល និងសហគមន៍ខ្មែរទូទៅ ក្នុង វិស័យលើកតំកើងសាសនា វប្បធម៌ អក្សរសាស្ត្រ ភាសាសាស្ត្រនិងសិក្សាអប់ រំ ដោយប្រកាន់ថា យើងមានអំបូរជាមួយគ្នា។
• ស្វាគមន៍នូវឱកាសសន្ទនាចរចារជាមួយយៀកណាម ដែលស្នេហាយុត្តិធម៌ និងគោរពសិទ្ធិរបស់ខ្មែរក្រោម ជាជនជាតិដើម នៅដែនដីកម្ពុជាក្រោម។ ប៉ុន្តែសហព័ន្ធនឹងប្រឆាំងដាច់ខាត ចំពោះនយោបាយបំបាត់ពូជសាសន៍គ្រប់ រូបភាព។
• ធ្វើសហការជាមួយសហគមន៍អន្តរជាតិ មានរដ្ឋាភិបាល រដ្ឋសភា អង្គការក្រៅ រដ្ឋាភិបាល អង្គការបណ្តាញផ្សព្វផ្សាយ និងអ្នកឯកទេស សុំឱ្យគេជួយខ្មែរ ក្រោម ផ្នែកនយោបាយនិងសម្ភារៈ។
គោលការណ៍៖
ក្នុងការតស៊ូដោយសន្តិវិធី អហិង្សា ស្របនឹងច្បាប់សកលរបស់អង្គការសហ ប្រជាជាតិ សហព័ន្ធសំអាងទៅលើកម្លាំងទាំងបីគឺ៖
- កម្លាំងប្រជាពលរដ្ឋ
- កម្លាំងថវិកា
- និងកម្លាំងគាំទ្រពីអន្តរជាតិដែលស្រឡាញ់យុត្តិធម៌។
រចនាសម្ព័ន្ធរបស់សហព័ន្ធរួមមាន៖
-គណៈកម្មការនាយក
-សភាព្រឹទ្ធាចារ្យ -សភាតំណាង
-គណៈកម្មការប្រតិបត្តិ
-គណៈកម្មការកណ្តាល
-សាខាសហព័ន្ធ
-សមាគម និងវត្តអារាម
-សមាជិក
គណៈកម្មការនាយក៖
-ជាស្ថាប័នដឹកនាំកំពូលរបស់សហព័ន្ធ មានសមាជិកយ៉ាងតិចប្រាំពីឆ្នាំ (៧រូប) ដែលបានមហាសន្និបាតសកលបោះឆ្នោតជ្រើសរើសបំរើក្នុងមួយអាណត្តិបួនឆ្នាំ(៤ឆ្នាំ)ម្តង។ ក្រៅពីនេះ ក៏មានតំណាងយុវជនមួយរូប តំណាងស្ត្រីយ៉ាងតិចមួយរូប និងតំណាង ព្រះសង្ឃយ៉ាងតិចមួយព្រះអង្គ ដែលបានអនុម័តតែងតាំងដោយមហាសន្និបាត។
-អធិបតីនៃគណៈកម្មការនាយក ក៏ជាអធិបតីសហព័ន្ធ។ បើអធិបតីមិនអាចបំពេញ តួនាទីបានដោយប្រការណាមួយ គណៈកម្មនាយកត្រូវមានសិទ្ធិជ្រើសរើសសមាជិក ម្នាក់ក្នុងចំណោមសមាជិកនាយកមកជំនួន។
-សមាជិកគណៈកម្មការនាយក ទទួលតួនាទីជាប្រធានដឹកនាំស្ថាប័នទាំងឡាយគឺ៖ សភាព្រឹទ្ធាចារ្យ សភាតំណាង គណៈកម្មការប្រតិបត្តិ និងគណៈកម្មការកណ្តាល។
-រាល់កិច្ចការសំខាន់ៗ របស់សហព័ន្ធ ត្រូវបានចាត់ចែងនិងសម្រេចដោយគណៈកម្ម ការនាយក យោងតាមមតិភាគច្រើន (២/៣) នៃសមាជិកគណៈកម្មការនាយក។