កុមារី​ខ្មែរក្រោម​ម្នាក់ នៅ​ថៃ​មាន​ជំងឺ​ជា​ទម្ងន់​

នៅ​ថ្ងៃ​ចន្ទ ទី ៩ ខែកក្កដា នេះ មាន​កុមារី​ខ្មែរក្រោម​ម្នាក់ មកពី​ខេត្ត​មាត់ជ្រូក ឈ្មោះ ប៉ាន សុភ័ក្ត្រ ហៅ ស្រី​អេ អាយុ ១៤ ឆ្នាំ កំពុងតែ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​មួយ នៅក្នុង​ប្រទេស​ថៃ ។ ដោយសារ​ជីវភាព​ក្រីក្រ កុមារី​រូបនេះ​បាន​ចាកចេញ ពី​ស្រុកកំណើត​មក​ធ្វើការ​ជាមួយ នឹង​ម្ដាយ​ឪពុក នៅក្នុង​ប្រទេស​ថៃ ហើយ​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ។ ការព្យាបាល​ជំងឺ ជួប នឹង​បញ្ហាលំបាក និង​ខ្វះខាត​យ៉ាងណាខ្លះ ។ លោក ស៊ឺន ចែង​ចើ​ន បានធ្វើ​កិច្ច​សម្ភាស​នាង យ៉ាង ធី នឿន អាយុ ២៩ ឆ្នាំ ជា​អ្នកតំណាង​គ្រួសារ កុមារី ប៉ាន សុភ័ក្ត្រ ហៅ ស្រី​អេ ដូចតទៅ​៖​