ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជាក្រោម សាខាប្រចាំទីក្រុង ម៉ុងរ៉េអាល់ ខេត្តកៀកបិច ប្រទេសកាណាដា បានរៀបចំកម្មវិធី “ទិវាវប្បធម៌ខ្មែរ” នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥ ដោយមានពិធីប្រណៃណីមួយចំនួន ដូចជា ពុទ្ធសាសន និយមកិច្ច,¬ ការដើរដង្ហែក្បួន, ការបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរតាមសម័យកាលនីមួយៗ, ការប្រគុំតន្ត្រីរាំ ច្រៀងបុរាណសម័យ និងការថ្លែងរៀបរាប់អំពីប្រវត្តិសាស្ត្រកម្ពុជាក្រោមពីវាគ្មិនដែលបានចូលរួម ។ ពិធីនេះ មានការចូលរួមជាអធិបតីពី លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម, លោក Joshua Cooper ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក តោ គិម ថុង អតីតអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម និង បច្ចុប្បន្នជាឧត្ដមទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងភ្ញៀវកិត្តយសទាំងព្រះសង្ឃ និងគ្រហស្ថ មកពីខេត្តនានា ក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក យ៉ាងច្រើនកុះករ ។

ព្រះតេជព្រះគុណ លួន សាវ៉ាត ព្រះសង្ឃការពារសិទ្ធិមនុស្សនៃប្រទេសកម្ពុជា ដែលបាននិមន្តចូលរួមនៅក្នុង កម្មវិធីនេះដែរនោះ បានរៀបរាប់អំពីទិដ្ឋភាពទូទៅនៃកម្មវិធីបុណ្យនេះថា៖
(សំឡេង)
មុនពេលបើកម្មវិធីថ្លែងការណ៍របស់វាគ្មិន ពិធីដង្ហែក្បួនយាត្រាបង្ហាញអំពីវប្បធម៌ខ្មែរ បានចាប់ផ្ដើមដោយអ្នក ស្លៀកពាក់ប្រពៃណីខ្មែរ បានធ្វើដំណើរទៅតាមក្រុមនីមួយៗ ដៃកាន់ និងគ្រវីទង់ជាតិកម្ពុជាក្រោម និងកម្ពុជា អមដោយបទចម្រៀងស្នេហាជាតិកម្ពុជាក្រោម និងបទពង្សាតារខ្មែរ ។
អ្នកស្រី កៀង សាខន អ្នករៀបរៀង និងជាអ្នកនិពន្ធបទចម្រៀង ប្រចាំផលិតកម្មខ្មែរក្រោម នៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម ជាអ្នកអត្ថាធិប្បាយនៅក្នុងកម្មវិធីបុណ្យនេះ បានថ្លែងតាមឧគ្ឃោសនសព្ទទៅកាន់អ្នកចូល រួមអំពីការស្លៀកពាក់តាមបែបប្រពៃណីខ្មែរថា៖
(សំឡេង)
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងទៅកាន់អ្នកចូលរួមថា ពិធីនេះធ្វើឡើង ក្នុងគោលបំណងប្រមែប្រមូលកម្លាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យរួបរួមគ្នា ដើម្បីរកវិធីជួយស្រោចស្រង់ដល់ ខ្មែរនៅប្រទេសកម្ពុជា និងពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ដែលកំពុងតែឋិតនៅក្រោមអាណានិគមយួន កុម្មុយនិស្ត សព្វថ្ងៃ និងដើម្បីបង្ហាញឲ្យបរទេសបានដឹងបានស្គាល់អំពីវប្បធម៌ខ្មែរ ។
(សំឡេង)
នេះជាលើកទី ៦ ហើយ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រារព្ធទិវានេះឡើង ក្រោមការរៀបចំរបស់ លោក សឺង សិន ថ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងម៉ុងរ៉េអាល់ ខេត្តកៀកបិច ប្រទេស កាណាដា ។
សហព័ន្ធខ្មែរកម្ពុជាក្រោមជាចលនាតស៊ូដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិ ដែលមានមូលដ្ឋាននៅសហ រដ្ឋ អាមេរិក និងមានសាខានៅជុំវិញពិភពលោក កំពុងតែធ្វើការតស៊ូតាមច្បាប់អន្តរជាតិយោងលើ សេចប្រកាសជាសកលនៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ដើម្បីជម្រុញឲ្យ ប្រទេសកុម្មុយនិស្តយួនគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម និងជាពន្លឺមួយសម្រាប់បង្ហាញ ផ្លូវឲ្យពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុកចេះប្រើនូវសិទ្ធិជនជាតិដើមរបស់ខ្លួន ក្នុងដំណើរឈានទៅរកសិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង នៅលើដែនដីកម្ពុជាក្រោម ៕
ចុចដើម្បីមើលរូបថតមួយៗនៃទិវាវប្បធម៌ខ្មែរ