កិច្ចសន្ទនា ជាមួយ នឹងស្រ្តីខ្មែរក្រោម ជុំវិញស្ថានភាពស្រ្តី និងសិទ្ធិមនុស្ស

ព្រះតេជគុណ អស់លោក នាក់ នាង មិត្ត អ្នកស្តាប់វិទ្យុ សំឡេងកម្ពុជាក្រោម ជាទីគោរពរាប់អាន។ កាលពី ថ្ងៃអាទិត្យកន្លងទៅ នៅក្នុងកម្មវិធីគ្រួសារយើងនៃវិទ្យុ សំឡេងកម្ពុជាក្រោម បានលើកនូវកិច្ចសន្ទនា ជាមួយ នឹងស្រ្តីខ្មែរក្រោមពីររូប កំពុងរស់ នៅខេត្តមាត់ជ្រូក និងខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ដែលស្តីអំពី ស្ថានភាពស្រ្តី និងសិទ្ធិមនុស្ស។ ស្រ្តីទាំងពីរនាក់នេះ ដែលម្នាក់ជាអ្នកប្រកមមុខរបរចិញ្ចឹមគ្រួសារ និងជា មេផ្ទះ រីឯស្រ្តីម្នាក់ទៀត គឺជាយុវនិស្សិត ដែលកំពុងបំពេញកម្មសិក្សា។ ការលើកយកស្រ្តីទាំងពីររូនេះ គឺគ្រាន់តែជានិមិត្តរូប ដល់ស្រ្តីខ្មែរក្រោម រាប់លាននាក់ ដែលកំពុងរស់ នៅឯមាតុភូមិកម្ពុជាក្រោម។ ហើយស្ថានភាពស្រ្តីខ្មែរក្រោម ទាំងរាប់លាននាក់នោះ មិនខុសប្លែកគ្នាប៉ុន្មាន អំពីស្ថានភាពនៃស្រ្តីទាំ ងពីររូបបច្ចុប្បន្ននេះទេ។ ដូច្នេះ សូមព្រះតេជគុណ អស់លោក នាក់ នាង មិត្ត អ្នកស្តាប់ តាមដានកិច្ចសន្ទនា ដូចតទៅនេះ៖

.