ពិធីបុណ្យបញ្ចុះសីមា នៅវត្តសុវណ្ណវិជ័យ(ជ្រៃគោក)

ព្រះតេជគុណ អស់លោក នាក់ នាង មិត្ត អ្នកស្តាប់វិទ្យុ សំឡេងកម្ពុជាក្រោម ជាទីមេត្រី។ ព្រះតេជគុណ អស់លោក នាក់ នាង បានជ្រាបហើយថា វត្តព្រះពុទ្ធ សាសនា តែងតែមានព្រះវិហារជាគោល។ ហើយ ពុទ្ធសាសនិកជនខ្មែរ ពេលណាដែលកសាងព្រះវិហារ រួចហើយ តែងតែធ្វើបុណ្យ បញ្ចុះសីមា។ ដោយឡែក សម្រាប់ ពុទ្ធបរិស័ទ នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម វិញ នាដើមឆ្នាំ ២០១១នេះ បានប្រារព្វពិធីបុណ្យ បញ្ចុះសីមា ចំនួនពីរវត្ត គឺវត្តសិលាទ្រ ហៅវត្តថ្មទល់ ហើយវត្តដែល នឹងរៀបចំបញ្ចុះសីមាជាបន្ទាប់ នៅថ្ងៃទី ២៥-២៦ និង ២៧ ខែកុម្ភៈនោះ គឺវត្តសុវណ្ណវិជ័យ ជ្រៃគោក។ ដើម្បី បានជ្រាបព័ត៌មានលំអិត សូមស្តាប់ភ្នាក់ងាររាយការណ៍នៃវិទ្យុសំឡេងកម្ពុជា ពីទឹកដីកម្ពុជា ក្រោម ដូចតទៅ៖ .