សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​របស់ ​ហ្ស៊ីមបាវ៉េ បង្កឲ្យ​មានការ​ពិភាក្សា​យ៉ាងក្តៅ​គគុក

 ​ប្រែ​សម្រួល​ដោយ លី សុខ​ឃាង​ | VOA

ការពិភាក្សា​កំពុង​ធ្វើ​ឲ្យ​មានការ​ខឹ​សម្បា​រទាំង​នៅក្នុង​និង​នៅ​ខាងក្រៅ​ប្រទេស ហ្ស៊ី​ម​បា​វ៉េ (Zimbabwe) អំពី​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ត្រូវបាន​ស្នើឡើង​របស់​ប្រទេស​នេះ​។ អ្នកធ្វើ​គម្រោង​ឯកសារ​នេះ​បាន​ឲ្យ​ដឹងថា សេចក្តីព្រាង​នេះ​មាន​ភាពជឿនលឿន​មួយចំនួន ប៉ុន្តែ​ទទួលស្គាល់ថា វា​គឺជា​លទ្ធផល​នៃ​ការសម្រុះសម្រួល​ផ្នែក​នយោបាយ​មួយ​។ ក្រុម​អ្នកប្រឆាំង​និយាយថា ពួកគេ​គិតថា ដំណើរការ​នេះ​មាន​ភាព​ខុសឆ្គង ហើយ​ច្បាប់​ថ្មី​នេះ​នៅតែ​បន្ត​ផ្តល់​អំណាច​យ៉ាងច្រើន ដល់​លោក​ប្រធានាធិបតី ដែល​ប្រកបដោយ​អំណាច​ផ្តាច់ការ​រួចទៅហើយ​នោះ​។ ប្រជាពលរដ្ឋ ហ្ស៊ី​ម​បា​វ៉េ ដែលជា​ភាគី​ទាំងពីរ​នៃ​បញ្ហា​នេះ បាន​ជួបគ្នា​នៅក្នុង​ទីក្រុង ចូ​ហាន​ណេ​ស​ប៊ឺ​ក (Johannesburg) ដើម្បី​ធ្វើការ​ជជែក​ដេញដោល​គ្នា​។ Anita Powell មាន​ព័ត៌មាន​បន្ថែម​ពី​ខាងក្រៅ​កិច្ចប្រជុំ​នេះ​។​
សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​របស់ ហ្ស៊ី​ម​បា​វ៉េ គឺជា​ការត្រួត​ពិនិត្យមើល​អំពី រយៈកាល​ប្រកបដោយ​ឥទ្ធិពល​យ៉ាងពិត​ប្រាកដ​មួយ ដែល​នោះ​គឺជា​ការបោះឆ្នោត​ទូទៅ ដែល​លោក​ប្រធានាធិបតី រ៉ូ​ប៊ឺ​ត មូ​ហ្គា​បេ (Robert Mugabe) ចង់​រៀបចំឡើង​នៅ​ឆ្នាំនេះ​។​

លោក​ប្រធានាធិបតី​ រ៉ូប៊ឺត មូហ្គាបេ​​ (Robert Mugabe)
លោក​ប្រធានាធិបតី​ រ៉ូប៊ឺត មូហ្គាបេ​​ (Robert Mugabe)

​លោក មូ​ហ្គា​បេ ដែល​ឈានចូល​វ័យ​៨៩​ឆ្នាំ​នៅក្នុង​ខែ​នេះ កំពុង​រៀបចំ​គម្រោង​ឈរឈ្មោះ​បោះឆ្នោត​ជាថ្មី​ម្តងទៀត​។ លោក​បាន​ដឹកនាំ​ប្រទេស​នេះ​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៨០​។ ប៉ុន្តែ​មុនពេល​បោះឆ្នោត ប្រជាពលរដ្ឋ ហ្ស៊ី​ម​បា​វ៉េ ត្រូវតែ​អនុម័ត​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដូចដែល​បានគ្រោង​នៅក្រោម​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច ដែល​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ការបោះឆ្នោត​ដ៏​ហិង្សា​កាលពី​ឆ្នាំ​២០០៨​។​

​ប្រទេស​នេះ​ត្រូវបាន​រំពឹងថា នឹង​បោះឆ្នោត​ទៅលើ​សេចក្តីព្រាង​នេះ នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​លោកស្រី ព្រី​ស៊ី​ឡា មី​ស៊ី​ហៀ​រ៉ា មូស​ហុង​ហ្គា (Priscilla Misihairabwi-Mushonga) ដែលជា​រដ្ឋមន្ត្រី​មួយរូប និង​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​ចលនា​ដើម្បី​ការផ្លាស់ប្តូរ​តាមបែប​លទ្ធិប្រជាធិបតេយ្យ (Movement for Democratic Change)  មានប្រសាសន៍ថា ឯកសារ​ដែល​លោកស្រី​បាន​ជួយ​សរសេរ​នេះ មិនល្អ​ឥតខ្ចោះ​នោះទេ​។ ប៉ុន្តែ​លោកស្រី​និយាយថា វា​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​រដ្ឋធម្មនុញ្ញ​នាពេល​បច្ចុប្បន្ន​។

​លោកស្រី​ថ្លែងថា សេចក្តីព្រាង​ផ្តល់ឱ្យ​ស្ត្រី​នូវ​សិទ្ធិ​កាន់តែ​ច្រើនជាង​មុន​និង​កម្រិត​អំណាច​របស់​ប្រធានាធិបតី​។

​លោកស្រី​ក៏​និយាយ​ផងដែរ​ថា ខណៈពេលដែល​ដំណើរការ​នៃ​ការសរសេរ​ឯកសារ​នេះ មិនមាន​លក្ខណៈ​ល្អឥតខ្ចោះ​នោះ វា​បានចាប់ផ្តើម​ពីអ្វី​ដែល​មិនអាច​បញ្ឈប់​បាន​។​

«​នោះ​គឺជា​ការបើក​ឡើង​មួយ​។ ខ្ញុំ​មិន​គិតថា​អ្នក​អាច​កែប្រែ​វា​មកវិញ​បាន​នោះទេ​។ វា​គឺជា​ដំណើរការ​មួយ ដែល​អ្នក​មិនអាច​ដាក់​ការចំណាយ​ចំពោះ​វា​បានទេ​។ អ្នក​មិនអាច​ដាក់​លុយ​ទៅលើ​វា​បានទេ​។ ប៉ុន្តែ វា​គឺជា​អ្វីមួយ ដែលមាន​សារសំខាន់ សម្រាប់​ប្រជាពលរដ្ឋ ហ្ស៊ី​ម​បា​វ៉េ ដែល​ចាំបាច់​ត្រូវតែមាន​»​។​

​សេចក្តីព្រាង​នេះ​ដាក់​ក​កម្រិត​អណ​ត្តិ​ប្រធានាធិបតី ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ​ចំនួន​២​អាណត្តិ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ច្បាប់​នេះ​មិនមាន​ប្រតិសកម្ម​ទេ ដូច្នេះ​លោក​ប្រធានាធិបតី មូ​ហ្គា​បេ ដែលជា​ប្រមុខ​រដ្ឋាភិបាល​កាន់អំណាច​ដ៏​យូរ​និង​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក អាច​កាន់អំណាច​ពីរ​អាណត្តិ​ទៀត មុនពេល​ចុះចេញ​ពី​ដំណែង​នៅ​អាយុ​៩៩​ឆ្នាំ​។​

​លោកស្រី មី​ស៊ី​ហៀ​រ៉ា មូស​ហុង​ហ្គា លើកសរសើរ​ចំណុច​នេះ​ថា​ជា​បទ​បញ្ញា​ត្តិ​ដ៏​ប្រសើរ​បំផុត​នៅក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​។​

«​សារ​ដែល​បញ្ញា​តិ្ត​នេះ​ផ្ញើជូន​ប្រជាពលរដ្ឋ ហ្ស៊ី​ម​បា​វ៉េ គឺថា​អ្នកនឹង​មិនមាន​ស្ថានភាព​ណាមួយ​ទៀត ដែល​អ្នក​នឹងមាន​លោក មូ​ហ្គា​បេ មួយទៀត​នោះទេ​។ ខ្ញុំ​គិតថា នេះ​គឺជា​ពិន្ទុ​យ៉ាង​ធំ​មួយ ទាក់ទង​នឹង​ការសន្ទនា​ដែល​យើង​មាននៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​»​។​

​សំណើរ​រដ្ឋធម្មនុញ្ញ​ក៏​ហាក់ដូចជា​កម្រិត​អំណាច​របស់​ប្រធានាធិបតី និង​នាំយក​អង្គការ​ស៊ើបការណ៍​សម្ងាត់​មជ្ឈិម ដែល​ពីមុន​មិនអាច​ត្រួតពិនិត្យបាន មក​ដាក់​នៅក្រោម​ការត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល​។​

​សេចក្តីព្រាង​នេះ​មិនបាន​ផ្លាស់ប្តូរ​គោលជំហរ​ទៅលើ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ទេ ដែល​នៅតែ​ត្រូវបាន​ហាមឃាត់ ហើយ​ការដាក់ទោស​ប្រហារជីវិត នៅតែ​ត្រូវបាន​អនុញ្ញាតិ​ដដែល​។ បទ​បញ្ញា​តិ​នៃ​ការដាក់ទោស​ប្រហារជីវិត ហាក់​មាន​ភាព​ធូរស្រាល ដែល​ឥឡូវនេះ មានការ​លើកលែង​ចំពោះ​ស្ត្រី កូនក្មេង និង​មនុស្ស​ចាស់​។​

​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង ញូវយ៉ក (New York) ថ្លែងថា ផែន​ការធ្វើប្រជាមតិ​នេះ​មិន​មានន័យថា គណបក្ស​គ្រប់គ្រង​អំណាច ZANU-PF នឹង​បញ្ចប់​ការប្រព្រឹត្ត​ប្រកបដោយ​ភាព​សង្កត់សង្កិន​របស់​ខ្លួន​នោះទេ​។ គណបក្ស​នេះ និង​សមាជិក​របស់ខ្លួន ត្រូវបាន​ចោទប្រកាន់​ផ្ទួនៗ និង​យ៉ាង​ទូលំទូលាយ ចំពោះ​ការបំភិតបំភ័យ ការ​វាយ​បង្ក្រាប ការចាប់ខ្លួន​យ៉ាង​អយុត្តិធម៌ និង​អំពើហិង្សា​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ទទូច​សុំ​ឲ្យ​សហភាព​អឺរ៉ុប រក្សាទុក​ទណ្ឌកម្ម​ដែលមាន​គោលដៅ​ទៅលើ​លោក មូ​ហ្គា​បេ និង​ក្រុម​មេដឹកនាំ​របស់លោក រហូតដល់​ប្រទេស​នេះ​អនុវត្ត​កំណែទម្រង់​ដ៏​ពិតប្រាកដ​។​

​មាន​ខ្លឹមសារ​មិន​ច្បាស់លាស់​មួយ នៅ​ពីក្រោយ​ការពិភាក្សា​ទាំងអស់នេះ ដែលថា​រដ្ឋធម្មនុញ្ញ​មួយ មាន​ភាពរឹងមាំ​ដូច​រដ្ឋាភិបាល​ដែលជា​អ្នកការពារ​ច្បាប់​នេះ​។ ហើយ​ខណៈដែល​ក្រុមមន្ត្រី ហ្ស៊ី​ម​បា​វ៉េ និង​ក្រុម​សកម្មជន​ថ្លែងថា ដំណើរការ​សរសេរ​រ​ដ្ឋ​ធម្មនុញ្ញ​នេះ​បាន​លើកកម្ពស់​នូវ​ក្តីសង្ឃឹម​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ធំធេង​ជាង​មួយ នៅ​ទីបញ្ចប់ ការពិភាក្សា​ទាំងអស់​ហាក់ដូចជា​វិលត្រឡប់​ទៅរក​ចំណុច​មួយ​វិញ​គឺ លោក មូ​ហ្គា​បេ​។

​លោក ឡោ​វ​ម័​រ មា​ឌុ​គូ (Lovemore Madhuku) ដែលជា​អ្នក​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​ថ្លែងថា នេះ​គឺជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ពីរ​របស់លោក សម្រាប់​ការបោះឆ្នោត​ប្រឆាំងនឹង​សេចក្តីព្រាង​នេះ​។ លោក​ថ្លែងថា ហេតុផល​មួយទៀត​គឺថា ដំណើរការ​នេះ​មាន​ភាព​ខុសឆ្គង ហើយ​ប្រជាពលរដ្ឋ ហ្ស៊ី​ម​បា​វ៉េ គួ​បាន​បញ្ចេញយោបល់​ច្រើនជាង​នេះ ជាជាង​ទទួលយក​ឯកសារ​មួយ ដែល​ដាក់ចុះ​មកពី​ខាងលើ​៕