ខួប ២៦ ឆ្នាំ ថ្ងៃបង្កើតអង្គការ UNPO

ដោយ ថាច់ ប្រីជា គឿន

នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ អង្គការប្រជាជាតិគ្មានតំណាង (Unrepresented Nations and Peoples Organization) ហៅកាត់ថា UNPO បានប្រារព្ធខួប ២៦ ឆ្នាំ ថ្ងៃបង្កើតអង្គការ របស់ខ្លួន ។ ព្រឹត្តិការណ៍នេះ បានផ្តល់ឱ្យអង្គការមានឱកាសឆ្លុះបញ្ចាំងឡើងវិញនូវការ អភិវឌ្ឍ ដែលពិភពលោក និងសមាជិក UNPO បានឆ្លងកាត់បទពិសោធន៍ នាឆ្នាំកន្លង មក ។ ទោះបី បរិបទបច្ចុប្បន្ន មានចំណុចជាច្រើនដែលកំពុងតែជួបការលំបាកខ្លាំង តែ UNPO រំពឹងថា ដំណើរដែលគេបោះជំហានទៅមុខក្នុងឆ្នាំជាបន្តបន្ទាប់នោះ នឹងនាំមកនូវ សមិទ្ធិផលដ៏ធំក្នុងការផ្ដល់នូវសិទ្ធិដល់ប្រជាជាតិ និងប្រជាជនជាសមាជិករបស់ខ្លួន ។

rebecca-unpo

នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩១ កតិកាសញ្ញារបស់អង្គការប្រជាជាតិ និងប្រជា ជនគ្មានតំណាង (UNPO) បានចុះហត្ថលេខាដោយតំណាងប្រជាជាតិ និងប្រជាជនចំនួន ១៥ នាក់ នៅវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ (The Hague) នៃប្រទេស ហូឡង់ ។ គណៈប្រតិភូមានគោលបំណងបង្កើតជាអង្គភាពដ៏មានប្រសិទ្ធភាពមួយដើម្បី តំណាងមិនត្រឹមតែសម្រាប់ពួកគេប៉ុណ្ណោះទេ តែតំណាងប្រជាជាតិ និងប្រជាជាតិដែលគ្មានតំណាងទាំងអស់ ដែលបានប្ដេជ្ញាចិត្តដើម្បីបន្តការទូត និងធ្វើដំណើរលើវិថីអហិង្សាក្នុងការការពារ និងលើក កម្ពស់សិទ្ធិមនុស្ស និងសិទ្ធិវប្បធម៌របស់ពួកគេ ។ ចាប់តាំងពីឆ្នាំ ១៩៩១ មក UNPO បានធ្វើការជាមួយនឹងប្រជាជាតិ និងប្រជាជនជាង ៩០ មកពីគ្រប់ទ្វីបក្នុងពិភពលោក ក្នុងនោះ មានជនជាតិដើម ជនជាតិភាគតិច និងជនជាតិដែលគេមិនទទួលស្គាល់ ឬ ជន ជាតិដែលគេកំពុងកាន់កាប់ ។

រយៈពេល ២៦ ឆ្នាំ កន្លងមក ជាពេលវេលានៃអង្គការ UNPO បានមើលឃើញ ពិភពលោកប្រឈមនឹងការផ្លាស់ប្ដូរយ៉ាងខ្លាំង មិនថា នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ឬ បរិស្ថាន ឡើយ ។ កំណើនជាតិនិយម និងភាពអសកម្មមកពីរដ្ឋនានាជាសមាជិក នៃអង្គ ការសហប្រជាជាតិដែលប្រកាន់គោលនយោបាយការធ្វើពហុភាគី និងអំពើភេរវកម្ម បាន ធ្វើឲ្យមានការបង្ក្រាបកាន់តែខ្លាំងលើសមាជិកនៃអង្គការ UNPO អ្នកដែលត្រូវរងគ្រោះ ម្ដងហើយម្ដងទៀតពីអំពើអយុត្តិធម៌មិនចេះចប់ ។ ជាក់ស្ដែង ដូចជាក្រុមប្រជាជាតិ Iraqi Turkmen, Assyrians និង Yazidis នៅតែត្រូវរងនូវការគំរាមកំហែងពីសំណាក់ក្រុម ISIS និងជម្លោះផ្សេងៗទៀតនៅក្នុងប្រទេសអ៊ារ៉ាក់ ដែលបានកើតឡើងក្នុងរូបភាព “សន្តិ សុខជាតិ” ។ ប្រជាជាតិផ្សេងទៀតដូចជា ជនជាតិអ៊ុយហ្គើ (Uyghurs) នៅប្រទេសចិន ឬខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ឋិតនៅក្រោមនឹមអាណានិគមយួន សព្វថ្ងៃ កំពុងតែ រងការតាមដាន រងការរឹតត្បិតនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ និងរងការបង្ក្រាប ដោយអំពើហិង្សាជារៀងរាល់ថ្ងៃ ។

នៅក្នុងឆ្នាំខាងមុខនេះ រាល់កិច្ចការយើងមិនសង្ឃឹមថានឹងបានប្រព្រឹត្តទៅដោយ រលូននោះទេ ដូចជា ការផ្លាស់ប្ដូរនយោបាយដែលធ្វើឲ្យយើងបានឃើញជាក់ស្ដែង ការ បោះឆ្នោតដែលជិតនឹងឈានមកដល់នៅប្រទេសបារាំង នៅអ៊ីរ៉ង់ (Iran) និងប្រទេសមួយ ចំនួនទៀត ដូចជា អាលឺម៉ង់ និង ហូឡង់ ដែលសុទ្ធតែជាក្ដីកង្វល់ នាំឲ្យមានការភ័យខ្លាច ចំពោះរឿងផ្សេងគ្នាដែលជាកត្ដាសំខាន់ជម្រុញឲ្យមានជ្រើសរើសអ្នកបោះឆ្នោតជាច្រើន ។ អ្នកជាតិនិយមនឹងកើនឡើង ជាពិសេសនៅក្នុងចំណោម អ្នកនយោបាយអាមេរិក និង អ៊ឺរ៉ុប ។ មនោគមវិជ្ជានេះនឹងមិនផ្ដល់កន្លែងសម្រាប់ជនជាតិភាគតិត តំបន់ និងជនជាតិ ដើមបានបញ្ចេញសំឡេងរបស់ពួកគេ និងបានទទួលនូវសិទ្ធិរបស់ពួកគេឲ្យបានពេញលេញ ឡើយ និងមានការជំទាស់យ៉ាងខ្លាំងក្លាលើសិទ្ធិរបស់មនុស្សជាច្រើន អ្នកដែលបានរត់ចេញ ពីតំបន់ជម្លោះ និងការគាបសង្កត់ដើម្បីស្វែងរកជីវិតឲ្យល្អប្រសើរនៅទ្វីបអ៊ឺរ៉ុប និងអាមេរិក ខាងជើង ។

ទោះបីយ៉ាងនេះក្ដី ពន្លឺនៃក្ដីសង្ឃឹមនៅតែមាន ដូចជាអត្ថិភាពរយៈពេល ២៦ ឆ្នាំ នៃការបង្កើត UNPO វានាំមកនូវដំណឹងល្អ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់ប្រជា ជាតិ និងប្រជាជនដែលគ្មានតំណាងនៅក្នុងពិភពលោក ។ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៦ សកម្មជនប្រឆាំងនឹងទាសភាពដ៏ល្បីក្នុងពិភពលោក គឺ លោក ប៊ើរ៉ាំ ដាស់ អាបេដ (Biram Dah Abeid) និងសកម្មជនការពារសិទ្ធិមនុស្សជាមិត្តរបស់គាត់ គឺ លោក ប្រាហិម អ៊ូល ប៊ើឡាល (Brahim Ould Bilal) បានដោះលែងចេញពីគុកដោយ រដ្ឋាភិបាល ម៉ថែនណៀ (Mauritanian) បន្ទាប់ពីពួកគាត់ចំណាយពេលអស់ ២០ ខែនៅ ក្នុងឃុំឃាំង ។ នេះដោយសារតែមានអន្តរាគមន៍ពីសំណាក់អន្តរជាតិ និងការតស៊ូមតិជា ច្រើនដែលអង្គការ UNPO និង អង្គការ អៃ-អរ-អេ-ម៉ថែនណៀ (IRA-Mauritania) ជាសមាជិករបស់យើងធ្វើការជាមួយគ្នា ។ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៦ ពិធីចុះឈ្មោះ គាំទ្រញត្តិរួមដើម្បីការពារសិទ្ធិភាសា (Donostia Protocol to Ensure Language Rights) ដើម្បីធ្វើការជំទាល់ និងលើកកម្ពស់ដល់ភាសារបស់តំបន់ និងជនជាតិភាគតិច នៅក្នុងទ្វីបអ៊ឺរ៉ុប បានបោះពុម្ពផ្សាយជាសាធារណៈ បន្ទាប់ពីយើងបានចំណាយពេល ២ ឆ្នាំ សម្រាប់ធ្វើការ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៧ មានបាតុកម្ម ដោយសន្តិវិធីមួយ នៅតាមដងផ្លូវរបស់ក្រុមកាតាឡែន (Catalan) នៅបាស៊ីឡូណា (Barcelona) ប្រទេសអឹស្ប៉ាញ ទាមទារឲ្យមានការធ្វើប្រជាមតិតាមបែបលទ្ធិប្រជាធិបតេយ្យ ដើម្បីសម្រេចនូវសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចវាសនាខ្លួនដោយខ្លួនឯង និងជំទាស់នឹងការជ្រៀតជ្រែករបស់រដ្ឋាភិបាល អេស្ប៉ាញ ដែលតែងតែជំទាស់ និងមើលងាយចំពោះសិទ្ធិនេះ ។

នៅក្នុងពេលមានឧបសគ្គ វាអាស្រ័យលើយើងទាំងអស់គ្នាដែលជាអ្នកនៅតែបន្ត ការលើកកម្ពស់តម្លៃ នៃការអត់ឱន និងសន្តិភាព ខណៈដែលយើងនៅតែបញ្ជាក់អំពីជំហរ ដ៏រឹងមាំ និងទាមទារឲ្យមានការគោរពសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ។ រយៈពេល ២៦ ឆ្នាំ កន្លងទៅនេះ UNPO និងសមាជិកទាំងអស់បានបង្ហាញនូវភាពរឹងមាំរបស់ពួកគេ និង សេចក្ដីព្យាយាម និងសមត្ថភាពរបស់ពួកគេដើម្បីទប់ទល់នឹងបរិស្ថានពិភពលោកមួយ ដែលកំពុងតែផ្លាស់ប្ដូរ ។ អង្គការរបស់យើងនៅតែប្ដេជ្ញាយ៉ាងមុតមាំក្នុងការបង្កើនសំឡេង របស់ពួកគេ ។

សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការតំណាងខ្មែរក្រោម ដែលមាន មូលដ្ឋាននៅសហរដ្ឋអាមេរិក បានចូលជាសមាជិកអង្គការប្រជាជាតិគ្មានតំណាង ហៅ កាត់ថា UNPO នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈការចូលជាសមាជិក នៃ អង្គការនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើការតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បី ជំរុញឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិខ្មែរក្រោម ជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ៕