ភោជនីយដ្ឋាន, Karaoke ផុះឡើងក្បែរវត្តមហាទុប មានកង្វល់ប៉ះពាល់ បេតិកភណ្ឌវប្បធម៌ខ្មែរ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

កាសែត​វៀតណាម​ក្នុងស្រុក​ប៉ុន្មាន​ថ្ងៃនេះ មាន​សេចក្ដីរាយការណ៍ ជា​បន្តបន្ទាប់​ជុំវិញ​រឿង​ក្រុមហ៊ុន​ឯកជន​មួយ​បានមក​សង់​ភោ​ជនីយ​ដ្ឋា​ន​, Karaoke ដ៏​ធំ​មួយ​នៅលើ​ដី​វត្ត​សិរី​តេ​ជោ​មហា​ទុប ធ្វើ​ឲ្យ មាន​ក្ដីបារម្ភ​យ៉ាងខ្លាំង​ពី​ពលរដ្ឋ និង​ក្រសួង​វប្បធម៌​នៃ​រដ្ឋាភិបាល វៀតណាម​ថា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វត្ត​អារាម​មួយ​នេះ ។

ព្រះវិហារវត្តសិរីតេជោមហាទុប ។

ព្រះវិហារវត្តសិរីតេជោមហាទុប។


វត្ត​សី​រី​តេ​ជោ​មហា​ទុប ឋិត​នៅក្នុង​ទី​រួម​ខេត្ត​ឃ្លាំង ជា​វត្ត​ខ្មែរ​ដ៏​មាន ចំណាស់​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម ជា​កន្លែង​ដែល​ពុទ្ធបរិស័ទ ខ្មែរក្រោម​នៅទីនេះ​ចួ​លម​ក​ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​គន្លង​ព្រះពុទ្ធ សាសនា ។ ក្រៅពីនេះ វត្ត​នេះ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាត់ ទុកជា​តំបន់​ទេសចរណ៍​មួយ​ក្នុងចំណោម​តំបន់​ទេសចរណ៍​ទាំង ៧ នៅ​តំបន់​វាលទំនាប​នៃ​ដង​ទន្លេមេគង្គ និង​រដ្ឋាភិបាល​វៀតណាម  បានចេញ​សេចក្ដីសម្រេច​មួយ កាលពី​ឆ្នាំ ១៩៩៩ ទទួលស្គាល់​វត្ត  នេះ​ថា ជា​តំបន់​បេ​តិ​ភណ្ឌ​សិល្បៈ​ថ្នាក់ ជាតិ ( di tích nghệ thuật cấp quốc  gia ) ។​

ភោជនីយដ្ឋានដែលកំពុងសាងសង់នៅក្បែរវត្តសិរីតេជោមហាទុបប្រមាណ ២០ ម៉ែត្រ ។

ភោជនីយដ្ឋានដែលកំពុងសាងសង់នៅក្បែរវត្តសិរីតេជោមហាទុបប្រមាណ ២០ ម៉ែត្រ ។

​យោងតាម​សេចក្ដីរាយការណ៍​របស់​កាសែត ទូ​យ​ត្រែ (Tuoi Tre) ស្រង់​ប្រភពព័ត៌មាន​ពី​មន្ទីរ​សន្តិសុខ​សង្គម​នៃ​នគរបាល​ខេត្ត​ឃ្លាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ភោជនីយដ្ឋាន​ដែល​កំពុងដំណើរការ​សាង សង់​នេះ មាន​កន្លែង​ច្រៀង Karaoke ៥ បន្ទប់​ធ្វើ​សកម្ម​ភាពមិន អាជ្ញា​បណ្ណ​អាជីវកម្ម​ពី​ក្រសួង​ពាក់ព័ន្ធ ។  បន្ទប់ Karaoke នេះ​នៅ ជិត​ផ្ទៃដី​វត្ត​ប្រមាណ ១០ ម៉ែត្រ ខណៈដែល​ច្បាប់​ត្រូវ​កសាង​ឲ្យ ឆ្ងាយ​ពី​វត្ត​ជាង ២០០ ម៉ែត្រ ។
​ប្រភពព័ត៌មាន​រាយការណ៍​ថា អ្នក​ដែល​ផ្ដល់​អាជ្ញា​បណ្ណ​សាងសង់ ភោជនីយដ្ឋាន​នេះ គឺ​ក្រុមហ៊ុន​ភាគហ៊ុន​អន្តរជាតិ សាត្រា​កូ (Công ty cổ  phần quốc tế Satraco) ដែល​ក្រុមហ៊ុន​មួយ​នេះ មានការ​ទទួលស្គាល់​ពី​គណៈ ក​ម្មា​ធិ​ការ​ប្រជាជន​ខេត្ត​ឃ្លាំង​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១១ ។ គម្រោង​សាងសង់​ភោជនីយដ្ឋាន​នេះ នៅលើ​ផ្ទៃដី ប្រមាណ ២០.០០០ ម៉េ​ត្រ​ក្រឡា ក្នុងនោះ ជាង ១២.០០០ ម៉េ​ត្រ ក្រឡា ជា​ដី​របស់​រដ្ឋ និង​ក្រៅពីនេះ​ជា​ដី​របស់​វត្ត​សិរី​តេ​ជោ​មហា​ទុប ។
វត្ត​ប្រគល់​ដី​ឲ្យ​សាងសង​៖
​ព្រះតេជព្រះគុណ គឹម រ៉េ​ន ព្រះចៅអធិការ​វត្ត​មហា​ទុប បាន​ប្រាប់ កាសែត ទូ​យ​ត្រែ ថា ផ្ទៃដី​ដែល​ក្រុមហ៊ុន​សាត្រា​កូ កំពុង​ដំណើរ ការសាងសង់ ត្រូវបាន​យល់ព្រម និង​ចុះកិច្ចសន្យា​ជាមួយនឹង​វត្ត ។

បារម្ភ​សត្វ​ប្រចៀវ​ហើរ​ចេញពី​វត្ត​៖
​លោក សឺ​ន ង៉ុ​ក វ៉ាង នាយករង​សាលា​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ឃ្លាំង បាន​ថ្លែងថា សកម្មភាព​នេះ អាចធ្វើ​ឲ្យ​សត្វ​ប្រចៀវ​ហើរ ចេញពី​វត្ត​ព្រោះ​សំឡេង​រំពង ។
​ប៉ះពាល់​វប្បធម៌​ខ្មែរ​៖
​អ្នកស្រាវជ្រាវ​វប្បធម៌​នៅ​កម្ពុជា​ក្រោម​ម្នា​ក់បាន​ប្រាប់ កាសែត ទូ​យ  ត្រែ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ថា លោក​មានការ​ឈឺចាប់​យ៉ាង ខ្លាំង ព្រោះ​បានឃើញ​សកម្មភាព​ផ្ទុយ​នឹង​ស្មារតី​អភិរក្ស​វប្បធម៌​ជនជាតិ ។​
​រំខាន​ដល់​ការប្រតិបត្តិ​ធម៌​៖
​ពលរដ្ឋ​ខ្មែរក្រោម​ជា​ពុទ្ធបរិស័ទ​ម្នាក់​នៅក្នុង​ចំណុះជើងវត្ត​សិរី តេ​ជោ​មហា​ទុប បាន​ប្រាប់ សារព័ត៌មាន ព្រៃនគរ នៅ​ថ្ងៃទី ១៣  ខែមករា នេះ​ថា  សកម្មភាព​សាងសង់​ភោជនីយដ្ឋាន​នេះ វា​ធ្វើ​ឲ្យ រំខាន​ដល់​ការប្រតិបត្តិ​ធម៌ និង​ការធ្វើ​បុណ្យ​សុន្ទរ៍ទាន​របស់​ព្រះ សង្ឃ​នៅក្នុង​វត្ត និង​ពុទ្ធបរិស័ទ​ដែល​មក​វត្ត​ធ្វើបុណ្យ ។
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ព្រះវិហារ វត្ត​សេរី​តេ​ជោ​មហា​ទុប ត្រូវបាន​ឆេះ​ដោយ​ភ្លើង​ទៀនវស្សា ហើយ បាន​កសាង​ឡើងវិញ​តាម​លំនាំ​ដើម ។ វត្ត​នេះ បានកកើតឡើង ក្នុង ព​.​ស​. ២១១២ គ​.​ស​. ១៥៦៩ បើ​គិត​មកទល់​ឆ្នាំ ២០១៣ នេះ មាន​អាយុកាល ៤៤៤ ឆ្នាំហើយ ៕​