(បទព្រហ្មគីតិ)
[twocol_one]ប្រើល្បិចផ្សំអំណាច
ចិត្តកោងកាចផ្សំអាវុធ
អាក្រក់ផ្សំទសពិធ
យកគំនិតល្អបិទបាំង ។
កុំថាញាតិមិនដឹង
ខ្លួនខំប្រឹងធ្វើជាខ្លាំង
យល់ល្អកុំតតាំង
នាំឲ្យខ្មាំងចេញពីខ្លួន ។
ឥឡូវគេដឹងច្បាស់
កុំក្រឡាស់លាក់បំពួន
គួរយល់ចេះកែខ្លួន
ស្គាល់ថែធួនតាមផ្លូវច្បាប់ ។
លោហិតដិតរងទុក្ខ
ឲ្យអ្នកស្រុកឈឺចុកចាប
ព្រៃឈើប្រឹងខំកាប់
ឯខ្លួនត្រាប់ថាត្រឹមត្រូវ ។[/twocol_one] [twocol_one_last]
ប្រជាអស់ដីស្រែ
ខ្លួនថាប្រែអភិ(១)
ត្រូវ《អភិវឌ្ឍន៍》
ប្រជាអស់លំនៅ
ដែកតាមផ្លូវចាំសុំទាន ។
អំណួតអភិវឌ្ឍន៍
ឲ្យគេព្រាត់ស៊ីអត់ឃ្លាន
មិនស្គាល់ខ្លួនទន្ទ្រាន
នៅរុករានឈានបន្ត ។
នេះហើយជារឿងពិត
នៅស្អាប់ស្អិតគ្រប់តំណ
សង្គមខ្ញុំលាបពណ៌
ត្រឹមតែល្អសម្បកក្រៅ ។[/twocol_one_last]
ដោយ លឹម រង្សី
—————————–
អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។