អង្គការសហប្រជាជាតិបានបង្ហាញតួលេខចុង ក្រោយអំពីចំនួន អ្នកស្លាប់ក្នុងខ្យល់ព្យុះកំណាចនៅប្រទេស ហ្វីលីពីនថា ឡើង ដល់ជាង ៤៥០០ នាក់ហើយ បើយោងតាមតួលេខដែលផ្តល់ដោយរដ្ឋាភិបាល ទីក្រុងម៉ានីល ។ ជំនួយអន្ដរជាតិយ៉ាងច្រើន ត្រូវបាន ផ្តល់ ឲ្យជាបន្តបន្ទាប់ ដើម្បី បំពេញតម្រូវ ការ យ៉ាងច្រើនសន្ធឹក សន្ធាប់នៅក្នុងប្រទេសហ្វីលីពីនបន្ទាប់ពីខ្យល់ព្យុះ ហៃយ៉ាន់បានបោកបក់ទៅលើប្រទេសនេះ ។

បច្ចុប្បន្ន នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាម៉េរិកឈ្មោះ George Washington បានទៅដល់ឆ្នេរសមុទ្ររបស់បណ្ដា សហគមន៍ហើយដែលរងការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះ ។ ចក្រភពអង់គ្លេសបានសន្យាថា នឹងបញ្ជូននាវាផ្ទុក ឧទ្ធម្ភាគ ចក្រមួយគ្រឿង ទៅឲ្យ ប្រទេសនេះផងដែរ ។ ក្រុមគ្រូពេទ្យពីប្រទេសអូស្ត្រាលី បានអញ្ជើញទៅដល់ ទៅនោះដើម្បី ចុះជួយជនរងគ្រោះនៅក្នុងតំបន់នោះ ក្នុងខណៈពេលដែលប្រជាជនប្រមាណជា ៨០% នៅមិនទាន់បានទទួល ជំនួយបន្ដិចណាសោះនៅឡើយទេ ។
ជំនួយរាប់លានដុល្លារក៏បានផ្តល់ឲ្យប្រទេសហ្វីលីពីនក្នុងគ្រោះមហន្តរាយ នេះដែររួមមាន ១០ លានដុល្លារពីប្រទេសជប៉ុន, ៥លានដុល្លារពីប្រទេសកូរ៉េ ខាងត្បូង និង២លានដុល្លារពីប្រ ទេសឥណ្ឌូណេស៊ី ខណៈដែល ប្រទេសចិន ផ្តល់ជំនួយ លើកដំបូង តែ ១ សែនដុល្លារ ប៉ុណ្ណោះ ហើយការបរិច្ចាគដ៏តិចតួច របស់ចិននេះ បានរងការរិះគន់ និងស្តីបន្ទោសពីប្រព័ន្ធ ផ្សព្វផ្សាយ បរទេសមួយចំនួន ដោយធ្វើឲ្យប្រទេសចិនប្រកាសផ្ដល់ជំនួយបន្ថែម ១ លាន ៧ សែនដុល្លារបន្ថែមទៀត ដល់ជនរង គ្រោះ ក្នុងប្រទេសហ្វីលីពីន៕