សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កាណាដា

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បាន​ដឹកនាំ​សមាជិក​របស់ខ្លួន និង​ពលរដ្ឋ​ខ្មែរ​មក​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ប្រទេស​កាណាដា ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា​សុំទោស​ពល រដ្ឋ​ខ្មែរ​ជា​សាធារណៈ និង​ឲ្យ​វៀតណាម​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ។ ក្រៅពីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​ទទួលស្គាល់ “​ខ្មែរក្រោម​” ថា​ជា “​ជនជាតិដើម​” នៃ​ដែន ដី​កម្ពុជា​ក្រោម ផងដែរ ។បាតុកម្ម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ១៨ ខែកក្កដា ដោយមាន​ការចូលរួម​ពី​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ជាច្រើនរូប ។​

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

​លោក ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ការធ្វើ​បាតុកម្ម​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម និង​មន្ត្រី​រដ្ឋសភា នៃ​ប្រទេស​កាណាដា ផងដែរ ដើម្បី​ទាមទារ​ឲ្យ​វៀតណាម ធ្វើតាម​អនុសាសន៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ៥ ចំណុច ។ អនុសាសន៍​ទាំងនេះ រួមមាន មន្ត្រី​ស្ថាន ទូត​វៀតណាម ត្រូវ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​សម្ដី​ដែល​ខ្លួន​បាន​ថ្លែងថា កម្ពុជា​ក្រោម​ជា​ទឹកដី​របស់ ប្រទេស​វៀតណាម​ជា​យូរយារ​ណាស់​មកហើយ , រដ្ឋាភិបាល​វៀតណាម​ត្រូវ​ទទួលស្គាល់​អតីតកាល​, ត្រូវ​សរសេរ​ប្រ វ​ត្តិ​សាស្ត្រ​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​ត្រឹម​ត្រូវជា​លក្ខណៈ​អន្តរជាតិ​ឡើងវិញ​, ត្រូវ​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ហើយ​ត្រូវគោរព​សិទ្ធិ​ខ្មែរក្រោម​ទៅតាម​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម ដែល វៀតណាម​ជា​ប្រទេស​ហត្ថលេខី និង​ត្រូវបង្កើត​គណៈ​ការ មួយ​សម្រាប់​អនុវត្តតាម​ផែនការ របស់​អង្គការ​សហ ប្រជាជាតិ ។​

“​ចំណុច​ទី​ពីរ​ឲ្យ​ទទួលស្គាល់​អតីតកាល​ប្រវត្តិ​សាស្ត្រ​នៅ​កម្ពុជា​ក្រោម​ហ្នឹង ហើយ​ឲ្យ​បង្កើត គណៈកម្មការ​រៀបចំឡើង​ដោយ​បញ្ញវ័ន្ត​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ​ហ្នឹង បង្កើត​ឲ្យ​មាន​ជា សៀវភៅ រៀបចំ​ឲ្យ​មានការ​ទទួលខុសត្រូវ​ទៅតាម​លក្ខណៈ​អន្តរជាតិ​”​

លោក ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា នៅ​ថ្ងៃទី ២៥ ខែកក្កដា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ដឹកនាំ​ធ្វើបាតុកម្ម មុខ​ស្ថានទូត​វៀតណាម នៅ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ។ ចំណែក​ប្រទេស​បារាំង​វិញ​នឹងធ្វើ​នៅ​ថ្ងៃទី ១ ខែសីហា ។​

យោងតាម​សេចក្ដីជូនដំណឹង​មួយ​ពី​លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម នៅ​អ៊ឺរ៉ុប​នឹងធ្វើ​មហា​បាតុកម្ម​មួយ​នៅមុខ​ស្ថានទូត​វៀតណាម នៅ​ទីក្រុង​ប៉ា​រិ​ស នៅ​ថ្ងៃទី ១ ខែសីហា ខាងមុខនេះ ដើម្បី​ប្រឆាំងនឹង​អ្វីមួយ​ដែល​លោក​ហៅថា “​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​” ពី​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​ប្រ ទេស​កម្ពុជា ។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​មួយ​ពី​លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
​លិខិត​អំពាវនាវ​បាតុកម្ម​នេះ​មាន​សេចក្ដី​ថា​៖ “​ការ​បំភ្លៃ និង​ក្លែង​ដោយ​ចេតនា​នូវ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ដោយ លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ​ស្ថានទូត​យួន​ប្រចាំ​ភ្នំពេញ បានធ្វើ​ឲ្យ​សាធារណជន​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ ក្រោម​អាក់អន់ចិត្ត​ជាខ្លាំង ព្រោះ​ជាការ​មើលងាយ​យ៉ាង​ជាក់ស្ដែង​ដល់​អត្តសញ្ញាណ​របស់គេ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ” [​នៃ​ដែនដី​កម្ពុជា​ក្រោម​] ។

ការធ្វើ​បាតុកម្ម​នេះ បន្ទាប់ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានចេញ​សេចក្ដីអំពាវនាវ​មួយ ចុះ​ថ្ងៃទី ១១ ខែកក្កដា ឲ្យ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទូទាំង​ពិភពលោក ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម “​ដើម្បី​ថ្កោលទោស តំណាង​ស្ថានទូត​វៀតណាម​នៅ​ប្រទេស​កម្ពុជា​ដែល​បំភ្លៃ​ការពិត និង កែប្រែ​ប្រវត្តិសាស្ត្រ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល វៀតណាម​ទទួលស្គាល់​ការពិត​ប្រវត្តិសាស្ត្រ នៃ​ដែនដី​កម្ពុជា​ក្រោម​ថា ដែនដី “​កម្ពុជា​ក្រោម​” ជា​អតីត​ទឹកដី​មួយ ភាគ​របស់​ប្រទេស​កម្ពុជា​” ។​

កាលពី​ខែមិថុនា​កន្លងទៅនេះ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា លោក ត្រឹង វ៉ាំ​ង ថុង (Tran Van Thong) បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ជា​ខេមរភាសា​ថា ដែនដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ប្រទេស​វៀតណាម​ជា​យូរយារ​ណាស់​មកហើយ និង​ថា គ្មាន​ភស្តុតាង​ណាមួយ​ជា​មូលដ្ឋាន​ដើម្បី​បញ្ជាក់ថា ដែនដី​កម្ពុជា ក្រោម ត្រូវបាន​បាត់ទៅ​ភាគី​វៀតណាម​ទេ ។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ប្រទេស​នានា​ទូទាំង​ពិភពលោក នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំនេះ បាន​ប្រារព្ធ​ខួប ៦៥ ឆ្នាំ នៃ​ទិវា​បារាំង​កាត់​ដែន ដី​កម្ពុជា​ក្រោម​ប្រគល់​វៀតណាម​ធ្វើ​អាណានិគម​បន្ត​លើ​ពលរដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃ ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។​

​លោក​និយាយថា​៖ «​បារាំង​មិនបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ តែ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ ព័ត៌មាន​បាត់បង់​ទឹកដី​គ្មានអ្វី​ជា​មូលដ្ឋាន​ទេ គ្មានអ្វី​ជា​ភ័ស្តុតាង​ទេ​»​។​

ដោយ​ខឹងសម្បា​នឹង​សម្ដី​របស់​មន្ត្រី​ស្ថានទូត​វៀតណាម ទើប​នៅ​ថ្ងៃ​អង្គារ ទី ៨ ខែកក្កដា ប្រជាពលរដ្ឋ និង ព្រះសង្ឃ​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា ជាច្រើន​រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឱ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​អ្វីដែល​ខ្លួន​ធ្លាប់បាន​អះអាងថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​តាំងពីដើម​មក មិនមែន​បានមកពី​ការ​កាត់​ទឹកដី​របស់​ខ្មែរ​ដោយ​បារាំង​នៅ​ថ្ងៃទី ៤ ខែមិថុនា​ឆ្នាំ ១៩៤៩ នោះទេ ។​

ការធ្វើ​បាតុកម្ម​ពេលនោះ ក្រុម​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល ជា​គណបក្ស​មួយ​ត្រូវបាន​គេ​មើលឃើញថា នៅក្រោម​រណប​យួន​នោះ បាន​ចេញមុខ​សារជាថ្មី​មក​វាយ​បង្ក្រាប​លើ​ការតវ៉ា​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច ១០ នាក់​រងរបួស​ស្រាល ក្នុងខណៈដែល​ពួកគេ​បាន​ព្យាយាម​បុក​របាំង​ការពារ​របស់​ប៉ូលិស​ឆ្ពោះទៅកាន់​ស្ថានទូត​វៀតណាម ។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក ។

​មកដល់​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ នេះ មាន​រយៈពេល ៦៥ ឆ្នាំ ហើយ ដែល​បារាំង​បាន​កាត់​ដែនដី កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​គ្រប់គ្រង ។ ចាប់តាំងពី​ពេលនោះ​មក ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ត្រូវបាន​អា​ជ្ញ​ធរ​វៀតណាម​ចាត់ទុកថា ជនជាតិភាគតិច នៅលើ​ដែនដី​កំណើត​របស់ខ្លួន ៕