សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៤ បើកសវនាការសំណុំរឿងសកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២៣នាក់។ ចាប់តាំងពីព្រឹកព្រលឹម ផ្លូវខាងមុខតុលាការត្រូវកម្លាំងសមត្ថកិច្ចចម្រុះដាក់រនាំងបិទមិនអោយមានចរាចរណ៍ឡើយ ។ ចំណែកផ្លូវតូចៗឆ្លងកាត់ផ្សេងទៀត ដែលអាចចូលទៅរកអគារតុលាការ ក៏ត្រូវបិទមិនឲ្យឆ្លងកាត់ដែរ។ រូបភាពខ្លះៗនៃសកម្មភាពខាងក្រៅតុលាការ ។ រូបថត សឺន ចែង ចើន