សកម្មជន​ដី​ធ្លី​បន់​ស្រន់​ទាមទារ​យុត្តិធម៌ ដល់​អ្នកស្រី យ៉ោម បុប្ឋា នៅ​រសៀលទី ១៩ វិច្ឆិកា

អ្នកភូមិបឹងកក់តវ៉ាឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៣ ។
អ្នកភូមិបឹងកក់តវ៉ាឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៣ ។

នៅ​រសៀល​ម៉ោង ៣ ថ្ងៃ​អង្គារ ទី ១៩ វិច្ឆិកា​នេះ ក្រុម​សកម្មជន​ដីធ្លី មកពី​បឹងកក់ បុរី​កីឡា និង​សហគមន៍​ថ្មគោល ជាដើម នឹង​ជួបជុំគ្នា នៅ​តុលាការ​សាលា​កំពូល ឈៀង​ខាងត្បូង ព្រះបរមរាជវាំង ដើម្បី​ប្រារព្ធ​ពិធី​សាសនា និង​ដើរ​ប្រទាក់​សិន ជុំវិញ​តុលាការ​កំពូល ដើម្បី​បែរបន់ និង​បន្ទន់ចិត្ត​ចៅក្រម ឲ្យ​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី​សកម្មជន​តវ៉ា​ដីធ្លី នៅ​បឹងកក់ គឺ​អ្នកស្រី យ៉ោ​ម បុប្ផា។ សួ​ម​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន អាជ្ញាធរ សាលា​រាជធានី​ភ្នំពេញ បាន​ហៅ​ប្តី​អ្នកស្រី​យ៉ោ​ម​បុប្ផា ឲ្យ​ធ្វើលិខិត​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ ដើម្បី​សម្របសម្រួល​បញ្ចប់រឿង ជាមួយនឹង​ក្រុម​អ្នករត់ម៉ូតូឌុប ដែលជា​ដើមបណ្តឹង ៕