វៀតណាមឃុំឃាំងទាំងសព អ្នកទោសនយោបាយ

ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី (RFA) ភាសាយួន
ប្រែសម្រួល សឺង វិចិត្រ l VOKK

វាសនារបស់អ្នកទោសនយោបាយអ្នកទោសមនសិការ នៅប្រទេសវៀតណាមបច្ចុប្បន្ននេះបានធ្វើឲ្យពិភពលោក មានការ បារម្ភយ៉ាងខ្លាំង ជាពិសេស ពួកគេត្រូវបានរើសអើង មិនដូចជាអ្នកទោសធម្មតាទេ ហើយការព្យាបាលជំងឺ ពេលឈឺ ចាប់ ក៏ជួបលំបាកលំបិនដែរ ពួកគេមានតែ «អង្គុយចាំស្លាប់» ។ ប៉ុន្តែ ពេលស្លាប់ហើយក៏មិនអាច ផុតពីការ ឃុំឃាំងឡើយ ។ សពរបស់ពួកគាត់មិនបាន អនុញ្ញាតឲ្យយកទៅស្រុកភូមិដើម្បីបូជា ដូចជាករណីថ្មីបំផុត របស់អ្នកទោស ប៊ូយ ដាំង ធ្វី (Bùi Đăng Thủy) ។

មន្ទីរពេទ្យយួនខេត្តមាត់ជ្រូក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១១៖ លោក ចៅ ហេន ត្រូវបានអាជ្ញាធរយួនដាក់ខ្នោះជើងទាំងសុខភាពទ្រុឌទ្រោម ខណៈដែលលោកត្រួវបានចេញពីគុកមួយរយៈដើម្បីព្យាបាលរបួសនិងជំងឺដែលត្រួវបានឆ្មាំគុកយួនធ្វើទារុណកម្ម ។ លោក ចៅ ហេន គ្រាន់តែជាអ្នកទាមទារឲ្យអាជ្ញាធរវៀតណាមសងមកវិញនូវដីធ្លីរបស់ខ្លួនដែលត្រូវបានគេរឹបយកចែកឲ្យជនជាតិយួននៅខេត្តមាត់ជ្រូក  តែអាជ្ញាធរយួនមិន គ្រាន់តែមិនរកដំណោះស្រាយជូនគាត់ប៉ុណ្ណោះទេ  បែរជាចាប់គាត់ញាត់គុកនិងធ្វើទារុណកម្មជាការឆ្លើយតបទៅវិញ ។
មន្ទីរពេទ្យយួនខេត្តមាត់ជ្រូក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១១៖ លោក ចៅ ហេន ត្រូវបានអាជ្ញាធរយួនដាក់ខ្នោះជើងទាំងសុខភាពទ្រុឌទ្រោម ខណៈដែលលោកត្រួវបានចេញពីគុកមួយរយៈដើម្បីព្យាបាលរបួសនិងជំងឺដែលត្រួវបានឆ្មាំគុកយួនធ្វើទារុណកម្ម ។ លោក ចៅ ហេន គ្រាន់តែជាអ្នកទាមទារឲ្យអាជ្ញាធរវៀតណាមសងមកវិញនូវដីធ្លីរបស់ខ្លួនដែលត្រូវបានគេរឹបយកចែកឲ្យជនជាតិយួននៅខេត្តមាត់ជ្រូក តែអាជ្ញាធរយួនមិន គ្រាន់តែមិនរកដំណោះស្រាយជូនគាត់ប៉ុណ្ណោះទេ បែរជាចាប់គាត់ញាត់គុកនិងធ្វើទារុណកម្មជាការឆ្លើយតបទៅវិញ ។

ចុចស្ដាប់ វៀតណាមឃុំឃាំងទាំងសព អ្នកទោសនយោបាយ

ក្រោយពេលអ្នកទោសមនសិការ ង្វៀន វ៉ាំន ត្រាយ (Nguyễn Văn Trại) បានស្លាប់នៅក្នុងគុក ស្វឹន ឡុក (Xuân Lộc) ខេត្តរោងដំរី ឬ ខេតដូនណៃ (Đồng Nai) កាលពី ខែកក្កដា ឆ្នាំ ២០១១ មក ហើយសាកសពលោកក៏ត្រូវបានកប់ក្នុង បរិវេណគុក ទោះបីមុនពេលស្លាប់ លោកមានបំណងចង់បានស្លាប់ក្នុងផ្ទះដើម្បីបានឃើញមុខកូនចៅ ហើយក្រុមគ្រួសារ របស់ លោក ក៏បាន សុំយកសាកសពទៅបូជានៅស្រុកភូមិ ប៉ុន្តែខាងពន្ធនាគារបានឆ្លើយថា «លោក ង្វៀន វ៉ាំង ត្រាយ អ្នកជាទោសនយោបាយ មិនមែនជាមនុស្សទេ» ។ ដល់ខែ កញ្ញា ឆ្នាំ ២០១១ អ្នកទោស ត្រឿង វ៉ាំន សឿង (Trương Văn Sương) បានស្លាប់នៅក្នុងពន្ធនាគារ ណាមហា (Nam Hà) ក៏ត្រូវបានកប់ក្នុងពន្ធនាគារដែរ ទោះបីកូនចៅលោកបាន សុំបូជា សពគាត់ ហើយជូនអដ្ឋិធាតុមកស្រុកកំណើតនៅ ខេត្តឃ្លាំងវិញ ។ ថ្មីៗ នេះថ្ងៃ ២៤ ខែ វិច្ឆិកា កន្លងទៅអ្នកទោស នយោបាយ ប៊ូយ ដាំង ធ្វី ក៏ស្លាប់ដោយស្ងៀមស្ងាត់ក្នុងពន្ធនាគារ ស្វឹន ឡុក ដូនណាយ ហើយក្រុមគ្រួសាររបស់លោក ក៏មិន បានយកសាកសពទៅបូជានៅស្រុកភូមិឡើយ ។

ពីទីក្រុងព្រៃនគរ អ្នកនិពន្ធ ហ្វាម ឌីញ ត្រុង (Phạm Đình Trọng) អតីតវរសេនីយ៍ឯក កងទ័ពប្រជាជនវៀតណាម មាន ប្រសាសន៍ថា ៖

“វាបានបង្ហាញនូវភាពព្រៃផ្សៃរបស់រដ្ឋាភិបាលនេះ វាឃោរឃៅដល់កម្រិតគេស្លាប់ ហើយនៅត្រូវឃុំ ឃាំង ទៀត ។ អំពើនោះ មិនមែន ជារបស់មនុស្សលោកទៀតហើយ ។ ខ្ញុំបានអានហើយអួលដើមទ្រូង ណាស់ ។ គេបានធ្វើដូច្នោះ នោះវាមិនមែន ជាមនុស្សទៀតទេ”។

ពីព្រៃនគរដែរ អ្នកកាសែត ត្រឿង មិញឌឹក (Trương Minh Đức) មានប្រសាសន៍ ៖

“ខ្ញុំក៏ជាអ្នកទោសមនសិការមួយរូប ដែលធ្លាប់បាននៅក្នុងពន្ធនាគាររួមជាមួយលោក ប៊ូយ ដាំង ធ្វី និង លោក ង្វៀន វ៉ាំន ត្រាយ ។ល។ ក្រៅពីនោះ ពេលនេះ ក្នុងពន្ធនាគារមានអ្នកទោសមនសិការជា ច្រើនកំពុង មានជំងឺធ្ងន់ធ្ងរ ។ សម្រាប់អាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម និយាយអំពី គោលនយោបាយ មនុស្សធម៌ ឬ ច្បាប់ទម្លាប់លំអិត គឺពួកគេមានពិត ប៉ុន្តែមានដើម្បីបោកបញ្ឆោតអន្តរជាតិទេ ។ ការពិតទៅ ចំពោះអ្នក ទោសនយោបាយ អ្នកទោសមនសិការ អ្នកទោសសាសនា គេប្រព្រឹត្តយ៉ាងព្រៃផ្សៃណាស់ ពោលគឺពេល ឈឺថ្កាត់ លុះដល់ស្លាប់អាជ្ញាធរបានប្រព្រឹត្តចំពោះពួកគេប្លែកពីអ្នកទោសធម្មតាណាស់ វាផ្ទុយនឹងអ្វីៗដែល គេ បានប្រកាសទាំងអស់ ។ ខ្ញុំឃើញថា ច្បាប់ទម្លាប់វៀតណាមសជាខ្មៅ ។ គេបានធ្វើទុក្ខបុកម្នេញអ្នក ប្រឆាំង ឬ មានគំនិតមិនស្របតាមគេ” ។

អតីតអ្នកទោសនយោបាយ ង្វៀន បាក់ ត្រៀន (Nguyễn Bắc Truyển) បានអធិប្បាយថា តាមបទប្បញ្ញត្តិអនុវត្តច្បាប់ ឱ្យជាប់ពន្ធនាគារ អ្នកទោសក្រោយពេលស្លាប់ក្នុងពន្ធនាគារ បានអនុញ្ញាតឲ្យជូនសាកសពទៅផ្ទះវិញដើម្បីធ្វបើបុណ្យ ។ ប៉ុន្តែសម្រាប់អ្នកទោសនយោបាយ និង អ្នកទោសមនសិការវិញ គឺគ្មានរឿងហ្នឹងទេ ! ខាងពន្ធនាគារនឹងទុកសាកសព កមវិញ ហើយកប់ក្នុងបរិវេណពន្ធនាគារដែលកាលនៅរស់អ្នកទោសនោះត្រូវឃុំឃាំង ។

អ្នកកាសែត ត្រឿង មិញ ឌឹក បានបញ្ជាក់ថា អាជ្ញាធរបានលើកហេតុផលជាច្រើន ពិសេស គឺមូលហេតុសន្តិសុខ ។ លោក បានសង្កត់ធ្ងន់ថា អ្នកស្លាប់ក៏ស្លាប់ហើយ ហេតុអ្វីមិនសងសាកសពត្រឡប់មកផ្ទះគេវិញ ចុះសពខ្មោចនោះ «អាចបង្ក គ្រោះ ថ្នាក់អ្វីដល់សង្គមបានឬ» ។

អ្នកនិពន្ធ ហ្វាម ឌីញ ត្រុង មានមតិថា ៖

“វាច្បាស់ហើយថាអ្នកទោសជាច្រើនដូចជា ត្រឿង វ៉ាំន សៀង អ្នកទោស ប៊ូយ ដាំង ធ្វី (អ្នកទើបស្លាប់ថ្មីៗ នេះ) ជាដើម ពួកគេទាំងអស់សុទ្ធតែជាអ្នកទោសនយោបាយ ។ ប៉ុន្តែ រដ្ឋាភិបាលនេះ មិនទទួលស្គាល់ ថា ប្រទេសនេះមានអ្នកទោសនយោបាយទេ ។ គេនៅតែដោះសាយករួចខ្លួន មានន័យថា រដ្ឋាភិបាលនេះ មិនហ៊ានមើលទៅចំការពិតទេ ។ វាក៏បង្ហាញឲ្យឃើញថា រដ្ឋាភិបាលនេះមិនស្មោះត្រង់ ។ តាមពិតទៅ អ្នកទោស ដូចជា គូ ហ្វ៊ី ហាវូ (Cù Huy Hà Vũ ) ជាដើម សុទ្ធសឹងតែអ្នកទោស នយោបាយ ប៉ុន្តែអាជ្ញាធរបិទ បាំងទៅព្រោះអ្នកទោសនយោបាយមានពាក់ព័ន្ធដល់សន្ធិសញ្ញាអន្តរជាតិ គោលការណ៍ អន្តរជាតិ ដូច្នោះ ហើយ គេមិនហ៊ាន ទទួលស្គាល់ទេ ។ គេហៅអ្នកទោស ទាំងអស់ នោះ ជាអ្នកទោសធម្មតា” ។

អតីតអ្នកទោស ង្វៀន បាក់ ត្រៀន បានប្រាប់ថា គិតពីឆ្នាំ ២០០០ ដល់ បច្ចុប្បន្ននេះ មានយ៉ាងតិចណាស់ អ្នកទោស នយោបាយ ១០ នាក់ ត្រូវស្លាប់ក្នុងពន្ធនាគារ ស្វឹនឡុក ។ វាសនារបស់ពួកគាត់ ប្រសិនបើនិយាយតាមអ្នកសារព័ត៌មាន ត្រឿង មិញ ឌឹក គឺ «ទុកឲ្យឈឺថ្កាត់កាន់តែធ្ងន់ទៅៗ ហើយគ្មានការព្យាបាលត្រឹមត្រូវឡើយ បានតែចាំដល់ពេល ស្លាប់ តែប៉ុណ្ណោះ» បានធ្វើឲ្យគេភ័យបារម្ភឲ្យវាសនា របស់អ្នកទោសដែលកំពុងនៅក្នុងពន្ធនាគារដូចជា និស្សិត ដូ ធី មិញ ហាន់ (Đỗ Thị Minh Hạnh) លោកគ្រូ ឌីញ ដាំង ឌីញ (Đinh Đăng Định) និងអ្នកទោស ង្វៀន ហ្វ៊ឺ កូវ (Nguyễn Hữu Cầu) ជាដើម ។

ក៏តាមអតីតអ្នកទោស ង្វៀន បាក់ ត្រៀន ដដែល អំពើនេះរបស់រដ្ឋាភិបាលវៀតណាមមិនបានបង្ហាញ នូវស្មារតីមនុស្សធម៌ តាមសន្ធិសញ្ញាអំពីសិទ្ធិស៊ីវិល និងនយោបាយ សេចក្ដីប្រកាសអំពីសិទ្ធិមនុស្ស ឬ អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណ កម្មអ្នកទោស ឬ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលវៀតណាមបានក្លាយជាសមាជិក ៕