មន្ត្រី CNRP៖ គ្មាន​អ្នកណា​ក្រៅពី​ខ្មែរក្រោម​ជួយ​ខ្មែរក្រោម​

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

នៅ​ថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទីក្រុង Stockton រដ្ឋកា​លី​ហ្វ​ញ៉ា បាន​ប្រារព្ធ ពិធី​រំឭក​ខួប ៦៥ ឆ្នាំ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម នៅ​អាគារ​សមាគម​អប្សរា ។ ពិធី នេះ​មានការ ចូលរួម​ពី លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ទី ១ និង លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម , ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង វ៉ាំ​ង យុង ព្រះសង្ឃ​វត្ត​ខេមររ​ង្សី ដែល​ទើបតែ​បាន​និមន្ត​មកពី​កម្ពុជា​ក្រោម​ថ្មីៗ និង​តំណាង​គណ បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង Stockton ។ អ្នក​ទាំងនេះ បានលើកឡើង​អំពី​សកម្មភាព​ថ្មីៗ​របស់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​នៅក្នុង​អង្គការសហប្រជាជាតិ ដើម្បី​ជម្រុញ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរ ក្រោម​ម្ចាស់​ស្រុក និង​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​ខ្មែរក្រោម​ជា​នរណា ។​

លោក ខៀវ សំអុល អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង Stockton ។
លោក ខៀវ សំអុល អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង Stockton ។

​លោក លុយ លិ​ន​ថា​យ ប្រធាន​សាខា​សហព័ន្ធ​ប្រចាំ​រដ្ឋ California ភាគ​ខាងជើង បាន​មានប្រសាសន៍ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ទាំង​ក្ដុ​ក្ដួ​ក​ស្រក់​ទឹកភ្នែក ពេល​គាត់​រំឭក​ដល់​ប្រវត្តិ​នៃ​ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម​ថា ពិធី នេះ លោក​ធ្វើឡើង​ដើម្បី​ធ្វើ​ឲ្យ​យុវជន​ខ្មែរក្រោម​ជំនាន់​ក្រោយ​ដឹងថា ដែនដី​កេរ​ដូនតា​របស់ខ្លួន​ត្រូវបាន​បារាំង​កាត់​ឲ្យ វៀតណាម ។​

ថែរក្សា​ជាត​រៀង​ទៅ ដូច្នោះ យើងខ្ញុំ នឹង​ខំប្រឹង​ផ្សព្វផ្សាយ​ទៅ​យុវជន​ខ្មែរក្រោម និង​យុវជន​ខ្មែរ​ជាទូទៅ ឲ្យ​បាន​យល់​អំពី​ទឹកដី​ដូនតា​របស់ខ្លួន​ទំហំ​ប៉ុណ្ណា រហូតមកទល់ នឹង​សព្វថ្ងៃ​ហ្នឹង​វា​នៅ​ប៉ុណ្ណា ដើម្បី​ឲ្យ​ពួកគេ​ថែរក្សា​ជា​បន្ត​ទៅមុខទៀត​។​

​លោក បាន​បន្តថា សម័យ​បច្ចុប្បន្ននេះ វៀតណាម​មិនអាច​ធ្វើទុក្ខបុកម្នេញ​លើ​ខ្មែរក្រោម​តាម​ទំនើង​ចិត្តបាន​ទៀត​ទេ ព្រោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្ដឹងទៅ​អង្គការសហប្រជាជាតិ​អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ផ្សេងៗ​របស់​រដ្ឋា​ភិ បាល​វៀតណាម​លើ​ខ្មែរក្រោម ដែល​ទង្វើ​ទាំងនេះ លោក​ចាត់ទុកថា វៀតណាម​បាន​បង្ខំចិត្ត​ផ្លាស់ប្ដូរ​ឥរិយាបថ​គោរព សិទ្ធិ​បាន​បន្តិចបន្តួច​លើ​ពលរដ្ឋ​ខ្មែរក្រោម ។​

គេ​ផ្លាសប្តូ​រដែរ យួន​គេ​ផ្លាសប្តូរ ពីព្រោះ​គេ​មិន​ចង់​ធ្វើ​អ្វី​តាម​យើង​ប្រាប់​ទៅ​គេ​ភ្លាមៗ ទេ គេ​ត្រូវ​រក​មធ្យោបាយ ដើម្បី នឹងធ្វើ​បន្លំ​ភ្នែក​យើងទាំងអស់គ្នា កុំ​ឲ្យ​យើង​យល់ឃើញថា គេ​ដោយសារ​ត្រូវ​កម្លាំង​ឥទ្ធិពល ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបបាន​គេ​ផ្លាសប្តូរ​ឥរិយាបទ​ជាមួយ នឹង​ប្រជាជន​ខ្មែរក្រោម​យើង នៅក្នុង​ស្រុក​។​

​ចំណែក លោក ខៀវ សំអុល អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង Stockton បាន​មាន ប្រសាសន៍​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​ប្រសិទ្ធិភាព​របស់​ចលនា​តស៊ូ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា សម្រាប់​លោកអ្នក ដែល​គិតគូរ​រឿង​ដែនដី​កម្ពុជា​ក្រោម គួរតែ​ក្រឡេក​មើលទៅ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​លោក​ចង់​សំដៅថា មាន តែ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទេ ដែលជា​ចលនា​តស៊ូ​ដ៏​មាន​ប្រសិទ្ធិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។ លោក បន្ថែមថា សម្រាប់​នៅ​កម្ពុជា វិញ មាន​ទេ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែលជា​ក្ដីសង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ ។​

រឿង​ហ្នឹង ដែល​ខ្ញុំ​បាន​ជម្រាប​អម្បា​ញ​ថា បើសិនជា​បងប្អូន គិតពី​រឿង​ទឹកដី គិតពី​រឿង​ប្រទេសជាតិ ដែល​ត្រូវ​បាត់បង់ សូម​ឲ្យ​ក្រឡេកមើល​លោក ថាច់ ង៉ុ​កថា​ច់ ហើយ​និង​លោក សម រ​ង្ស៉ី​។ ពីព្រោះ អ្នក​ទាំងពីរ​នេះ សុទ្ធតែ​អ្នកដឹកនាំ​ដ៏​កំពូលៗ ដែល​ដោះ​ស្រាយ​បញ្ហា​ប្រទេសជាតិ ចឹ​ង​យើងខ្ញុំ​ដែលជា​ខ្មែរ​នៅ​កណ្តាល​នេះ គឺមាន​ការទំនាក់ទំនង​ជាមួយ​បងប្អូន​កម្ពុជា​ក្រោម យ៉ាង​ស្អិតរ​មួ​ត ដោយ​ថា​យើង​យល់ថា​ខ្មែរ​ដូចគ្នា​។​

​លោកបន្ត​ផ្ដល់​អនុសាសន៍​ដល់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា មានតែ​ខ្មែរក្រោម​ជួយ​ខ្លួនឯង​ជា​ខាងដើម ទើប​អន្តរ ជាតិ ឬ អ្នកដទៃ​គេ​ជួយ​ខាងក្រោយ គឺ​មិនមាន​អ្នកណា​ក្រៅពី​ខ្មែរក្រោម​ជួយ​ខ្មែរក្រោម​ទេ ។​

បាន​ទៅ​ចូលប្រជុំ​ជាមួយ​អង្គការសហប្រជាជាតិ ប៉ុន្មាន​ខែ​មុន​នៅ Auckland ហើយ​ទៅ​ជួប​ហ្នឹង​សុទ្ធតែ​ថ្នាក់​កំពូល អ្នកនយោបាយ​នៅលើ​ពិភពលោក ដូច​លោក ស៊ូ​បែ​ឌី គ្រាន់តែ​លើក​លោក ស៊ូ​បែ​ឌី ចុះ​។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់ៗ បាន​និយាយ​ជាមួយ​ខ្ញុំៗ ថា សូម​ឲ្យ​លោក​ជួយ​ធ្វើយ៉ាងណា​ឲ្យ​ខ្មែរ​យើង​បាន​ផុតពី​កណ្តាប់ដៃ​កុ​ម្មុយ​និ​ស្ត និង​អំណាច​ផ្តាច់ការ ហើយ​គាត់​បាន​ជម្រាប​មក​ខ្ញុំ​វិញ គាត់​ថា​រឿង​អន្តរជាតិ គេ​ចាំតែ​ជួយ​យើង​ទេ​។ ប៉ុន្តែ លុះត្រាតែ​ខ្មែរ​ខ្លួនឯង​ចេះ​ជួយ​ខ្លួនឯង​សិន​។ ចឹ​ង​យ៉ាងណាមិញ គឺ​ត្រឡប់មក​គិតពី​រឿង​អនុសាសន៍​របស់​កម្ពុជា​ក្រោម និង​អនុសាសន៍​របស់​កម្ពុជា​កណ្តាល​យើង គឺ​ដូចគ្នាៗ យ៉ាងម៉េច​?​ ​គឺមាន​តែ​យើង​ជួយ​ខ្លួន​យើង​ជាមុន ហ្នឹង​! ដូច​បងប្អូន​កម្ពុជា​ក្រោម​ជួយ​ខ្លួនឯង បាន​អន្តរជាតិ​គេ​ជួយ​យើង ខ្មែរ​កណ្តាល​យើង​ត្រូវតែ​ងើប​ប្រឹងប្រែង​ទាំងអស់គ្នា បាន​អន្តរជាតិ​គេ​ជួយ​យើង​។ ហេតុដូច្នេះ មិន​ខុសពី​ធម៌​ព្រះពុទ្ធ​បាន​ប្រាប់​យើង​ទេ​ថា ឬ​ចាស់ទុំ​បាន​ប្រាប់​យើង​តៗ ថា បើ​យើង​បន​ឲ្យ​ព្រះ​ជួយ​យើង ទាល់តែ​យើង​ជួយ​ខ្លួន​យើង​សិន​។​

​ងាក​ទៅ​ទីក្រុង Long Beach ឯណោះ​វិញ នៅ​ថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា នេះដែរ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់​មួយ​នេះ ក៏បាន​ប្រារព្ធ​ពិធី​មួយ​នេះ ផងដែរ ។ ពិធី​នេះ ប្រារព្ធ​នៅ​វត្ត​កម្ពុជា​ក្រោម មានការ​ចូលរួម​ពី លោក សឺ​ង ហួរ លេខាធិការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, លោក សឺ​ង សម្រេច សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​, អ្នកស្រី កៀង សា​ខន អ្នកនិពន្ធ​បទ​ចម្រៀង នៃ​ផលិតកម្ម​ខ្មែរក្រោម និង​សមាជិក សមាជិកា សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជាច្រើនរូប​ផ្សេងទៀត ។​

​លោក សឺ​ង សម្រេច បាន​ផ្លែង​នៅក្នុង​ពិធី​នេះ​ថា​៖

ឥឡូវ​ដល់ពេលនេះ យួន​កំពុងតែ​ភ័យ​ខ្លាំង តាម​ខ្ញុំ​មើលទៅ មិនដែល​ឃើញ​មាន​កាលៈទេសៈ​ណា​ដូច​កាលៈទេសៈ​បច្ចុប្បន្ន​នេះ ដែល​ខ្មែរក្រោម ខ្មែរ​កណ្តាល​ក្រោក​ឡើង​យ៉ាង​សស្រាក់សស្រាំ​។ ក្នុងនាម​ខ្ញុំ​ជា ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខ្ញុំ​សូម​ជូន​​ក្រេ​ឌិ​ត ជូន​គុណសម្បត្តិ ដល់​ការដឹកនាំ​របស់​សហព័ន្ធ ដែល​បានធ្វើ​ផែនការ​ឲ្យ​ពិភពលោក​ទាំងមូល ឲ្យ​អង្គការ​អន្តរជាតិ ឲ្យ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​។ ជាពិសេស​ឲ្យ​ប្រទេស​វៀតណាម​ខ្លួនឯង​ហ្នឹង បានដឹងថា យើងខ្ញុំ​នេះ មិន​នៅ​ស្ងៀម​ជា​ដាច់​ខាត់​។ អ្នកឯង​ត្រូវ​ទទួល​នូវ​សារ​នេះ​ទៅ ហើយ​អ្នកឯង​ត្រូវតែ​ចងចាំ​ថា ច្រក​ជម្រើស​មានតែ​មួយ​គត់ គឺ​ត្រូវ​ទទួលស្គាល់​ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិដើម គោរព​សិទ្ធិ​ប្រតិបត្តិ​សាសនា ប្រពៃណី ទំនៀមទម្លាប់ ឲ្យ​រៀនអក្សរ​សាស្ត្រ​ខ្មែរ​គ្រប់សព្វ​បែបយ៉ាង​។ យើង​ទាមទារ​ប៉ុណ្ណឹង វា​ខុស​អី​ទៅ​? បងប្អូន​ជួយ​គិត​មើល រឿង​អី​ដែល​យើង​ត្រូវ​ខ្លាច​យួន​មិន​ហ៊ាន​ទាមទារ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃអាទិត្យ​ទី ៨ ខែមិថុនា ចំពេល​តែមួយ​គ្នា​នេះដែរ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​ប្រ ទេស និង រដ្ឋ​នានា​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ពិធី​នេះ ផងដែរ ។ សាខា​ដែល​ប្រារព្ធ​នោះ រួមមាន រដ្ឋ Washington State , Colorado, Illinois, Jew Jersey និង Pennsylvania ។ ចំណែក នៅ​ប្រទេស​បារាំង បាន​ប្រារព្ធ​នៅ​ទីក្រុង​ប៉ា​រិ​ស​, ប្រទេស New Zealand បាន​ប្រារព្ធ នៅ​ទីក្រុង Auckland និង ប្រទេស​អូ​ស្ត្រ​លី បាន​ប្រារព្ធ​នៅ​ទីក្រុង Victoria ។​

​ដែនដី​កម្ពុជា​ក្រោម ជា​ដី​ខ្មែរ​មួយ​ភាគ​ធំ ត្រូវបាន​បារាំង​កាត់​ឲ្យ​ក្លាយទៅជា​រដ្ឋ​ចំណុះ​វៀតណាម នៅ​ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩ ៕​