ផលប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ពោត​បារាំង​

សឺ​ង វិចិត្រ – VOKK – ពេល​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ពោត​បារាំង​នឹង​ក្លាយជា​បរិស្ថាន​សម្រាប់​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​លូតលាស់ ផលប្រយោជន៍​មិន​ចាញ់​ទឹកដោះជូរ​ប៉ុន្មាន​ទេ វា​ជម្រុញ​ឲ្យ​ដំណើរការ​បង្កើត​វីតាមីន​ស៊ី ។

​ពោត​បារាំង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ជា Okra និង​ឈ្មោះ​វិទ្យាសាស្ត្រ ជា Hibicus enculentus L. (Albelmoschus enculentus Wight et Arn) មាន​ប្រភព​កំណើត​ពី​អាហ្វ្រិក​ខាងលិច មាន​សមត្ថភាព​ទ្រាំ​នឹង​ក្ដៅ​រាំង​បានល្អ ហើយ​បាន​ដាំ​ដុះ​នៅ​តំបន់​ត្រូ​ពិ​ក ដូចជា​អាមេរិក​ខាងត្បូង ។ នៅ​កម្ពុជា និង កម្ពុជា​ក្រោម ពោត​បារាំង​នេះ​បាន​ដាំ​ដុះ​ជាច្រើន​ណាស់ ហើយ​អាច​ប្រមូល​ផល​បាន​ក្នុង​មួយ​រដូវ ឬ ច្រើន​រដូវ ។

ផលប្រយោជន៍ដ៏អស្ចារ្យរបស់ពោតបារាំង
ផលប្រយោជន៍ដ៏អស្ចារ្យរបស់ពោតបារាំង

​សម្បូរ​ដោយ​អាស៊ីទ​ហ្វ័​រ​លិ​ក៖

ជា​យូរ​មកហើយ ខ្មែរ​យើង​ធ្លាប់ប្រើ ដើម ស្លឹក និង ផ្លែ​ពោត​បារាំង​នៅ​តូច ដែលមាន​រសជាតិ ជូរៗ ត្រជាក់ សម្រាប់​ព្យាបាល​ជំងឺ​ពិបាក​បត់ជើងតូច រោគ​ប្រមេះ ។ ឫស និង ស្លឹក​ខ្ចី​សម្រាប់​ព្យាបាល​ក្អក​ស្ងួត ឈឺ​បំពង​ក ។​ល​។ បរិភោគ​ពោត​បារាំង​ជាប្រចាំ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ បេះដូង​និង​សរសៃឈាម ទឹកនោមផ្អែម ឡើង​ទម្ងន់ និង មហារីក​ទៀតផង ។ ការបរិភោគ​ទឹក​ស្ងោរ​ផ្លែ​ពោត​បា​រាំងជា​រៀងរាល់ថ្ងៃ ក្នុង​ច្រើន​ខែ អាច​បណ្ដាល​ឲ្យ​មាន​ស្បែក​ស្រស់ស្អាត ពិសេស​មានគុណ​ប្រយោជន៍​សម្រាប់​ស្ត្រី​ទើបនឹង​សម្រាល​បុត្រ​ណាស់ ។

​ពោត​បារាំង​អាច​រារាំង​បាន​ជំងឺ​ទឹកនោមផ្អែម ចំពោះ​ជាតិ​សរសៃ​មាន​ក្នុង​ពោត​បារាំង​បានធ្វើ​ឲ្យ​ដំណើរការ​ស្ករ​ជ្រាបចូល​ឈាម​បាន​យឺត​ទៅ ។ ពោត​បារាំង​ក៏មាន​អត្ថប្រយោជន៍​ក្នុងការ​គ្រប់គ្រង​ចំនួន​ជាតិ​ខ្លាញ់ ដោយសារ​មាន​ជាតិ​សរសៃ​អាចរំលាយ ប៉េ​ក​ទីន (Pectin) អាច​កាត់បន្ថយ​ចំនួន សារធាតុ​ខ្លាញ់ (Cholesterol) ក្នុង​ឈាម ។

​ពោត​បារាំង​សម្បូរ​ដោយ​អាស៊ីទ​ហ្វ័​រ​លិ​ក (Folic acid) ។ នេះ​ជា​សារធាតុ​សំខាន់​សម្រាប់​មនុស្ស ជាពិសេស សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ អាស៊ីទ​ហ្វ័​រ​លិ​កមាន​សារសំខាន់​ណាស់​ព្រោះ​អាច​ការពារ​ទារក​ក្នុង​ផ្ទៃ​ជៀសវាង​បាន​ជំងឺសរសៃប្រសាទ​និង​ភាពមិន​ពេញលក្ខណៈ​ផ្សេងទៀត ។

សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ពោត​បារាំង​បណ្ដាល​ឲ្យ​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​ពោះវៀន​លូតលាស់​ល្អ ពោះវៀន​បាន​មាំ ។ ដូច្នោះ​ហើយ បរិភោគ​ពោត​បារាំង​រៀងរាល់ថ្ងៃ នាំ​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​រាងកាយ​និយាយ​រួម និង ប្រព័ន្ធ​រំលាយ​អាហារ​ជាពិសេស ។

​មិន​ចាញ់​ទឹកដោះជូរ​ឡើយ

​ជាតិ​រំអិល និង ជាតិ​សរសៃ ដែលមាន​ក្នុង​ពោត​បារាំង អាច​កែតម្រូវ​ចំនួន​ស្ករ​ក្នុង​ឈាម​ចំពោះ​សកម្មភាព​របស់​វា​ក្នុង​ពោះវៀនតូច ។ ជាតិ​សរសៃ​ក្នុង​ពោត​បារាំង​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ ។ ម្យ៉ាងទៀត​ពេល​បាន​ជ្រាប​ចូលក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ហើយ ពោត​បារាំង​នឹង​ក្លាយជា​ផ្ទៃដី​សម្បូរ​នូវ​ជីជាតិ​សម្រាប់​ពួក​បាក់តេរី​មាន​ប្រយោជន៍ ។ អត្ថប្រយោជន៍​នេះ មិន​ចាញ់​ទឹកដោះជូរ​សោះ ។ យ៉ាងណាមិញ ពោត​បារាំង​ក៏​ជំរុញ​ឲ្យ​ដំណើរការ​បង្កើត​វីតាមីន​អំបូរ ប៊ី ។

ជាតិ​សរសៃ​បាន​ជ្រាប់​ទឹក ធ្វើ​ឲ្យ​លាមក​មាន​ជាតិ​សើម នាំ​ឲ្យ​ងាយ​បត់ជើងធំ ។ ជាពិសេស ជាតិ​រំអិល ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​រអិល រារាំង​ជំងឺ កើត​ឫសដូងបាត ជម្រុញ​ដំណើរការ​រំលាយ​អាហារ​បានល្អ ។

ម្យ៉ាង​ទៀង ក្នុងពេល​កំពុងមាន​ផ្ទៃពោះ និង ក្រោយពេល​សម្រាល​បុត្រ ស្ត្រី​ជាច្រើន ត្រូវ​ជ្រុះ​សក់ មុខ​កើតមុន ស្បែក​អស់​ក្រហម មិនសូវ​រលោង​ទៀត ប្រសិនបើ​ទទួលទាន​ពោត​បារាំង​ជាប្រចាំ មុខសញ្ញា​ទាំងនេះ មិនអាច​កើតមាន​បានឡើយ ។ ពោត​បារាំង​អាច​បាន​ប្រៀបធៀប​ស្មើនឹង​ថ្នាំ​ថៃ​សម្រស់​ស្ត្រី​មួយ​ប្រភេទ ជួយ​ឲ្យ​មាន​ស្បែក​ស្រស់ស្អាត សក់​រលោង រក្សា​ភាព​ក្មេងខ្ចី​ឲ្យ​ភ្នែក ។ ពោត​បារាំង​សម្បូរ​នូវ វីតាមីន អា ស៊ី កាល់ស្យូម ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម នាំ​ឲ្យ​មាន​រាងកាយ​តូច​ស្ដើង ។ ក្រៅពីនោះ ពោត​បារាំង​នៅ​អាចជួយ​ឲ្យ​អ្នក​ម្ដាយ​ទើបនឹង​សម្រាល​បុត្រ​ចុះ​ទម្ងន់ ចំពោះ​សម្បូរ​នូវ​ជាតិ​សរសៃ រួមមាន​ជាតិ​សរសៃ​រលាយ​និង​ជាតិ​សរសៃ មិន​រលាយ ៕