ញ៉ាំ​ទឹកឃ្មុំ​មុន​ចូល​ដំណេក ​អាច​ជួយសម្រក​ទម្ងន់​

22-Brief-2ក្រុង​ញូវយ៉កៈ កម្ម​វិធី​សិក្សា​ស្រាវ​ជ្រាវ​ពី​សុខ​ភាព​មនុស្ស​មួយដែល​​រៀបចំ​ដោយ​អ្នក​ឯក​ទេស​ចំណី​អាហារ​បំប៉ន​ របស់​លោក ម៉ៃ​ មេកអីុន​ បាន​រក​ឃើញ​​ថា​ ទឹក​ឃ្មុំ​គឺ​ជា​សារ​ជាតិស្ករ​ពី​ធម្មជាតិ​​ ឬ​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​បែប​ក្នុង​ការ​សម្រក​ទម្ងន់ ។

តាម​ធម្មតា​គេ​តែង​ហាម​ប្រាម​ចំពោះ​ចំណី​អាហារ​ណា​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង​ដូច​ជា បង្អែម​ នំប៉័ង​ និង​នំ​ផ្អែម​ផ្សេងៗ​ទៀត​​ ដោយ​ថា ពពួក​អាហារ​ទាំង​នេះ​​​មិនមាន​ផល​​ល្អ​ចំពោះ​សុខ​ភាព​ឡើយ។ តែ​សម្រាប់​ជាតិ​ផ្អែម​របស់​ទឹក​ឃ្មុំ​វិញ​បែរ​មាន​ប្រយោជន៍ ​។

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ណែនាំ​ថា ​ទម្លាប់​ញ៉ាំ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ​រាល់​ថ្ងៃ​ជា​មួយ​ទឹក​ក្តៅ​មុន​ពេល​ចូល​គេង​នោះ​ជា​វិធី​ជួយ​សម្រក​ទម្ងន់​បាន ព្រោះ​ជាតិ​ផ្អែម​នៃ​ទឹក​ឃ្មុំ​ ធ្វើ​ឲ្យ​រាងកាយ​របស់​មនុស្ស​ទទួល​បាន​ភាព​ឆ្អែត និង​កាត់បន្ថយ​ចំណង់​ញ៉ាំ​អាហារ​ផ្អែម​ដទៃ​ទៀតផង​ដែរ ៕ ភ្នំពេញប៉ុស្តិ៍